តាមប្រពៃណីខ្មែរយើង នៅក្នុងការរៀបអាពាហ៌ពិពាហ៌មានការរៀបចំជាច្រើនបែបច្រើនយ៉ាងទៅតាមប្រពៃណីរបស់ប្រជាជនខ្មែរយើង។ នៅក្នុងនោះមានទម្លាប់មួយដែលគេតែងតែធ្វើ ហើយមិនអាចរំលងបានគឺ ពិធីហែរជំនូន ដែលកូនកម្លោះត្រូវហែរជំនូនមានជាផ្លែឈើ នំចំណី បន្លែ សាច់ និងភេសជ្ជះ និងរណ្ដាប់ជាច្រើនទៀតទៅគេហដ្ឋានខាងស្រី ដើម្បីស្ដីដណ្ដឹង និងសុំផ្លូវដើរជណ្ដើរឡើង ដោយមានមេបារខាងប្រុស ខាងស្រីជាអ្នកដែលសាសង ពាក្យសព្ទ័ ក្នុងការស្ដីដណ្ដឹង។ តាមការសង្គេតឃើញថានៅក្នុងជំនូនផ្លែ មានផ្លែឈើ និងរណ្ដាប់ជាច្រើនទៀតដែលយកមកជូន តែខ្ញុំសូមលើកនិយាយបន្តិចចុះពីរឿងផ្លែឈើ។
មិនដឹងជាវាកើតឡើងតាំងពីពេលណាមក ដែលគេយកផ្លែមៀន លាយជាមួយនិងផ្លែត្រប់មូល ហើយគេចាត់ទុកជំនូននោះជាជំនូនបែបផ្លែឈើដែរ ដោយមានការលាយគ្នាជា ផ្លែឈើ លាយបន្លែរ។ ដល់ពេលខ្ញុំសួរគេទៅថា ហេតុអ្វីត្រូវលាយគ្នា គេថា ដោយសារតែផ្លែមៀន ស្មើរនិងពាក្យ មាន រីឯត្រប់ស្រដៀងនិងពាក្យ ទ្រព្យ ចឹងហើយគេចាត់ទុកថា ជាជំនូនសំណាង ដែលគេដាក់ទៅដើម្បីអោយ មានទ្រព្យ ហូរហៀរនៅក្នុងផ្ទះ!!! វាដូចជាហួសហេតុបន្តិចក្នុងការដែលរៀបចំមកនេះ ព្រោះ តាំងពីដើមមក មិនដែលមានការរៀបចំជំនូនបែបនេះទេ ឬមួយមាន តែខ្ញុំមិនបានដឹង តែសំរាប់ខ្ញុំវាដូចជាហួសហេតុបន្តិច។ ជំនឿបែបនេះ វាគ្រាន់តែជាការរៀបចំរបស់អ្នករៀបជំនូនប៉ុណ្ណោះ ហើយក៏ធ្វើតាមតៗគ្នាកន្លងមក ដោយគិតថា វានឹងមានទ្រព្យ ដូចជាអ្វីដែលគេដាក់មៀនត្រប់! កិកិកិ
មានអ្នកខ្លះដែលគាត់រៀបការហើយ តែមិនបានមានទ្រព្យ ដូចជាជំនូនដែលគេរៀបមកសោះ នោះជាការកុហក់ទាំងស្រុង!!! ចឹងធ្វើអ្វីៗ សូមពិចារណាផង កុំចេះតែធ្វើតាមគេ ហើយឃើញដំរីជុះ ក៏ជុះតាមដំរី យ៉ាប់ណាស់!!! បើគួរពុំគួរសូមអភ័យ!!!!