កាលពីថ្ងៃអាទិត្យ ខ្ញុំបានចេញដំណើរពីខេត្តត្រឡប់មកភ្នំពេញវិញ! នៅតាមផ្លូវខ្ញុំជា អ្នកបើកឡាន! ប្រហែលជាងម៉ោង២ជាងខ្ញុំបើកល្បើនមិនសូវជាលឿនពេកទេ គឺ ត្រឹមតែ ៦០-៨០ K/H ប៉ុណ្ណោះ!នៅក្នុងឡានមានគ្នាប្រមាណជា៧នាក់។ ពេលដល់កន្លែងឈប់សំរាក មិត្តភក្ដិនៅក្នុងឡានទៅឆែកអីវ៉ាន់ដែលដាក់នៅខាងក្រោយនោះ!!!! ស្រាប់តែ…
បាត់អីវ៉ាន់ខ្ញុំអស់ហើយ!!!!!!! អូទេ!!!!!! ក្នុងនោះមាន សំលៀកបំពាក់ខ្ញុំ កាបូបសំរាប់គ្រឿងងូតទឹក ព្រះគម្ពីរ ហើយអ្វីដែលសំខាន់នោះគឺកាបូបលុយរបស់ខ្ញុំដែលដាក់នៅក្នុងកាបូបខោអាវនោះ! ក្នុងកាបូបលុយនោះ មានកាតគ្រីម៉ូតូ (ហ្ស៊ីន) កាតធនាគា២ បណ្ណ័ផ្សេងៗទៀត លុយ១៥ដុល្លា!!! ចប់!!!! មិនតែប៉ុណ្ណោះ បាត់អីវ៉ាន់មួយថង់ទៀត គឺ មានខ្នើយកើយ ភួយ Sleeping bag របស់ខ្ញុំនៅថង់ផ្សេងៗ គឺពេលនេះមកពីខេត្តវិញ សល់តែម៉ាខ្លួនទេ បាត់ទាំងអស់!!! មិត្តរបស់ខ្ញុំម្នាក់ទៀត ក៏បាត់អីវ៉ាន់គាត់មួយវ៉ាលីដែរ!
ដល់កហើយខ្ញុំ!!! ខ្ញុំក៏បើកឡានត្រឡប់ថយក្រោយវិញក្រែងលោរឃើញអីវ៉ាន់!!! ជិះបណ្ណើរភ្នែកសំឡឹងមើលឆ្វេងស្ដាំ បើកមិនសូវជាលឿនប៉ុន្មានទេ មួយសន្ទុះមកក៏ ដាច់ចិត្តទៅវិញ លែងរក លែងអីហើយ!!! ព្រោះមិនដឹងជាជ្រុះអីវ៉ាន់ហ្នឹងពីកាល់ផង!!!
អារម្មណ៍សោកស្ដាយ បានផ្ដល់កង្វល់ដល់ខ្ញុំជាខ្លាំង! ក្នុងចិត្តគិតថា នឹងត្រូវអស់លុយច្រើនក្នុងការធ្វើបណ្ណ័ផ្សេងៗដែលបាត់ ដូចជា ធ្វើកាតគ្រីវិញ អស់យ៉ាងហោចណាស់៣០-៥០ ដុល្លា បណ្ណ័ធនាគារ២ ប្រហែលជា២៤ដុល្លា នឹងបណ្ណ័VIP នៅភីស្សា និងហាងការ៉េម ៥ដុល្លាទៀត!!! គិតបណ្ដើរបើកឡានបណើ្ដរ ក្នុងចិត្តអធិស្ឋាន សូមអោយអ្នកដែលរើសបានហ្នឹងគាត់ចិត្តល្អជួយទូរ.មកវិញផង ព្រោះក្នុងកាបូបលុយហ្នឹងមាននាមបណ្ណ័ខ្ញុំដែរ។
ទៅដល់ភ្នំពេញ សល់តែមួយខ្លួន ដល់ផ្ទះប្រពន្ធបញ្ចេញទឹកមុខ អាណិតអាសូរដល់ខ្ញុំ (ខ្ញុំបានទូរ.ប្រាប់គាត់ពេលដែលដឹងថាបាត់ហើយ)! តែយ៉ាងណាក៏ដោយ ត្រូវត្រឡប់មកកន្លែងធ្វើការវិញ (ក្រុមជំនុំជីវិតថ្មី) ព្រោះខ្ញុំត្រូវអធិប្បាយព្រះបន្ទូលក្នុងការប្រជុំល្ងាចនេះ! ចៃដន្យអីមេរៀន ខ្ញុំទុកក្នុងព្រះគម្ពីរ ក៏ជាប់នៅក្នុងកាបូបដែលបាត់នោះទៀត!! ចឹងត្រូវរៀបចំសារជាថ្មីវិញ!!!
ការប្រជុំចាប់ផ្ដើមឡើង មានមនុស្សប្រមាណ ជា៥០០នាក់ជាងចូលរួមនៅល្ងាចនោះ!!! ខ្ញុំអធិប្បាយចប់ ក៏ចុះមក ស្រាប់តែ… ទូរ.រោទ៍ឡើងមានសំលេងចំលែកមួយគឺមនុស្សស្រីអាយុប្រមាណជា៤០ឆ្នាំនិយាយមកកាន់ខ្ញុំថា តើខ្ញុំជាម្ចាស់កាបូបមែនឬអត់? (ព្រោះគាត់ទូរ.មកដោយព្រៀវទេ ឃើញមានកាតច្រើនក្នុងកាបូបនោះ) ខ្ញុំនិយាយយ៉ាងលឿនថា បាទជារបស់ខ្ញុំ ព្រោះខ្ញុំជ្រុះបាត់ពីឡាន កាលពីថ្ងៃរសៀល។ គាត់បន្តទៀតថា ប្ដីរបស់គាត់រើសបាននៅតាមផ្លូវក្នុងកំឡុងពេលគាត់ជិះម៉ូតូ ហើយឃើញក្មេងៗ ដណ្ដើមគ្នាអោយប្រញ៉ៃ! គាត់ក៏ដណ្ដើមបានកាបូបលុយរបស់ខ្ញុំហើយឃើញមានកាតសំខាន់ៗ គាត់ក៏យកទុកវិញ! គាត់និយាយជាមួយក្មេងៗ ថែមទាំងលួងលោមក្មេងៗនោះ អោយប្រគល់កាបូបនឹងអីវ៉ាន់ផ្សេងៗទៀតមកអោយគាត់ ថែមទាំងសូកលុយអោយក្មេងៗ ទាំងនោះទៀតផង! ទីបំផុតគាត់ក៏ដណ្ដើមបាន ហើយក៏មកដល់ផ្ទះឆែកទៅឃើញនាមបណ្ណ័ខ្ញុំក៏ទូរ.មកប្រាប់ខ្ញុំតែម្ដង!!! ខ្ញុំបានលឺដូច្នេះរំភើបណាស់! ហើយគាត់ក៏ណាត់ជួបនៅស្ពានទី៥បាក់ខែង អោយទៅយករបស់វិញ។
ម្សិលម៉ិញខ្ញុំបានទៅដល់កន្លែងណាត់ជួបហើយ ក៏បានជួបនឹងបងរ៉ូដែលរើសបានអីវ៉ាន់ខ្ញុំនោះ។ បងរ៉ូជាជាងកាត់សក់ នៅមិនឆ្ងាយប៉ុន្មានពីស្ពានទី៥ជិតវត្តបាក់ខែង។ គាត់សម្លឹងមើលមកខ្ញុំ ហើយបាននិយាយប្រាប់រឿងរ៉ាវទាំងប៉ុន្មានពីការដែលគាត់រើសបានកាបូបនោះ។ យើងបាននិយាយលេងបន្តិច ហើយគាត់នាំខ្ញុំទៅផ្ទះរបស់គាត់ ហើយប្រគល់អីវ៉ាន់មកខ្ញុំវិញ។ ខ្ញុំពិនិត្យឃើញថា អីវ៉ាន់ក្នុងកាបូបមានសភាពអារាត់អារាយ កាបូបលុយវិញកកាយគ្មានសល់!!! ឃើញថា អត់មានបាត់អីនៅក្នុងកាបូបខោអាវនោះច្រើនទេ គឺបាត់តែ អាវមួយ នឹងលុយ១៥ដុល្លានោះតែប៉ុណ្ណោះ។ ខ្ញុំបន្តនិយាយជាមួយបងរ៉ូ ហើយជូនសាគុណគាត់២០ដុល្លា (ព្រោះសល់តែប៉ុណ្ណឹង) គាត់ក៏ទទួលយក ហើយខ្ញុំបានសន្យាជាមួយនឹងគាត់ថា បើគាត់មកក្នុងក្រុងភ្នំពេញតែម្ដង យើងនឹងណាត់ជួបញ៉ាំអីជុំគ្នាម្ដង។ ខ្ញុំជំរាបលាគាត់មកវិញ គាត់ក៏ទៅបេះស្វាយពីដើមអោយមកខ្ញុំមួយចំនួនធំទៀត!!!
ក្ដីអស់សង្ឃឹមរបស់ខ្ញុំរលាយបាត់ អំណរកើតមានឡើង ដ្បិតព្រះជាម្ចាស់បានឆ្លើយតបនូវពាក្យអធិស្ឋានរបស់ខ្ញុំ។ អរគុណសំរាប់សណ្ដានចិត្តរបស់បងរ៉ូដែល បងសុខចិត្តទូរ.មកវិញ ហើយប្រគល់របស់ទាំងប៉ុន្មានមកអោយខ្ញុំវិញ។ នេះហើយជាសណ្ដានចិត្តរបស់ខ្មែរ ដែលខ្មែរគ្រប់ៗរុបគួរតែធ្វើបែបនេះ!
11.553756
104.908007