រឿងបេសកកម្មតន្ត្រី ត្រូវបានចាក់បញ្ចាំងនៅតាមបណ្ដារស្ថានីយទូរទស្សន៍មួយចំនួននៅក្នុងស្រុកខ្មែរ ដូចជា បុស្ដិលេខ៥ ស៊ីធីអិន ទូរទស្សន៍ជាតិកម្ពុជា ។ល។
រឿងនេះឆ្លុះបញ្ចាំងពី សង្គមបច្ចុប្បន្ន ដែលជាពិសេស ទាក់ទងជាមួយនឹងសុខភាពរបស់មាតា និងទារក។ បើសង្ខេបរឿងអោយខ្លីមក គឺនិយាយពីក្រុមតន្ត្រីមួយក្រុម ត្រូវចុះបេសកកម្មជាមួយក្រុមគ្រូពេទ្យឆ្មប ដើម្បី ចុះទៅ តាមភូមិនាខេត្ត៣គឺខេត្ត កំពង់ចាម កំពង់ធំ និងសៀមរាប។ គោលបំណងរបស់យើងគឺផ្សព្វផ្សាយពីរឿងសុខភាពសំរាប់ស្ត្រីមានផ្ទៃពោះ និងការកើតកូននៅមណ្ឌលសុខភាពដែលមានគ្រូពេទ្យជំនាញ និងមានសម្ភារះគ្រប់គ្រាន់ ប្រសើរជាងការសំរាលកូននៅតាមផ្ទះ ដោយប្រើពេទ្យឆ្មបបុរាណ។
នេះជាឈុតមួយនៅភាគទីមួយពេលដែល ក្រុមតន្ត្រីរីករាយកំពុងតែសម ភ្លេង ហើយ វាយោ (តួឯក) យកដំណឹងល្អមកប្រាប់ ពីគំរោងរបស់ក្រុមតន្ត្រីដែលចូលរួមជាមួយក្រុមគ្រូពេទ្យត្រូវបានគេយល់ព្រម។
ឃើញខ្ញុំគំពុងលេងឃីប៊តនៅខាងក្រោយទេ? ហាហា!គួរអោយចង់សើចណាស់
នេះជារួតថតរួមគ្នា បន្ទាប់ពីថតឈុតមួយចំនួននៅខេត្តកំពុង់ចាមរួចហើយ។ ឈុតនៅកំពុងចាមភាគច្រើនជាមួយនឹងរោគសញ្ញានៃស្រ្តីមានផ្ទៃពោះ ជាមួយនឹងផលអាក្រក់ដល់ស្រ្តីក្នុងការដែលត្រូវប្រឈមមុខជាមួយនឹងសតិអារម្មណ៍
នៅក្នុងឈុតនេះ ត្រង់វគ្គដែលខ្ញុំត្រូវជួបជាមួយនឹងម្ដាយរបស់ខ្ញុំ ដែលរស់នៅខេត្តកំពង់ចាម។ ហា ហា វាគួរអោយចង់សើច ព្រោះអីតួដែលត្រូវធ្វើជាម្ដាយរបស់ខ្ញុំ គាត់ជាក្រមុំចាស់ ដល់ពេលខ្ញុំជួបគាត់ ត្រូវឈុតខ្ញុំរត់ទៅអោបគាត់ដោយក្ដីនឹករលឹក តែត្រូវគាត់ច្រានខ្ញុំចេញ ដោយខ្ញុំមិនដឹងថាគាត់ជាក្រមុំចាស់! វាគួរអោយអស់សំណើចមែនទែន ហិហិហិ។
11.553756
104.908007