នៅថ្ងៃបុណ្យអ៊ុំទូក អកអំបុក និងសំពះលោកខែ ខាងមុខនេះ នឹងមានមនុស្សជាង២លាននាក់ នឹងសំរុកមកទីក្រុងភ្នំពេញ នោះទីក្រុងភ្នំពេញ នឹងមានសភាពអ៊ូអរខ្លាំងណាស់! ដោយមិនចង់នៅភ្នំពេញក្នុងកំឡុងពេលនោះ ខ្ញុំនិងក្រុមការងារមួយចំនួនសម្រេចចិត្តថា នឹងទៅបោះតង់ បោះជំរំ នៅសួនឧទ្យានជាតិគិរីរម្យវិញ។
គ្នាខ្ញុំប្រមាណ ជិត៣០នាក់ នឹងទៅបោះតង់នៅក្នុងព្រៃគិរីរម្យក្នុងរយះពេល៣ថ្ងៃ ហើយយើងនឹងចំណាយពេលសប្បាយជាមួយគ្នា និងផ្សងព្រេង ជាមួយគ្នាក្នុងព្រៃនោះ!! តើមានអ្នកធ្លាប់ធ្វើដូចពួកយើងទេ ? យើងធ្លាប់បានធ្វើការបោះជំរំនោះ ២ដងរួចមកហើយកាលពីឆ្នាំ ២០០៧ និង ២០០៨។ សប្បាយណាស់ ប្លែក ហើយមានអារម្មណ៍ថា បទពិសោធន៌ថ្មីនៃការ រស់នៅ ការហូបចុក និងការសប្បាយ។ យើងនឹងរៀបចំអាហារសំរាប់ពេល៣ថ្ងៃ ប្រើប្រាស់បង្គន់ ធម្មជាតិ និង ផ្សងព្រេងក្នុងព្រៃ។
សូមប្រាប់ថា សប្បាយម្យ៉ាងដែរ!!! យើងមិនបានភ័យខ្លាចទេ ទោះក្នុងព្រៃនោះមានសត្វក៏ដោយ!!! កិកិកិ ចង់ទៅអត់?