អំពី ខ្ញុំ

រស់​មិន​ចង់​លាក់​ប្រវត្តិ​អី​ទេ គ្មាន​អ្នក​ណា​យក​ទៅ​ធ្វើ​អំពើរ​អី​ទេៈ

  • ឈ្មោះ​ពេញៈ ហេង ពិសិដ្ឋ
  • ភេទៈ ប្រុស
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើតៈ ១៣ មិនា ១៩៨០
  • ទី​កន្លែង​កំណើតៈ ស្រុក​ខ្មែរ
  • សាសនាៈ ជឿ​លើ​ព្រះ​យេស៊ូ
  • ស្ថាន​ភាពៈ រៀប​ការ​ហើយ
  • ឈ្មោះ​ប្រពន្ធៈ រត្ន័ ផាន់​សីហា
  • ឈ្មោះ​កូនៈ ពិសិដ្ឋ ហ្គ្រេស សូហ្វីយ៉ា (Sophia Grace Pisit)
  • មុខរបរៈ ធ្វើការ (ជា​គ្រូ​គង្វាល)
  • ចំណូល​ចិត្តៈ កុំ​ព្យូទ័រ រចនា​ក្រាហ្វិក
  • ជំនាញៈ លេង​តន្ត្រី និពន្ធ​បទ​ចំរៀង តុប​តែង រចនា ផ្ដល់យោបល់
  • បទ​ពិសោធន៍ៈ ប្រឹក្សា​យោបល់​ដល់​យុវជន​ខាង​ផ្នែក​ទំនាក់​ទំនង​បុរស​ស្រ្តី, ពិធីករ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ (១៩៩៩) ក្លឹប​កុមារ​វិសេស។

បទសោធន៍​ជីវិត

  • ឆ្នាំ​ ១៩៨១ បន្ទាប់​ពី​កើត​បាន​មួយ​ឆ្នាំ ម្ដាយ​បាន​នាំ​ខ្ញុំ​ទៅ​ជាយ​ដែន​ខ្មែរ​ថៃ ដោយ​ព្រោះ​តែ​មាន​សង្រ្គាម​នា​ពេល​នោះ។ ហេតុ​តែ​ក្មេង​តូច​មិន​សូវ​ដឹង​អី ម្ដាយ​នាំ​ទៅ​ណា​ ក៏​ចេះ​តែ​ទៅ​ៗ ដោយ​មិន​បាន​ត​វ៉ា​អី​មួយ​ម៉ាត់​សោះ! ខ្ញុំ​បាន​ចម្រើន​វ័យ​នៅ​ទី​នោះ តាំង​ពី​អាយុ​១​ឆ្នាំ​រហូត​ដល់​១៣​ឆ្នាំ។ រស់​មិន​សូវ​ស្គាល់​អ្វី​ទៅ​ដែល​ហៅ​ថា ភ្លើង​អគ្គីសនី ឬ​ទឹក​ម៉ាស៊ីន​ឡើយ! ស្គាល់​តែ​ផ្ទះ​ស្លឺក ជញ្ជាំង​ឬស្សី ទទួល​ទាន​អាហារ​ដែល​អង្គការ​សហប្រជា​ជាតិ ឧបត្ថម្ភ។ ជីវិត​រស់​នៅ​មិន​សូវ​ជា​សម្បូ​សប្បាយ ព្រោះ​នៅ​ទី​នោះ​ខ្វះ​នេះ​ខ្វះ​នោះ​ជា​ច្រើន! តែ​យ៉ាង​ណា​ម៉ិញ ទី​នោះ​ជា​ទី​ដែល​ខ្ញុំ​ធ្លាប់​រីក​ចំរើន​ធំ​ឡើង និង​ផ្ដល់​នូវ​ចំណេះ​ដឹង​ខ្លះ​ពី​ជីវិត។
  • ឆ្នាំ​១៩៩៣ ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​ជាតិ​វិញ មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​ក្មេង​ស្រែ​មិន​ពី​ណា មិន​ស្គាល់​លុយ​រៀល មិន​ស្គាល់​ដី​ស្រែ មិន​ស្គាល់​ផ្ទះ​នៅ​ទី​ក្រុង តែ​ក្នុង​ដួង​ចិត្ត​វិញ​រំភើប​ដែល​បាន​ត្រឡប់​មក​ទី​កន្លែង​កំណើត​វិញ។ គ្រួសារ​បាន​ជួប​ជុំ​គ្នា​ បងប្អូន តាយាយ ពូមីង…អូយ!​ ច្រើន​ណាស់!។
  • ចូល​រៀន​នៅ​ទីក្រុង​ ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​រៀន​នៅ​ឯ​ជាយ​ដែន ព្រោះ​នៅ​ជាយ​ដែន​មាន​អ្នក​ឧបត្ថម្ភ​សៀវភៅសិក្សា ខ្មៅ​ដៃ ប៉ិច បន្ទាត់ និង​ខោអាវ តែ​នៅ​ទី​ក្រុង​ ត្រូវ​ទិញ​ទាំង​អស់ កំពុង​តែ​អត់​សូវ​មាន​លុយ​កាក់​ផង ត្រូវ​ទិញ​នេះ ទិញ​នោះ​ច្រើន​ដល់​ហើយ! តែ​នៅ​យូរៗ​ទៅ​ចេះ​តែ​សម្រប​ខ្លួន​បាន លែង​សូវ​ពិបាក ព្រោះ​ស៊ាំ​ហើយ!
  • ហេតុ​តែ​ចូល​ចិត្ត​សិល្បះ បាន​ចូល​ធ្វើ​ពិធី​ករ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​អន្តរជាតិ​មួយ​ហៅ​ថា CBN (Christian Broadcasting Network) នា​ឆ្នាំ​១៩៩៩-២០០០ ទើប​ឈប់ និង​ចម្រេច​ចិត្ត​ធ្វើ​ការ​នៅ​ក្រុម​ជំនុំ​ព្រះ​យេស៊ូវិញ ចាប់​តាំង​ពី​ពេល​នោះ​មក។
  • ឆ្នាំ​២០០៧ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​ស្រី​ស្អាត​មួយ​រូប​ ដែល​គាត់​ជា​អ្នក​ដែល​យល់​ចិត្ត និង​ជួយ​ជំរុញ​ខ្ញុំ​អោយ​មាន​ទឹក​ចិត្ត និង​ការ​តស៊ូ​ក្នុង​ជីវិត​ទៅ​មុខ​ទៀត។ សី​ហា​ ជា​នា​រី​មួយ​រូប​ដែល​ខ្ញុំ​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ព្រោះ​គាត់​ជា​ប្រពន្ធ​របស់​ខ្ញុំ ហើយ​គាត់​ជា​អ្នក​ដែល​ជួយ​អោយ​ជីវិត​ខ្ញុំ​រីក​ចំរើន​ឡើង។
  • ថ្មីៗ​នេះ​ទើប​តែ​ថត​កុន​អោយ​អង្គការ​មួយ រឿង​បេសកកម្ម​តន្រ្តី ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​នាចុង​​ខែ​តុលា​ខាង​មុខ​នេះហើយ។

ជា​បទ​ពិសោធន៍​នៃ​ជីវិត ដែល​គួរ​តែ​ចែក​រំលែក…

58 thoughts on “អំពី ខ្ញុំ

  1. សួស្តីប្អូន ពិសិដ្ឋ, សុខសប្បាយទេ ? ជិតបានកូនហើយ នៅមិនសុខមែនទេ ?
    សូមអោយកូនប្អូនកើតមកមានសុខភាពល្អ និងសូមអោយប្អូនព្រមទាំងគ្រួសារ មានសេចក្តីសុខគ្រប់ពេលវេលា ។

    ប្អូនមានបទភ្លេងខ្មែរ (chords) ខ្មែរច្រើន បើមានពេលទំនេរ អាចចម្លងដាក់ ក្នុងប្លករបស់ប្អូន គ្រាន់នឹងខ្ញុំមកចម្លងយកទៅលេងផង ។

    1. អរគុណ​ច្រើន​សំរាប់​ពាក្យ​ជូន​ពរ​របស់​បង។ ខ្ញុំ​នឹង​បាន​ជួប​មុខ​កូន​របស់​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ! ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សប្បាយ​រហូត​ដល់​ហូរ​ទឹក​ភ្នែក​ផង​មិន​ដឹង​ទេ។

      ខ្ញុំ​នឹង​ព្យាយាម​រក​បទ​​មួយ​ចំនួន​មក​អោយ​បង​លេង​កំដរ​អារម្មណ៍​ដូច​ជា​បទ អារ៉ាប់​ពីយ៉ា

      G
      ប្រជុំគ្នា រីករាយ សប្បាយចិត្ត ចូលរាំអោយស្និទ្ធ
      D
      ចូលជិតកុំអោយហ្មងសៅ
      C G
      ចូររាំតាមភ្លេង តាមភ្លេង អាធ្រាតយប់ជ្រៅ
      G C D G C G
      ថ្ងៃល្ងាចថ្ងៃសៅរជាថ្ងៃឈប់សំរាកកាយ មួយ ពីរ

      អារ៉ាប់ពីយ៉ា យ៉ា យ៉ា អារ៉ាប់ពីយ៉ា អារ៉ាប់ពីយ៉ា យ៉ា យ៉ា អារ៉ាប់ពីយ៉ា
      អារ៉ាប់ពីយ៉ា យ៉ា យ៉ា អារ៉ាប់ពីយ៉ា អារ៉ាប់ពីយ៉ា អារ៉ាប់ពីយ៉ា អារ៉ាប់ពីយ៉ា មួយពីរ

      1. អីយា​ប្រទះ​ហើយ ប្រទះ​អ្នក​សំបូរ​ភ្លេង​ហើយ។ ខ្ញុំ​ទើប​តែ​រៀន​លែង​ចាប់ Accord មិន​ទាន់​ចេះ​លេង​បទ​ទេ តែ​យ៉ាង​ណា​ប្រឹង​ចំលង​ទុក​ដែរ។

  2. តាម៉ាប់​៨០នឹកឃើញ កាលរៀនលេងហ្គីតាដំបូង គឺថា​ម្រាមដៃឆ្វេងសុស​អស់​ហើយ ឈឺ​៧យប់​៧ថ្ថៃទើប​បាត់​ឯណោះ។ ឥឡូវខាងលេងយុរ ភ្លេចអស់​អាយីង។ លឺ​ថា​លោកពិសិដ្​ពូកែលេង keyboard និង​ពិរោះណាស់​។

    សូមជូនពរឲ្យុចំណងអាពាហ៏ពិពាហ៏​របស់​អ្នកនៅថិតថេរ​ និងSophia Grace Pisit ​មាន​សុខភាព​ល្អ។

    1. តាម​ពិត​ទៅ​ខ្ញុំ​មិន​ជាពូកែ​អី​ទេ ចេះ​តែ​លេង​ខ្លួន​ឯង​ទៅ​ ដោយ​គ្មាន​គ្រូ​បង្រៀន ចេះ​តែ​ចុច​នេះ​ ចុច​នោះ យូរៗ​ទៅ​បាន​ម៉ា​បទ​នឹង​គេ។ ខ្ញុំ​ចូល​ចិត្ត​លេង​បែប​ក្លាសិក ជាង​លេង​បទ​ខ្មែរ តែ​បទ​ខ្មែរ​ពី​ដើមៗ​ក៏​ពីរោះ​ដែរ។

      អរគុណ​ដែល​តាម៉ាប់​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ខ្ញុំ​នឹង​ក្រុម​គ្រួសារ​ក៏​ជូន​ពរ​ដល់​តាម៉ាប់​ មាន​សុខភាពល្អ គ្រួសារ​មាន​សុភមង្គល និង​សេចក្ដី​សុខ​សាន្ត​ដល់​ចិត្ត​គំនិត រូបកាយ និង​ព្រលឹង​ដែរ។

    1. តាម​ពិតទៅ​រាង​រវល់​បន្តិច ជាមួយ​នឹង​ការ​ងារ ក៏​ដូច​​ជា​គ្រួ​សារ​ដែរ។ ខ្ញុំ​មាន​កូន​រួច​ហើយ កូន​ស្រី​របស់​ខ្ញុំ​ឈ្មោះ Sophia Grace Pisit។ អរគុណ​ហើយ​បង​ដែល​បានចូល​មក​លេង​នឹង​សួរ​សុខ​ទុក្ខ។ មួយ​រយះ​នេះ​ពិត​ជា​រវល់​មែន!

      1. សូមជួយអរប្អូន សូមអោយប្អូនព្រមទាំងគ្រួសារបានជួបប្រទះតែសេចក្តីសុខ សេក្តីល្អគ្រប់់ពេលវេលា ។
        មានកូនគឺកាន់តែរវង់ខ្លាំងហើយ ។ កាលកូនខ្ញុំនៅក្រោមអាយុ៣ខែ ខ្ញុំមានគេងតែ២ទៅ៣ម៉ោងទេ ។ សូមប្អូនជួយធុរៈប្អូនស្រីអោយសមជាប្តីនឹងជាឳពុកដ៏ល្អ ។

    1. ហា​ ហា ខ្ញុំ​មិន​ដឹង​ថា​ វណ្ណ បាន​ទស្សនា​រឿង​ហ្នឹង​ដែរ​សោះ! ហេតុ​អី​ក៏​វណ្ណ​ថា​ខ្ញុំ​ជា​តួ​ គិរី ដោយ​វណ្ណ​មិន​ទាំង​បាន​ជួប​មុខ​ខ្ញុំ​ផង​ហ្នឹង?

      1. អរគុណ​ហើយ ដែល​បាន​ស្គាល់ តាម​ពិត​ទៅ​វណ្ណ​ជា​អ្នក​ទី​មួយ​ដែល​ចាប់​អារម្មណ៍​ថា​ខ្ញុំ​ជា​តារា!

      2. អូតាមពិតទៅខ្ញុំឃើញប្លុកនេះយូរហើយ តែមិនបានដឹងទេ។ ប៉ុន្តែខ្ញុំមើលរឿង នឹងទៅក៏ឃើញមុខដូចប្រហាក់ប្រហែល ហើយក៏ចូលមកមើលប្រវតិ្តរូបម្តង ទៀត ណាមួយសក់រួញដដែលអញ្ចឹងងាលស្រួលចំណាំ។ អឺនិយាយអញ្ចឹង រឿងហ្នឹងឥឡូវចាក់ផ្សាយប៉ុស្ត៍ណាខ្លះ ព្រោះចង់តាមដានអោយ​បានគ្រប់វគ្គ។

  3. ពិធីករ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ (១៩៩៩) ក្លឹប​កុមារ​វិសេស។

    ចុះឥឡូវ? ខ្ញុំចូលចិត្តក្មេងប្រុសម្នាក់។ ចាំខ្ញុំដាក់ឲ្យមើលនៅពេលខ្ញុំមកវិញ។

    ពិធី​ករ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​អន្តរជាតិ​មួយCBN គឺ ABS-CBN មែនទេពូ?

  4. បាទវាដូចជាមិនជាអីទេបង!ហើយពេលនោះញ៉ុមបានសង្កេតឃើញថា បងប្អូនយើងដូចជាមានស្មារតីសាមគ្គីគ្នាល្អណាស់ ចេះជួយមើលគ្នាទៅវិញទៅមក!ហើយអ្នកខ្លះក៏គិតថាគឺជាបទពិសោធជីវិតមួយ
    អ្នកខ្លះក៏គិតថាវាសប្បាយ នឹងការជួបជុំគ្នាជាលើកចុងក្រោយ គ្មាននរណាបន្ទោសនរណានោះទេ ពេលនោះគេនាំគ្នាគិតថា វាសយមកពីស្ទះផ្លូវនោះទេ!

    1. យើង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​វឌ្ឍនះ​ចេះ​គិត​បែប​នេះ ជា​ការ​ល្អ​ដែល​យើង​ចេះ​សាមគ្គី​គ្នា​ ហើយ​ជា​ការ​ល្អ​ដែរ​យើង​ចាត់​ទុក​នោះ​ជា​បទ​ពិសោធន៍​មួយ។ ពួក​យើង​សង្ឃឹម​ថា​វឌ្ឍនះ​ពិត​ជា​បាន​សប្បាយជា​មួយ​នឹង​អ្វី​ដែល​យើង​បាន​រៀប​ចំ​អោយ​អ្នក​រាល់​គ្នា។ សប្បាយ​ចិត្ត​ដែល​បាន​ស្គាល់​វឌ្ឍនះ​ដោយ​ផ្ទាល់​បែប​នេះ។

    1. ខ្ញុំ​ហ្នឹង​ហើយ​មាន​អ្នក​ណា​ទៀត? សួស្ដី​ សុវិចិត្រ អរគុណ​ណាស់​ដែល​បាន​មកចូល​លេង ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ទទួល​ទេ​នែក។ ខ្ញុំ​សុខ​ទុក្ខ​ជា​ធម្ម​តា​ទេ ចុះ​សុវិចិត្រ​វិញ​យ៉ាង​ម៉េច​ដែរ?

      1. ញ៉ុម​ក៏​ឆុខ​ដែរ 😀
        បងឯង​ដើរ​តួរ​ក្នុង​រឿង​ហ្នឹង​សម​ណាស់ ជាពិសេស​វគ្គ​ទៅ​វ៉ៃ​ថ្ម​ចេញ​ឈាម​ពេញ​ដៃ​នៅមុខ​រោង​អ្នក​តា នោះអី? ហាហាហា

      1. បង​ចូល​ចិត្ត​ការ​កែរ​តម្រូវ​ហ្នឹង​ណា! ព្រោះ​អី​ជីវិត​ជា​ការ​រៀន​សូត្រ​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​ហើយ​សេចក្ដី​កែរ​តម្រូវ នឹង​ជួយ​អោយ​បង​មិន​មាន​កំហុស​នៅ​ថ្ងៃ​ក្រោយ។ អរគុណ​ដែល​បាន​ប្រាប់​បង​ពីរឿង​នេះ!

  5. អរគុណ​សុវិចិត្រ​ដែល​បាន​មកលេង​ផ្ទះ​បង ធ្វើ​អោយ​មាន​សភាពអ៊ូអរបន្តិច តែ​បង​ចូល​ចិត្ត​ភាពអ៊ូអរចឹង បើ​ស្ងាត់​ពេក​ទៅ​ខ្លាច​ខ្មោច​លង! ហិហិហិ

    ទាក់​ទិន​និង​ការ​សម្ដែង​រឿង​បេសកកម្ម​តន្ត្រីនោះ អរគុណ​ដែល​បាន​ទស្សនារឿង​ហ្នឹង​ដែរ។ ត្រង់​ឈុត​ដែល​វាយ​ដុំ​ថ្ម​នោះ​ថត​ម៉ោង​ប្រហែល​ជា​១ភ្លឺ ហើយ​អ្នក​ដឹកនាំ​តម្រូវ​អោយ​ធ្វើ​ចឹង។ គួរ​អោយ​អស់​សំណើច​ណាស់ ឈុត​ត្រង់​ហ្នឹង​ត្រូវ​ស្រែក​អស់​ម៉ា​ទំហឹង​ហ្មង ដល់​ពេល​ដែល​បង​ស្រែក​ទៅ ឆ្កែលូពេញ​ភូមិ ! ហិហិ​ខ្មាស់​គេ​ណាស់។

    1. ហាហាហាហា មាន​ស្អក​កទេ?
      និយាយ​ចឹង​ញ៉ុម​ស្គាល់​បង​មួយ អ្នក​និពន្ធ​រឿង​ណឹង​តា៎ ឈ្មោះអីទេ??? ភ្លេច​បាត់​ហើយ ឧស្សាហ៍​ឈែត​ជាមួយ​គាត់​ដែរ។ ហើយ​គាត់​ក៏​មាន​ប្លុក​វើត​ប្រេស​ដែរ។

      1. អត់​ស្អក​ទេ ព្រោះ​អី​បង​ចេះ​ក្នុង​ការ​ប្រើ​សំលេង​ស្រែក។ ក្នុង​ណឹង​មាន​អ្នក​និពន្ធ​ច្រើន​ដែរមាន​ដូច​ជា គឺម​ ធីតា​កល្យានណិ និង​គាំ​ ចន្ទ័រស្មី។

      2. ហ្នឹង​ហើយ, បង​រស្មី។ ហើយ​ញ៉ុម​មិនដឹង​ស្គាល់​គាត់​តាំង​ពី​អង្កាល់​ទេ ដូច​ជា​កាល​ពី​លេង​ឈែត​ក្នុង mirc ជួប​គ្នា។ តែ​អត់​ដឹង​ពី​សមាសភាពគាត់​ទេ។ គាត់​ទើប​តែ​ប្រាប់​ដែរ​នឹង។

  6. សូម​ចូល​មើល​អត្ថបទ​ដែល​ខ្ញុំ​បាន​ប្រកាស​នេះ ហើយ​អាច​ធ្វើ​អោយ​ការ​សរសេរ​របស់​បង​បាន​ត្រឹម​ត្រូវ៖ http://sovichetlife.wordpress.com/2010/08/15/%e1%9e%80%e1%9e%b6%e1%9e%9a%e2%80%8b%e1%9e%8a%e1%9f%82%e1%9e%9b%e2%80%8b%e1%9e%98%e1%9e%b7%e1%9e%93%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%be%e2%80%8b%e1%9e%85%e1%9e%93%e1%9f%92%e1%9e%9b%e1%9f%84/

      1. មោពីមិនសូវចេះសេរខ្មែរហ្នឹងណា កុំប្រកាន់អី មួយវិញទៀត បងប្រើ អាយហ្វូនក្នុងការសេរតបវិញ់ជួនកាលចុចខុសគ្រាប់។ អាភ័យទោសផង អោយតាអានដាច់ខំជួយអានទៅ

      2. ភាកច្រើនបងប្រើអាយហ្វូនតបទៅវិញខ្លីៗ ចឹងទៅអាយហ្វូនអត់មានប្រើចន្លោះមើលមិនឃើញដូច ភីស៊ីទេ ទ្រាំៗទៅចឹង

    1. អរគុណ​បង​សំណាង​ បាន​មក​លេង​ផ្ទះ​ញ៉ុម​ដែរ! ហើយ​ក៏​អរគុណ​ដែល​បាន​បោះ​ត្រាប៉ាស្ព័រ​អោយ​ញ៉ុម ហិហិហិ ចាប់​ពី​ង៉ៃ​នេះ​ទៅ​ ចូល​ទៅ​យក​គ្មាន​ប្រណី​ទេ!

      1. អត់អីទេប្អូន ចូលមកយកចុះ អ្វីដែលបងមាន ប្អូនអាចយកបានទាំងអស់ ។ ទុកតែប្រហុក ហើយនិងផ្អក អោយបងចុះបានហើយ ក្រៅពីហ្នឹង ប្អូនចង់ស្ពាយ ចង់វិចម៉ាសប្បាយ។

      2. យី បងឯង​ចេះ​ម៉េះ ទុក​តា​របស់​ឆ្ងាញ់! អោយ​គេ​ញ៉ាំ​តែ​មាន់​ និង​សាច់​គោ! មិន​អី​ទេ ចាំ​ញ៉ុម​ប្រមូល​ទុក​តែ​របស់​ណា​ដែល​បង​ឯង​ត្រូវ​ការ​ទេ!

  7. សុំចូលលេង​ផង​បាន​ទេ ! ដើរ​តាម​ផ្លូវ​​ អ៊ីនធឺណិត យូ​ទៅ​ដូច​ជាអស់​កំលាំង​ណាស់​សុំ ចូល​សំរាក​បន្តិច​ហើយ​ណា៎ ។ សុំរាប់​អាន​ផង​បង ខ្ញុំមាន​ប្លក់​ដែរ​តែ​មិន​ទាន់​មាន​ពេល​ធ្វើ​វា​អោយ​អាច​មើល​បាន​ទេ​ព្រោះ​អត់​ចះ ។ ចាំពេល​ខ្ញុំ​ធ្វើ​ហើយ​សុំ​ចូល​លេង​ផង​ណា ។

    1. អាឡុវ​ប្រហែល​ជា​មិន​ទាន់​មាន​ពេល​ថត​អី​ទេ ព្រោះអី​កំពុង​រវល់​ជាមួយ​ការងារ ចឹង​ត្រូវ​ផ្អាក​ការ​ថត​មួយរយះ​វែង​គួរ​សម​ដែរ ទម្រាំ​ដល់​ពេល​ដែល​មាន​ពេល​ទំនេរ​បន្តិច​ នោះ​នឹងថត​ឡើង​វិញ។

  8. ជំរាបសួរ លោកប្អូន,គ្រូគង្វាល, ហេង ពិសិដ្ឋ ! សុខសប្បាយយ៉ាងណាដែរ សព្វថ្ងៃនេះ ? បើមើលតាមប្រវត្តិរូបរបស់ប្អូន ដូចជាកំសត់ ណាស់ដែរ ធ្លាប់រស់នៅតាមជាយដែន ។ ខ្ញុំក៏ជាអតីតអ្នកធ្លាប់ រស់នៅព្រុំដែនដែរ ខ្ញុំធ្លាប់រស់នៅ ជំរុំ ០០៧ ឬជំរុំថ្មី និងជំរុំខៅ-អ៊ី-ដាង តើប្អូនធ្លាប់រស់នៅជំរុំណា កាលពេលនោះ ?

    1. សួ​ស្ដី បង​ចន្ទ​ដារាៈ
      រីក​រាយ​ណាស់​ដែល​បង​បាន​មក​លេង​ខ្ញុំ​នៅ​ទី​នេះ ហើយ​ក៏​សប្បាយ​ចិត្ត​ដែរ​ដែល​បាន​ស្គាល់ អ្នក​ជំរំ​ជាយ​ដែន​ខ្មែរ​ថៃ​។ ខ្ញុំ​សុខ​សប្បាយ​ណាស់​បង ហើយ​ប្រពន្ធ​កូន​ក៏​សុខ​សប្បាយ​ទាំង​អស់គ្នា​ដែរ។ បើ​ថា​ជីវិត​ខ្ញុំ​កំ​សត់​នោះ ក៏​មិន​ជា​អាក្រក់​ជាងអ្នក​ដែល​ពិបាក​ជាង​ខ្ញុំ​នោះ​ដែរ​ហើយ ហើយ​ខ្ញុំ​ពិត​ជា​អរព្រះ​គុណ​ដល់​ព្រះ ជា​ម្ចាស់​សំរាប់​ជីវិត​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ហើយ​ក៏​សប្បាយ​ចិត្ត​ដែរបង។ កាល​ខ្ញុំ​នៅ​ជា​យ​ដែន អ្វី​ដែល​ខ្ញុំ​ចាំ​បាន​នោះ​គឺ​ថា គ្រួសារ​ខ្ញុំ​ធ្លាប់​រស់នៅ​ជំរំ​ណង​ចាន់​ចាស់ ហើយ​បន្ទាប់​មក​យើង រត់​ភៀស​ខ្លួន​បន្ត​ទៀត​ទៅ​ម្ដុំ​អាង​សិលា រហូត​ដល់​ណង​ចាន់​ថ្មី។ ពួក​យើង​រស់​នៅ​​ផ្ទះ​លេខ​៣២៨ សង្កាត់​លេខ​៦ អីឡូត៌៤ ជួរ៧ ណង​ចាន់។ ហា​ហា​ហា ចាំ​បាន​ទាំង​អស់។

    1. សួ​ស្ដី សុផាត!! បង​សុខ​សប្បាយ​ជាធម្ម​តា​ទេ!!! ចុះ​សុផាត​យ៉ាង​ណាយ៉ាងណី​ដែរ? អរគុណ​ដែល​មក​អើត​ផ្ទះ​បង!!! អត់​មាន​អី​ច្រើន​ទេ ចឹង​អ្វី​ដែល​យក​បាន​យក​ទៅ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s