ទើបតែរៀនសាកដាក់បទចំរៀងលើ វ៉ើតប្រេសនេះ តាមការនែនាំ របស់វណ្ណពិសិដ្ឋ
http://www.box.net/shared/u5kggvdrej
នេះជាបទចំរៀងដែលខ្ញុំបានថតសាកល្បង មិនទាន់បាន១០០ភាគរយទេ ព្រោះត្រូវកែកុនបន្ថែមទៀត សង្ឃឹមថានឹងបានល្អជាងនេះ។
ទើបតែរៀនសាកដាក់បទចំរៀងលើ វ៉ើតប្រេសនេះ តាមការនែនាំ របស់វណ្ណពិសិដ្ឋ
http://www.box.net/shared/u5kggvdrej
នេះជាបទចំរៀងដែលខ្ញុំបានថតសាកល្បង មិនទាន់បាន១០០ភាគរយទេ ព្រោះត្រូវកែកុនបន្ថែមទៀត សង្ឃឹមថានឹងបានល្អជាងនេះ។
ថ្ងៃនេះឆ្លៀតបន្ទាប់ពីសរសេរចម្រៀងចប់ ក៏សម្រេចចិត្តទៅធ្វើសាច់ភ្លេង និងទំនុកច្រៀងជាមួយបុគ្គលិករបស់ខ្ញុំ។ យើងបានចំណាយពេលតាំង ពីម្សិលម៉ិញ ដើម្បីអារង់ស៊ីម៉ង់ Arrangement បទចម្រៀងអោយមានឃ្លា មានបន្ទរ។
ព្រឹកម៉ិញនេះចំណាយពេលម៉ាព្រឹកគ្រាន់តែធ្វើ ស្គរ ឃីប៊ត និងបាស់ បន្ទាប់មកពេលរសៀលក៏ឆ្លៀងដាក់សំលេងបន្តទៀត។
មានអីបន្ទាប់ពីថតហើយ យើងក៏យកមកចាក់សាកស្ដាប់ទៅ ពីរោះដែរតើ! ហើយសូមនិយាយថា ជាមោទនះភាពមួយរបស់ខ្ញុំ និងបុគ្គលិករបស់ខ្ញុំដែលបានសំរេចបទចម្រៀងនេះ ទោះបីវាមិនបាន១០០ភាគរយក៏ដោយ តែយើងនឹងបញ្ចប់វា នៅថ្ងៃនេះ ឬថ្ងៃស្អែក។ អ្វីដែលពិសេសជាងនោះគឺបទចម្រៀងនេះ យើងមិនបានចម្លងពីអ្នកណា ហើយយកសាច់ភ្លេង ពីអ្នកណាឡើយ យើងបានបង្កើតថ្មី ស្រស់ៗ។
ខ្ញុំចង់ចែករំលែកអោយអ្នកភូមិវ៉ើតប្រេសបានស្ដាប់ដែរ តែវើតប្រេសមិនអនុញ្ញាតិអោយខ្ញុំដាក់ចម្រៀងបានសោះ មិនដឹងជាមូលហេតុអ្វី ឬមួយវិជ្ជាគុណខាងផ្នែកវ៉ើតប្រេសរបស់ខ្ញុំវាមិនពូកែរ ឬត្រូវការអ្វីមួយទៀតជាជំនួយក្នុងការដាក់ចម្រៀងនៅក្នុងវ៉ើតប្រេសនេះ។ ប្រសិនបើបងប្អូនអ្នកជិតខាងបានដឹងក៏ជួយប្រាប់ខ្ញុំផង ដើម្បីអោយខ្ញុំអាចមានឱកាសល្បីនឹងគេតាមរយះបទចម្រៀងនេះ។ ហើយក៏សូមជួយគាំទ្រផង។
នេះជាបទចំរៀងដែលខ្ញុំបានសរសេរ៖
Intro: E
E A E B
១. ព្រះអើយខ្ញុំចូលមករកទ្រង់ ទាំងដួងចិត្តខ្ញុំបន្ទាបចុះ
E F#m A E
ក្រោមព្រះគុណនៃព្រះអម្ចាស់ ដែលមានចំពោះខ្ញុំរាល់ថ្ងៃ
E A E B
២. ខ្ញុំចូលមកទាំងចិត្តខ្ទេចខ្ទាំ សារភាពថាព្រះអង្គជាព្រះ
E F#m A B E B
ទោះបីជាខ្ញុំជាប់មានបាប តែទ្រង់បានអត់ទោសដល់ខ្ញុំ
G#m C#m A B
បន្ទរមុន៖ ទ្រង់ស្រឡាញ់ខ្ញុំខ្លាំងណាស់ លះបង់ព្រះជន្ម លោះបាបខ្ញុំ
G#m C#m A B
ព្រះគុណទ្រង់ធំជាងភ្នំ អោយទូលបង្គំមានសេរីភាព
C#m G#m
បន្ទរ សូមព្រះអង្គទ្រង់បានអត់ទោស រាល់កំហុសខ្ញុំបានប្រព្រឹត្ត
A B
សូមទ្រង់នាំខ្ញុំចូលទៅជិត ព្រះទ័យស្នេហ៍ស្និទ្ធ និងព្រះគុណ
C#m G#m
សូមទ្រង់សណ្ដោសប្រោសប្រណី វិញ្ញាណខ្ញុំក្ស័យបើគ្មានព្រះអង្គ
A B C#m | G#m | A | B
សូមយាងគង់ក្នុងជីវិតខ្ញុំ ចិត្តទូលបង្គំខ្ញុំថ្វាយទ្រង់ហើយ
ស្ពានចម្លង៖
C#m G#m
ទ្រង់ស្រឡាញ់ខ្ញុំណាស់ ទ្រង់ស្រឡាញ់ខ្ញុំណាស់
A B
ព្រះទ័យមិនប្រែផ្លាស់ ទ្រង់ស្រឡាញ់ខ្ញុំ។
បទភ្លេងៈ ហេងពិសិដ្ឋ
ទំនុកច្រៀងៈ ហេង ពិសិដ្ឋ / ឌន ប៊ុនថន
២៩ កក្កដា ២០១០
ពីរបីថ្ងៃនេះ ថានឹងសរសេរចម្រៀងអោយបាន តែពីម្សិលម៉ិញហ្នឹងអារម្មណ៍មិនល្អ តែថ្ងៃនេះ មានអារម្មណ៍រាងភ្លឺថ្លាបន្តិច ចឹងក៏បន្តសរសេរបទចម្រៀងដែលខ្ញុំនឹងត្រូវប្រើនៅថ្ងៃអាទិត្យនេះ។ ចម្រៀងនេះមានចំណងជើងថា “He Loves Me So Much” ជាបទមួយដែលនិយាយពីសេចក្ដីស្រឡាញ់សំរាប់មនុស្សដែលមិនល្អ ដែលមានបាបកម្ម ហើយជីវិតត្រូវការព្រះជាចាំបាច់!
ស្អែកចូលស្ទូឌីយ៉ោថតចម្រៀងហ្នឹងហើយ! ទីបំផុត បានសម្រេចហើយ!
ថ្ងៃហ្នឹងមានអារម្មណ៍ថា ចង់បញ្ចប់បទចំរៀងថ្មីមួយដែលខ្ញុំបានតែងកាលពីសប្ដាហ៍មុន តែអាលូវមានទំនុកបានតែពាក់កណ្ដាល ស្រាប់តែអារម្មណ៍អត់ហ្នឹងហ្ន ហើយក៏ត្រូវផ្អាកទៅវិញ។ តែយ៉ាងណាក៏ដោយត្រូវតែបញ្ចប់បទនេះអោយបានក្នុងសប្ដាហ៍នេះ ហើយយកសំរុកទៅក្នុងស្ទូឌីយ៉ោ និងថតយកតាហ្មង។
ត្រូវប្រើអារម្មណ៍អោយបានល្អ និងមានសភាពហ្នឹងហ្ន ព្រោះត្រូវលេងក្នុងស្ទូឌីយ៉ោ ហើយត្រូវថតសំលេងទៀត!