រស់​ខុស​ពេល​វេលា


តាំង​ពី​ឈាន​ជើង​មក​ដល់ស្រុក​អាមេរិក​មក​ ពេល​វេលា​នៃ​ការ​រស់​នៅ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​ដោយ​សារ​តែ​ ខ្ញុំ​ធ្លាប់​រស់​នៅ​ស្រប​ពេល តែ​មក​ដល់​ពេល​នេះ​ រស់​នៅ​ក្រោយ​ពេល​បន្តិច! ចង់​និយាយ​មាន​ន័យម៉េច​ហ្នឹង? អ្នក​នៅ​អាមេរិក​នឹង​អាច​ដឹង​ថា​ខ្ញុំ​ចង់​និយាយ​ពី​អ្វី។ កាលនៅ​ស្រុក​ខ្មែរ​ ខ្ញុំ​រស់​នៅ​ស្រប​ពេល​វេលា លុះ​មក​ដល់​អាមេរិក​ ត្រូវ​រស់​នៅ​ក្រោយ​ពេល​វេលា​នៃ​ស្រុក​ខ្មែរ​១​ថ្ងៃ។

អោយ​តែ​ពេល​រសៀល​នៅ​អាមេរិក​នេះ ខ្ញុំ​មាន​អារម្មណ៍​អស់​កំលាំង​ខ្លាំង ហើយ​ងុយ​គេង​ទៀត​ផង លុះ​ដល់​តែ​គេង​ទៅ​ស្រាប់​តែ​គេង​គ្មាន​បាន​គិត​ទេ។  អាឡូវ​ពេល​គេ​ដេក បែ​ជា​ខ្ញុំ​ដើរ ពេល​គេ​ដើរ​បែ​ជា​ខ្ញុំ​ចង់​ដេក​ទៅ វិញ។ តែ​មិន​អី​ទេ ១អាទិត្យ​ទៀត​នឹង​ត្រូវ​ស្រប​ពេល​វិញ​ហើយ ព្រោះ​ពេល​វេលា និង​ជួយ​ខ្ញុំ​ក្នុង​ការ​សម្រប​ខ្លួន​វិញ។

មកដល់ អាមេរិក ហើយ


មកដល់ស្រុកអាមេរិកហើយ មានអារម្មណ៍ថា ប្លែកៗមិនដឹងជាអាម៉េចទេ ធ្លាប់តែខែហ្នឹងស្រុកខ្មែរក្ដៅខ្លាំង ដល់អាគាំងត្រជាក់ស្រឹបៗ។ មិនទាន់ដឹងថាត្រូវទៅលេងកន្លែងណាខ្លះទេ ព្រោះមិនដែលមកស្រុកគេនេះផង។ អាឡូវហ្នឹងត្រូវយកឈ្នះពេលវេលាសិន