សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០១០ នឹងមិនដែលវិលត្រឡប់មកក្នុងពិភពលោកនេះទៀតឡើយ ហើយឆ្នាំ២០១១ បានតែងខ្លួនជាស្រេច នឹងរៀបខ្លួនចូលមកកាន់ដំណែងថ្មី!
ថ្ងៃសុក្រទី៣១ គឺជាវេលាចុងក្រោយបំផុតសំរាប់ឆ្នាំ២០១០ ដូច្នេះ ចង់សួរបងប្អូនអ្នកភូមិយើងនេះ មានបានរៀបគំរោងទៅណាណី អត់ហ្នឹង? ហើយមានជប់លៀងអីទៀតទេ! បើមានទៅណាណីអីកុំភ្លេចប្រាប់អ្នកភូមិយើងផង ក្រែងលោរបានទៅលេងនឹងគេ។ ហើយមានដាច់យប់ដើម្បីអបអរសាទរឆ្នាំថ្មីអត់ហ្នឹង? ញ៉ុមដូចជាមិនទាន់ដឹងច្បាស់ពិតប្រាកដនៅឡើយថានឹងទៅណាទេ ព្រោះអីដូចមិនមានគំរោងអីសោះ ចឹងចេះតែសាកសួរមើលក្រែងលោមានបងប្អូនណា គាត់បានរៀបគំរោងរួចហើយ ចឹងចង់ទៅចូលរួមនឹងគេ ក្រែបបានសប្បាយ និងបានស្វាគមន៍ឆ្នាំ២០១១។