ម្សិលម៉ិញ ចង់ចុះវ៉ៃហ្មងតែខ្លាចគេវ៉ៃវិញ និងខ្លាចឈឺសាច់ដែរហ្នឹងណាស់ ណាមួយខ្លាចមានគេស្គាល់ដែរហ្នឹងណា បើចឹងទៅវ៉ៃគេទៅនាំ បាក់មុខ និងខូចកិត្តិយសខ្លួនឯងទៀត ព្រោះខ្ញុំជា… ហិហិហិ
បើនិយាយពីរឿងចង់វ៉ៃវិញគឺវ៉ៃអ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ពេលដល់ភ្លើងស្តុបនៅផ្សារដើមគរ ខ្ញុំក៏បង្អង់ល្បើន ព្រោះអីភ្លើងចរាចរណ៍ហ្នឹងវាពណ៌លឿងទៅហើយ ដល់ទៅដល់ស្នាមគំនូសកាត់ទទឹងថ្នល់ខ្ញុំក៏ឈប់តែស្រាប់តែមានម៉ូតូមួយវ៉ាវេវ ក្នុងកំឡុងមានភ្លើងស្តុបពណ៌ក្រហម ហើយ ម៉ាសន្ទុះមានឡានមួយពីក្រោយ ស៊ីផ្លេ ទីត ទីត ប្រាប់អោយខ្ញុំទៅមុខ តែខ្ញុំអត់ទៅរ៉េ ស្រាប់តែស៊ីផ្លេកាន់តែ ខ្លាំងឡើងៗ ចឹងទៅខ្ញុំក៏ងាកតិចទៅ ហើយឡាននោះក៏ប្រជ្រៀតទៅទាំងភ្លើងស្តុបកំពុងតែក្រហមហ្នឹង។ គេបើកកញ្ចក់តិចមើលមុខខ្ញុំសំដែងថា “ប្រយត្ន័ខ្លួនហ្អែង!” ខ្ញុំនោះពេលគេបើកកញ្ចក់ ញរ័បាត់ទៅហើយ ខ្លាចតែគេដកកាំភ្លើងមក កេះកៃទៅ ខ្ញុំច្បាស់ជាចុះនៅទំព័រកាសែតកោះសន្តិភាព និងនឹងទៅឋានសួគ៌បាត់ហើយ។
ហ្អើយ! ហេតុតែ ចង់ធ្វើជាពលរដ្ឋល្អ គោរពច្បាប់ចរាចរណ៌តែអារឿងធ្វើកិច្ចការល្អហ្នឹងមនុស្សដូចជាមិនសូវទទួលយកប៉ុន្មានទេ អារឿងបំពានច្បាប់នោះមនុស្សប្រឹងធ្វើរាល់តែថ្ងៃ! ជួយគិតពិចារណាខ្ញុំផងបងប្អូនអើយ!
ញ៉ុមក៏ធ្លាប់ក្លាយជាជនរងគ្រោះតាមរយៈគ្រាប់ភ្នែកចឹងដែរ។ ខឹងក៏ខឹង តែធ្វើម៉េច! បើញ៉ុមជាមនុស្សមិនសូវចង់បង្ករឿង សុខចិត្តឲគេឈ្នះចុះ។ យ៉ាងណាក៏ឥឡូវមានមនុស្សយល់ដឹងច្រើនជាងមុនដែរ។ គ្រាន់តែនៅសល់មនុស្សបែបណឹងខ្លះណុងឯង
បើមនុស្សខ្លះហ្នឹងយល់ដឹងពីច្បាប់ចរណាចរណ៍ហើយនៅតែមិនប្រព្រឹត្តិតាមទៀតនោះ មិនដឹងជាគេហៅថាមនុស្ស ឬសត្វទេ? ភ័យណាស់ណា! មិនមែនលេងសើចណា។ ជីវិតមនុស្សមួយទាំងមូលណា។
ពិបាកណាស់់រឿងនេះ ព្រោះមនុស្សមានកំរិតនៃការអត់់ធ្មត់់មិនស្មើរគ្នាទេ។
ជួនកាលមនុស្សខ្លះ ភ្លើតភ្លើនដោយសារមានមិត្តបញ្ជោរ ខ្លះមានមិត្តបបួលដេញគ្នា ខ្លះ មានការប្រញាប់់ពេកអត់់ពិចារណាពីគ្រោះថ្នាក់់
ខ្លួនឯង និងអ្នកដទៃ ខ្លះស្រវឹងស្រា ខ្លះងងុយគេង ខ្លះទៀតទំលាប់់បើកលឿនអត់់ពិចារណា ។ខ្ញុំបើកឡានប្រឹងអត់់ធ្មត់់រាល់់ថ្ងៃ ជួនកាលឃើញមនុស្សណាព្រហើន បើកមិនគោរពចរាចរ មិនគោរពភ្លើងស្តុប
ឫសញ្ញាចរាចរ ខ្ញុំខឹងណាស់់ ចង់់តែស្ដីអោយវា តែស្ដីអោយមិនកើត …បើសិនជាដើរទើបស្ដីអោយបាន បុន្តែមនុស្សរបៀបនោះ បើទៅប្រឡាក់់មាត់់ជាមួយនំាតែមានរឿងទេ មិនស្រួលឈ្លោះគ្នា ខ្ញុំខ្លាចគេហើយ ព្រោះគេព្រហើនស្រាប់់។មានថ្ងៃមួយពេលខ្ញុំកំពុងបើកឡាន
នៅជួររបស់់ខ្ញុំសុខៗស្រាប់់តែមានអាម្នាក់់ខាងមុខខ្ញុំនៅជួរខាងឆ្វេង បែរជាបើកចូលមកមុខជួរខ្ញុំ វ៉េវ ព្រោះវាមិនមានចំងាយសមល្មមអោយចូលពីមុខខ្ញុំបាន ទើបបានជាខ្ញុំខំគេចវាទៅខាងជួរស្ដំា សឹងតែជ្រុលឡើងលើចិញ្ចើមថ្នល់់ទៅបុកអ្នកដើរ!ខ្ញុំខឹងណាស់់ព្រោះវាជាអ្នកខុស
តែវាបែរជាធ្វើឫកជាអ្នកត្រូវទៅវិញ ហើយមាត់់ជីបអូចថាអោយខ្ញុំម៉េចទេ?
ខ្ញុំខ្ជិល ថាណាស់់ចុំសំណាងហើយដែលគេចផុតគ្រោះថ្នាក់់បានដោយសារខ្ញុំ
ចេះគេចទាន់់។ខ្ញុំចង់់ប្រដៅមនុស្សហ្នឹង ប្រដៅគឺស្ដីអោយ ។
គ្រោះថ្នាក់់ចរាចរមានច្រើនណាស់់ សូមយើងទាំងអសគ្នាចេញទៅណាមកណាកុំប្រញាប់់ពេក គេ សូមអត់់ធ្មត់់ សូមកុំញុំាស្រា សូមកុំទូរស័ព្ទដៃផងបើកផង សូមកុំប្រណាំងគ្នា
សូមកុំ ពាក់់ខ្សែក្រវាត់់ឫមួកការពារសុវត្តិភាព សូមកុំជិះលើសចំណុះ សូមកុំបើកឡានពេលងងុយគេងឫស្រវឹង សូមកុំរំខានអ្នកបើកបរ ប្រើឡានការចេះមើលថែនិងមើលជួសជុលវា សូមប្រយ័ត្នបំផុតពេលមានមេឃភ្លៀង ឫអ័ព្ទ ឫ ខ្យល់់ព្យុះ យកល្អកុំបើកឡានបើជៀសវាងបាន ពេលមានអាកាសធាតុមិនល្អដូចនេះ
សូមមានអារម្មណ៏ល្អពេលបើកឡាន ជួនកាលឈឺ ឫមិនស្រួលខ្លួន កក៏កុំបើកឡានដែរ…។របួសគ្រោះថ្នាក់់រថយន្តក្នុងពិភពលោកក្នុងមួយថ្ងៃៗមានចំនួន
ដល់់ទៅជាង១៣០ ០០០នាក់់(50 លាននាក់់ក្នុងមួយឆ្នាំ) និងស្លាប់់មួយថ្ងៃៗប្រហែល៣០០០នាក់់(មួយលាននាក់់ក្នុងមួយឆ្នាំ)។
ចំនួនអ្នកយំសោកច្រើនជាងនេះឆ្ងាយណាស់់។
វាជាការពិតដែលបងសម្បត្តិនិយាយ មនុស្សពិតជាមានការអត់ធ្មត់ខុសៗគ្នាមែន តែនៅក្នុងប្រទេសកម្ពុជាយើងនេះ ខ្ញុំមានអារម្មណ៍ថា មនុស្សដូចជា ប្រញ៉ាប់ គ្រប់ៗគ្នាតែម្ដងហើយ គឺពួកគេព្យាយាមទៅមុនរហូត ហើយដោយការរហន់ហ្នឹងហើយដែលបង្ករអោយមានគ្រោះថ្នាក់កើតមានឡើងជាញឹកញ៉ាប់។
ខ្ញុំធ្លាប់មានបទពិសោធន៍ម្ដង នៅម្ដុំទូតចិន ពេលខ្ញុំឈប់សំរាប់ភ្លើងស្តុប ពេលនោះភ្លើងបៃតងភ្លឺហើយ ខ្ញុំក៏ចេញដំណើរទៅទាំងមានប្រពន្ធខ្ញុំនៅពីក្រោយទៀតផង ស្រាប់តែមានអាវ៉េវមួយ បើកយ៉ាងលឿនតាមបណ្ដោយផ្លូវម៉ៅសេទុងនោះ វាអត់ឈប់ទេគឺបើកលឿនតាហ្មង ហើយអត់ពាក់មួយការពារទៀត។ មកដល់ស្តុបហ្នឹងជួនពេលនឹងខ្ញុំនឹងប្រពន្ធកំពុងបើកម៉ូតូឆ្លងថ្នល់ ស្រាប់តែម៉ូតូហ្នឹងមកបុកខ្ញុំតែម្ដងផ្នែកកន្ទុយរហូតទាល់តែបាក់កាតាប៊ូផ្នែកខាងក្រោយបាត់ ឯប្រពន្ធខ្ញុំវិញធ្លាក់ចុះពីម៉ូតូ តែគាត់មិនបានដួលទេ ដោយគ្រាន់តែដូចលោតចេញពីម៉ូតូចឹង។ វាបុកហើយអត់មានឈប់មើលអីទេ មូលហ្គារកាន់តែលឿនថែមទៀត រត់បាត់ ឯខ្ញុំនេះ ម៉ូតូក៏ដួល ហើយបាក់កាតាប៊ូទៀត ខ្ញុំខឹងខ្លាំងមែនទែន តែមិនសូវរវល់នឹងហ្នឹងប៉ុន្មាន ព្រោះរកមើកប្រពន្ធក្រែងមានអីកើតឡើងដល់គាត់ តែគាត់អត់អីទេ។
ទីបំផុតជាលទ្ធផលខ្ញុំត្រូវដូកាតាប៊ូថ្មីមួយទាំងនោះមិនមែនជាកំហុសខ្ញុំ ហើយវាអស់លុយទៀតផង។ ឈ្លើយគ្រាន់បើ!
សុំខ្លាចហើយចរាចរណ៍ស្រុកខ្មែរ។
បាទពិតជាយ៉ាប់ណាស់ចរាចរណ៌ស្រុកយើង..ខ្ញុំជិះម៉ូតូទៅរៀនម្តងៗ ខំអត់
ធ្មត់ណាស់..ជួនកាលធុញធប់ខ្លាំងណាស់ សឹងតែឈប់ចុះដើរទេខ្ញុំ.។
ជួនកាលជិះម៉ូតូតាមដងផ្លូវដូចជាជិះលើសមរភូមិអញ្ចឹង ប្រជ្រៀតនុះប្រជ្រៀត….ស៊ីផ្លេរនុះស៊ីផ្លេរ…ពេលខ្លះជិះម៉ូតូទាំំងតឹងចិត្ត
ខ្ញុំធ្លាប់ម្តងដែរ ពេលខ្ញុំបង្អង់ម៉ូតូឈប់ពេលភ្លឿងលឿងបែរជាមាន លោកបង
សង្ហារម្នាក់គាត់សរសើរខ្ញុំថា “អាជោរ..ម៉េចអាហ្ហែងមិនទៅមុខ” គាត់
ពិតជាសរសើរខ្ញុំបានល្អមែន…សូមសរសើរគាត់អស់ពីចិត្តតែម្តង..
ហ្នឹងហើយ សមរភូមិចរាចរណ៍។ ពួកបរទេសមកធ្វើការនៅកន្លែងខ្ញុំ ពេលមកដល់ស្រុកខ្មែរជាលើកតំបូង ខ្ញុំសួរគេថា តើអ្វីដែលអ្នកភ័យខ្លាចជាងគេ គឺគេនិយាយថា “The traffic is the worst and scary” ។ ចឹងពេលគេមកម្ដងៗ ខ្ញុំត្រូវបង្រៀនគេឆ្លងថ្នល់។
ញ៉ុមក៏ធ្លាប់ចឹងដែរ, ដល់ពេលស៊ីផ្លេខ្លាំងពេក ញ៉ុមចតគោញ៉ុមចោលកណ្តាលថ្នល់ហើយដើរចេញទៅទិញទឹកអំពៅនៅជាប់ហ្នឹង ផឹកតាម៉ង ទាល់តែជិតដល់ម៉ោងទៅបានមកវិញ! គេស៊ីផ្លេ ធ្វើជាថ្លង់មិនខ្ចីរវល់ តែក៏មិនហ៊ាននៅជិតដែរហ្នឹងណា៎ ខ្លាចដូចតាលោកបងចឹង!
ល្អហើយដែលគេមិនវ៉ៃនោះ
បើកឡានអញ្ចឹងចេះតែមាន ប័ណ្ណបើកបរដែរ
កាលខ្ញុំប្រលងបណ្ណ័បើកបរឡានក្នុងឆ្នាំ២០០២ គណះមេប្រយោគទារលុយទាំងរស់តាហ្មង។ កាលប្រលងលើកទី១ គេទារលុយដែរតែខ្ញុំមិនអោយ ដោយគ្រាន់តែប្រលងទ្រឹស្ដីនោះ លុះដល់ពេលប្រលងចង្កូតវិញម្ដង គ្រូថា បើមិនអោយលុយទេ មិនបាច់មកទេ គឺធ្លាក់តាហ្មង។ គ្រូសម្លុតពេកចឹងក៏ដាក់អស់ ១០០០០៛ ទៅ រួចហើយក៏ប្រលងចង្កូត ទោះបីខ្ញុំធ្វើមិនសូវបានល្អ ក៏ជាប់ដែរ។ ហ្អើយហេតុតែសង្គមត្រូវការលុយ។
នរណាមិនស្គាល់ស្រុកខ្មែរស្មោះ