នៅក្នុងលោកយើងនេះ មានរឿងរ៉ាវជាច្រើនដែលកើតមានឡើង ជារៀងរាល់វិនាទី ហើយរឿងរ៉ាវទាំងនោះមិនដូចគ្នាទេ។ អ្នកខ្លះទៅជួបប្រទះនូវរឿងរ៉ាវល្អៗក្នុងជីវិតរបស់គាត់ ហើយអ្នកខ្លះទៀតរឿងរ៉ាវជីវិតហាក់ដូចជាពិបាកសំរាប់គាត់ណាស់ និងមនុស្សមួយចំនួនទៀត រឿងរ៉ាវក្នុងជីវិតរបស់គាត់ ជួនទៅគាប់ប្រសើរ និងជួនកាលទៀតទៅក៏ស្រេចទៅតាមជោកវាសនាទៅ។ អ្នកដែលមានរឿងរ៉ាវក្នុងជីវិតដែលល្អៗ តែងតែរស់នៅពោរពេញដោយស្នាមញញឹម រីឯអ្នកដែលមានរឿងរ៉ាវមិនសូវល្អវិញ ជីវិតហាក់ដូចជាជំងឺមហារីក ដែលរង់ចាំតែថ្ងៃកំណត់មកដល់ រស់គ្មានក្ដីសង្ឃឹម មួយថ្ងៃៗជួបតែទុក្ខលំបាក និងទឹកភ្នែកតែប៉ុណ្ណោះ! តើជីវិតមានតែប៉ុណ្ណឹងទេអី?
នេះគ្រាន់តែជាសំនួរសំរាប់ អ្នកដែលមានជីវិតលំបាក និងគ្រាំគ្រា។ បើនិយាយពីជីវិតដែលលំបាកវិញ វាមានច្រើនប្រភេទ អ្នកខ្លះលំបាកដោយសារតែគាត់មានជំងឺ អ្នកខ្លះទៀតមានវិប្បដិសារីតាមជេរស្ដីដូចជាស្រមោលអន្ទោលតាមប្រាណ អ្នកខ្លះទៀតត្រូវខូចចិត្ត និងគ្រាំគ្រាចិត្ត ក៏មានអ្នកខ្លះទៀតវេទនាដោយសារតែភាពក្រីក្រ!
យើងចង់ចែករំលែកនូវជីវិតដែលរស់ដោយមានសេចក្ដីសង្ឃឹម មានភាពរីករាយ មានសុភមង្គល និងជីវិតដែលមានអនាគត និងការថ្លឺងថ្លែងយ៉ាងច្បាស់នូវអ្វីដែលល្អ និងអាក្រក់។