គេថាមានភាសាច្រើនក្នុងការនិយាយ និងប្រាស្រ័យទាក់ទងគ្នា ហើយភាសានោះបែងចែកទៅ តាមតំបន់ ប្រទេស និងពូជសាសន៌ ផ្សេងៗ។ ដោយឡែកសេចក្ដីស្រឡាញ់ក៏មានភាសារបស់វាដែរ។ ខ្ញុំបានស្វែងយល់ និងបានអានពីភាសានេះដែរ។ សំរាប់ភាសាទាំងនេះប្រើបានចំពោះតែស្វាមី និងភរិយាប៉ុណ្ណោះ។ សំរាប់ភាសានៃសេចក្ដីស្រឡាញ់ ខ្ញុំសូមលើកយក៥មកនិយាយ។
ភាសាទី១ ការប៉ះពាល់៖ មនុស្សខ្លះភាសារបស់គាត់គឺការប៉ះពាល់។ មនុស្សស្រីខ្លះចូលចិត្តការប៉ះពាល់ពីសំណាក់អ្នកដែលជាទីស្រឡាញ់របស់គាត់ ហើយត្រូវការការបបោសអង្អែល កាន់ដៃ កៀកក កៀកស្មា កាន់ចង្កេះ។ នៅពេលដែលមានការប៉ះពាល់ដល់គាត់ នោះធ្វើអោយគាត់មានចិត្តសប្បាយរីករាយ និងមានអារម្មណ៍ថា អ្នកនោះយកចិត្តទុកដាក់ចំពោះខ្លួន។ មិនអីក៏មិនបានចុះ អោយតែអ្នកយល់ចិត្តហ្នឹង (ឬនិយាយថា ប្ដី ឬប្រពន្ធ) គាត់បានកាន់ដៃ ឬប៉ះពាល់ដល់គាត់
ភាសាទី២ កាដូរ៖ តាមពិតទៅ ប្ដី ឬប្រពន្ធរបស់យើងមិនត្រូវការកាដូរអីពីយើងទេ នៅពេលដែលយើងទិញរបស់បន្ដិចបន្តួចសំរាប់គាត់ វាមានន័យធំធេងណាស់ ព្រោះវាបង្ហាញដល់អ្នកដែលទទួលនោះថា យើងយកចិត្ត ទុកដាក់សំរាប់គាត់។ នៅពេលដែលគាត់ទទួលកាដូរហើយ កាត់សប្បាយចិត្ត និងមានអារម្មណ៌រំភើប ព្រោះកាដូរនោះមកពីអ្នកដែលជាទីស្រឡាញ់របស់គាត់។
នៅមានត…