អ្ហែម! ង៉ៃនេះសុំរិះគន់បារខេម ដើម្បីស្ថាបនា ទៅថ្ងៃខាងមុខ! តែមុនរិះគន់ សូមយាយតិចសិនដែរ! ញ៉ុមបានចុះឈ្មោះ អនឡាញ ហើយសប្បាយចិត្តនឹងបានទៅ សេចក្ដីរំពឹងនឹងបានជួបមុខបងប្អូនក្នុងភូមិវ៉ើតប្រេស ព្រោះតោងដឹងថា បើមានកម្មវិធីអាយធីផ្សេងៗ ជៀសមិនផុតពីដៃ និងក្រសែរភ្នែករបស់បងប្អូនភូមិយើងទេ!
អូឃេ នេះជាអ្វីដែលខ្ញុំមើលឃើញ៖
- ពេលចូលទៅដល់បរិវេណសាលា ជាកន្លែងរៀបចំហ្នឹង ពេលផ្ញើរម៉ូតូហើយ អត់មានអ្នកមកនែនាំផ្លូវ (host) អ្នកខ្លះមិនដែលមកសាលាហ្នឹងផង ចេះតែ ទៅតាមគេទៅរកកន្លែងទៅ ដូចជាញ៉ុមជាដើម កិកិកិ
- ប្រើប្រពន្ធ័ចុះឈ្មោះ អនឡាញ តែមិនយកមកប្រើ ព្រោះគ្រាន់តែចង់បានស្ថិតិលើអនឡាញប៉ុណ្ណោះ
- ចុះឈ្មោះលើអនឡាញ ដាក់ថាប្រើពាក់អាវយឺតទំហំអី? ញ៉ុមដាក់ទំហំហើយ ដល់ទៅបាន យ់ាប់ហ្មង ដូចខ្ចីអាវគេមកពាក់!
- ជាបារខេម ទាក់ទងនឹងប្រពន្ធ័បច្ចេកវិទ្យា តែមិនបានយកប្រពន្ធ័បច្ចេកវិទ្យាមកប្រើទេ
- ចូលទៅដល់កន្លែងប្រជុំចាប់ផ្ដើម អាងឹតបន្តិច
- អត់មានកង្ហារដាក់ ញ៉ុមបែកញ់ស ចង់ក្លាយជាស្ទឹងហើយ
- មើលមុខគណះកម្មការមិនឃើញ ព្រោះញ៉ុមគុយឆ្ងាយពេក
- ពិធីករ និយាយអាក់អ៊ួល ដូចមិនសូវដឹងព័ត៌មានច្បាស់។ ពិធីករនិយាយភាសារអង់គ្លេសមិនសូវល្អ លក់មុខណាស់ញ៉ុម! និយាយអត់សូវមាន protocol គឺមិនចេះក្នុងការនិយាយជាពិធីករ ក្នុងចំណោមមនុស្សរាប់រយនាក់ ស្រែកគំហកៗ ដាច់ៗ អត់ទន់ភ្លន់។
- អត់មានផែនទីសំរាប់បង្ហាញផ្លូវពីទីកន្លែងដែលនឹងត្រូវធ្វើបទបង្ហាញរបស់ក្រុមផ្សេងៗ
- កន្លែងតាំងបង្ហាញ សំរាប់ក្រុមហ៊ុនផ្សេងៗ និងក្រុមផ្សេងៗតូចចង្អៀត បរិយាកាសមិនល្អ ស្អុះស្អាប់
- អត់មានបណ្ដាញភ្លើងសំរាប់អ្នកប្រើប្រាស់ ឬយកលេបថប់មកជាមួយ! អត់បានប្រាប់មុនទេ ថាត្រូវយកព្រីមកផង!
- អ្វីដែលធ្វើអោយញ៉ុមសើចជាងគេ គឺនៅ បារខេម មានគេលក់ពងមាន់! កិកិកិ
- មិនទាន់រកនឹកឃើញរ៉េ
ញ៉ុមក៏បានជួបជាមួយនឹង វណ្ណះ នៅខ្មែរអូអេស ហើយនិយាយពីចំណុចខាងលើនោះខ្លះដែរ ហើយគាត់ក៏បានប្រាប់ដែរថា ដោយសារតែការឧបត្ថម្ភដល់កម្មវិធី មិនមានគ្រប់គ្រាន់ ចឹងបើសាលាគេអនុញ្ញាតិអោយប្រើហើយ ប្រើអាគារហ្នឹងសិនរូវ!
ក៏មានចំណុចល្អដែលញ៉ុមបានជួបប្រទះ
- បានជួបមិត្តថ្មីៗ ជាពិសេសមិត្តភូមិវ៉ើតប្រេសហ្នឹងម៉ង!
- បាននំញ៉ាំ និងទឹកមួយដប
- អាវយឺតហ្វ្រីមួយ
- ទទួលបទពិសោធន៍ថ្មីៗ តាមវគ្គបង្ហាញ (តែញ៉ុមអត់នៅផង)
- ផ្ដល់ឱកាសដល់យុវជន ស្មគ្រ័ចិត្តជួយចូលរួម
- នឹកមិនទាន់ឃើញ
ចឹងទាំងនោះគឺជាអ្វីដេលញ៉ុមមើលឃើញទេ បើគួរពុំគួរ កុំប្រកាន់អី!