អ្ហែម! ង៉ៃនេះសុំរិះគន់បារខេម ដើម្បីស្ថាបនា ទៅថ្ងៃខាងមុខ! តែមុនរិះគន់ សូមយាយតិចសិនដែរ! ញ៉ុមបានចុះឈ្មោះ អនឡាញ ហើយសប្បាយចិត្តនឹងបានទៅ សេចក្ដីរំពឹងនឹងបានជួបមុខបងប្អូនក្នុងភូមិវ៉ើតប្រេស ព្រោះតោងដឹងថា បើមានកម្មវិធីអាយធីផ្សេងៗ ជៀសមិនផុតពីដៃ និងក្រសែរភ្នែករបស់បងប្អូនភូមិយើងទេ!
អូឃេ នេះជាអ្វីដែលខ្ញុំមើលឃើញ៖
- ពេលចូលទៅដល់បរិវេណសាលា ជាកន្លែងរៀបចំហ្នឹង ពេលផ្ញើរម៉ូតូហើយ អត់មានអ្នកមកនែនាំផ្លូវ (host) អ្នកខ្លះមិនដែលមកសាលាហ្នឹងផង ចេះតែ ទៅតាមគេទៅរកកន្លែងទៅ ដូចជាញ៉ុមជាដើម កិកិកិ
- ប្រើប្រពន្ធ័ចុះឈ្មោះ អនឡាញ តែមិនយកមកប្រើ ព្រោះគ្រាន់តែចង់បានស្ថិតិលើអនឡាញប៉ុណ្ណោះ
- ចុះឈ្មោះលើអនឡាញ ដាក់ថាប្រើពាក់អាវយឺតទំហំអី? ញ៉ុមដាក់ទំហំហើយ ដល់ទៅបាន យ់ាប់ហ្មង ដូចខ្ចីអាវគេមកពាក់!
- ជាបារខេម ទាក់ទងនឹងប្រពន្ធ័បច្ចេកវិទ្យា តែមិនបានយកប្រពន្ធ័បច្ចេកវិទ្យាមកប្រើទេ
- ចូលទៅដល់កន្លែងប្រជុំចាប់ផ្ដើម អាងឹតបន្តិច
- អត់មានកង្ហារដាក់ ញ៉ុមបែកញ់ស ចង់ក្លាយជាស្ទឹងហើយ
- មើលមុខគណះកម្មការមិនឃើញ ព្រោះញ៉ុមគុយឆ្ងាយពេក
- ពិធីករ និយាយអាក់អ៊ួល ដូចមិនសូវដឹងព័ត៌មានច្បាស់។ ពិធីករនិយាយភាសារអង់គ្លេសមិនសូវល្អ លក់មុខណាស់ញ៉ុម! និយាយអត់សូវមាន protocol គឺមិនចេះក្នុងការនិយាយជាពិធីករ ក្នុងចំណោមមនុស្សរាប់រយនាក់ ស្រែកគំហកៗ ដាច់ៗ អត់ទន់ភ្លន់។
- អត់មានផែនទីសំរាប់បង្ហាញផ្លូវពីទីកន្លែងដែលនឹងត្រូវធ្វើបទបង្ហាញរបស់ក្រុមផ្សេងៗ
- កន្លែងតាំងបង្ហាញ សំរាប់ក្រុមហ៊ុនផ្សេងៗ និងក្រុមផ្សេងៗតូចចង្អៀត បរិយាកាសមិនល្អ ស្អុះស្អាប់
- អត់មានបណ្ដាញភ្លើងសំរាប់អ្នកប្រើប្រាស់ ឬយកលេបថប់មកជាមួយ! អត់បានប្រាប់មុនទេ ថាត្រូវយកព្រីមកផង!
- អ្វីដែលធ្វើអោយញ៉ុមសើចជាងគេ គឺនៅ បារខេម មានគេលក់ពងមាន់! កិកិកិ
- មិនទាន់រកនឹកឃើញរ៉េ
ញ៉ុមក៏បានជួបជាមួយនឹង វណ្ណះ នៅខ្មែរអូអេស ហើយនិយាយពីចំណុចខាងលើនោះខ្លះដែរ ហើយគាត់ក៏បានប្រាប់ដែរថា ដោយសារតែការឧបត្ថម្ភដល់កម្មវិធី មិនមានគ្រប់គ្រាន់ ចឹងបើសាលាគេអនុញ្ញាតិអោយប្រើហើយ ប្រើអាគារហ្នឹងសិនរូវ!
ក៏មានចំណុចល្អដែលញ៉ុមបានជួបប្រទះ
- បានជួបមិត្តថ្មីៗ ជាពិសេសមិត្តភូមិវ៉ើតប្រេសហ្នឹងម៉ង!
- បាននំញ៉ាំ និងទឹកមួយដប
- អាវយឺតហ្វ្រីមួយ
- ទទួលបទពិសោធន៍ថ្មីៗ តាមវគ្គបង្ហាញ (តែញ៉ុមអត់នៅផង)
- ផ្ដល់ឱកាសដល់យុវជន ស្មគ្រ័ចិត្តជួយចូលរួម
- នឹកមិនទាន់ឃើញ
ចឹងទាំងនោះគឺជាអ្វីដេលញ៉ុមមើលឃើញទេ បើគួរពុំគួរ កុំប្រកាន់អី!
ញុមអត់ទាន់យិយផង បងយិយមុនបាត់! ហិហិ
យាយអោយហើយទៅ ទាន់ក្ដៅៗ និងនៅហុយៗឡើយ! កុំទុកយូរ!
យ៉ាស់! ស្ទីល ក្តៅៗ ហុយៗ ទៀត!
កិកិកិ! ទាល់តែចឹង បានមិនភ្លេច!
ស្ដាយមែន អត់ដឹង។ បើដឹង គ្រាន់បានទៅនឹងគេនឹងឯងដែរហើយ។
បើដឹងថាចង់ទៅចឹងហៅទៅ អោយបានក្ដៅស្អុះនឹងគេហើយ បែកញើសក្លៀកទៀត
ញ៉ុមសុំគាំទ្រចំណុចទី៨ ពេញទំហឹងម៉ងបង! ពិធីករយាយដូចអត់ទន់ភ្លន់អីម៉ាតិច សាឡុតៗ ស្រែកៗបែកសាឡេងក៏មាន កុំតា៎អត់បានចុះឈ្មោះស្ម័គ្រចិត្តនឹងគេ កុំអីញ៉ុមទៅកាឆក់ក្បាលមេក្រូយកមកយាយវិញ
កុំធើចឹង គេថាយើងឈ្លើយ! ង៉ៃក្រោយទៅលួចបិទកុងតាក់អំភ្លឺទៅ នោះគេមិនដឹងរ៉េ
ចាសបង ញ៉ុមចងចាំពីគំនិតអាក្រក់មួយនេះជានិច្ច ហិហិ
ហ្នឹងហើយចាំទុករូវ! តិចលោឆ្នាំក្រោយគេយក អេណា ឯងទៅធ្វើពិធីកររូវណឹងមិនឡូយ!
សង្ឃឹមថាលើកក្រោយនឹងល្អជាងនេះទៀត
បាទមែនហើយពូ,,,ខ្ញុំក៏សង្ឃឹមថាអីចឹងចុះ។ អូ៎បងពិសិដ្ឋ នៅមួយទៀត, អ៊ិនធើនិតគេថាដាក់អោយប្រើ free ខ្ញុំចាប់ជិត១០០ដងហើយ អត់មានជាប់អីសោះ ទោះបីជាជាប់ ក៏ត្រុវដាច់ទៅវិញដែរ……..។។។
មែនហើយ រឿង wireless internet ភ្លេចថា អាហ្នឹងយ់ាប់ដែរ បងភ្លេចព្រោះបងអត់បានប្រើវាហង ចងបានអត់សូវចាប់អារម្មណ៍ យកលេបថប់ទៅដែរ តែខ្ជិលបើក ព្រោះអត់យកព្រីភ្លើង ដូច បងគូម និងវិចិត្រ ឯងហង ចឹងខ្ជិលបើកកុំទ័រប្រើហ្មងរូវ!
ញ៉ុមអត់បានចូលរួមទេ តែលឺពីគេមកគ្រប់គ្នា ដូចជាមានចំនុចអវិជ្ជមានច្រើន។ សង្ឃឹមថាលើកក្រោយធ្វើយអោយបានល្អជាងនឹង។
ចុម ម៉េចវិសាលអត់ទៅចូលរួមគេចឹង គេផ្អើលពេញភូមិ! តែបើមិនបានទៅក៏ល្អដែរ ព្រោះអីបើទៅនាំតែខូចចិត្តដូចពួកញ៉ុមរ៉េ! មិនតែប៉ុណ្ណោះបែកញើសក្លៀកទៀត កិកិកិ
មានមាតិអ្នកស្មាគ្រចិត្តមួយចំនួនក៏មិនពេញចិត្តនឹងពិធីករនេះដែរបង គឺមិនពេញចិត្តតែម៉ារ៉ង គាត់មិនគួរយកពាក្យសំដីចង់ស្តីបន្តោស ទៅនិយាយនៅលើឆាកនោះទេ វាមិនទំនង បើចង់ចឹងគួរតែចុះមកក្រោយឆាក
ជំទាលអោយអស់ដៃទៅ គ្រាន់ទ្រាំមិនបានដាក់ប៉ល់មុខ! ទ្រាំមិនបានមែន ពេលនោះអ្នកណាក៏ទ្រាំមិនបានដែរបង!
ពិធីករ ពិធីការនីចំឡឺយ
កិកិកិ! ចុះបើគេយក អេណា ជាពិធីករវិញ មិនដឹងជាកាលីបម៉េចទៅហ្ន៎
បើចឹងមែន ធានាថាអត់មានអ្នកណាចង់ទៅផ្ទះវិញទេបង ច្បាស់ជាដេករណូករណែលពេញហ្នឹងម៉ង
ចុះអាម៉េចចឹងទៅវិញ? បើគេដេកអាណូកអាណែលពេញហ្នឹងប្រហែលជា អេណា ស្លៀកសំពត់មីនីខ្លីមិនដឹង កិកិកិ យាយលេងរ៉េ! ប្រហែលដេកស្ដាប់សំលេង ដ៏ក្រអូនក្រអៅ របស់អេណាហើយមើលទៅ!
ហ្នឹងហើយបង សំឡេងញ៉ុមគ្រាន់តែចាបឮជ្រុះរោម
អាចាបកំសត់! គ្រាន់តែលឺសំលេងអេណា ក៏ជ្រុះរោមដែរ! ល្អហើយដែលឯងមិនក្អួតនោះ!កិិកិកិកិ
ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ង៉ាស់ ឌឺបងអេណាកប់ៗហ្មងបង……..។
កុំថាបងអ្នកឌឺចឹង!កិកិកិ គ្រាន់តែចង់យាយការពិតតើ! កិកិកិកិកិ អេណា ច្បាស់ជាសំលាប់បងមិនខានរ៉េ
ច្បាស់ហើយបងពិសិដ្ឋ ងៃក្រោយបើឃើញញ៉ុមហើយបងគួរតែគេចចេញម៉ាកាឡូ បងប្អូនវើតប្រេសក៏ចឹង ប៉ាយ័ត្នខ្ទាតឈាមលើញ៉ុមអត់ធានាចេញថ្លៃខូចខាតរ៉េណា
កុំប្រើហឹង្សាអូន! ព្រោះអីខ្លាចក្រសួងចាប់ យើងមិនវៃគេ ទៅជាគេវ៉ៃយើង ប៉ល់មុខវិញ។
វិធីសាស្ត្រក្នុងការនិយាយលើឆាក និងក្រៅឆាកវាផ្សេងគ្នា បងគិតថា គេមិនទាន់ដឹងពីរបៀបនៃ ពិធីការនៅឡើយទេ ហើយប្រហែលនោះជាលើកទីមួយសំរាប់ពួកគេទៀតផងមិនដឹង ព្រោះអីតាមបងស្ដាប់មើលទៅ ឃើញថា គាត់មិនទាន់ចេះប្រើពាក្យដែលត្រូវសំរាប់គ្រប់មនុស្សទូទៅនៅឡើយទេ! ចឹងគ្រាន់តែរិះគន់ទៅ ហើយប្រសិនបើមានគណះកម្មការណាបានឃើញប្រកាសនេះ នឹងអាចយកទៅពិចារណាបាន។
ហាហាហា! មែនហើយបើអេណាវិញនោះ ពិទប្រសើណាស់ សូម្បីតែនិយាយក៏ពិរោះដែរ…
យាយថូវ!
ហិហិ អរគុណបងដែលបានសសើរ
ខ្ញុំអត់ដឹងអីទេ! ញ៉ុំទើបតែមកដល់ភូមិ wordpress នេះទេសូមចូលរួមផងណា៎ ។
តោះ! ជិតដល់បារឃែមវៀងច័ន្ទហើយ អ្នកណាទៅខ្លះ? ខ្ញុំប៉ាវ ហេហេហេ
ចង់ទៅដល់ហើយ នែក តែគិតមើលង៉ៃសិន តើចំង៉ៃអីរូវ
ថ្ងៃទី ២៧ ខែ១១ ឆ្នាំ២០១០
អត់ទាន់ដឹងរ៉េ! ចាំមើលសិនតើត្រូវទៅឬអត់!
មិនបាច់ទៅទេ ជឿខ្ញុំ 😛 😀
ចុះអាម៉េចចឹង? ចង់ដឹងថា តើគេរៀបចំឡូយប៉ុណ្ណាតើ!
ហេហេហេ បែបឡូយហើយ! ព្រោះឃើញគេដាក់ថា នៅចុងបញ្ចប់នៃកម្មវិធី គេនឹងជូនជារបាំបុរាណគេអោយមើលទៀត។
អាចឹងឡូហើយ! កិកិកិ មានរបាំរាំអោយមើលទៀត!
បាទ 😀
អត់ដែលស្គាល់ បារខេម២០១០ហ្នឹងសោះ
គេផ្សាយពេញភូមិ ម៉េច បុរិន្ទមិនបានដឹងចឹង?
ញ៉ុមទើបតែចេញពីព្រៃមកទេ ដល់ចូលក្នុងភូមិមានមនុស្សអ៊ូអរចឹង ក៏សង់ផ្ទះមួយគ្រាន់នៅហ្នឹងគេហ្នឹងឯងទៅ។
អូចឹងសូមស្វាគមន៍មនុស្សព្រៃ កិកិកិ មកនៅក្នុងភូមិ ធ្វើម៉េចកុំបេះបោចបស់គេដោយមិនបានសុំណា! កិកិកិ
ខ្ញុំចង់ទៅចូលរួមដែរ តែរកកន្លែងដាក់ឡានមិនឃើញ
សង្ឃឹមថាឆ្នាំក្រោយមានពេលវេលានឹងចូលរួមនឹងគេ
ញ៉ុមគិតចឹងដែរ! ល្អហើយដែលញ៉ុមជិះម៉ូតូ ចឹងផ្ញើរម៉ូតូអស់តែ ៛៤០០ រ៉េ។ ចឹងបងមានបានចូលរួមអត់ហ្នឹង?
អត់មានយោបល់ទេ ព្រោះអីអត់បានទៅបាខែមផង!
ម៉េចក៏ចឹង គេផ្អើលពេញវ៉ើតប្រេសហើយ ម៉េចបានមិនទៅ?
ចាឡាញ់ត្រង់ «មានលក់ពងអាំង» ហ្នឹងម៉ង! អាហ្នឹងបច្ចេកវិទ្យាថ្មីរបស់ខ្មែរ??
នៅពេលបងដឹងពីរឿងលក់ពងមាន់ បងចង់តែសើចទេ ហេតុអីក្នុង បារខេម មានលក់ពងមាន់!
ជំរាបបងពិសិដ្ឋ និងបងប្ងូនទាំងអស់គ្នា
តើសុខសប្បាយជាទេ? អួយខានចូលភូមិតែមួយភ្លែតសោះ ដូចជាចង់ខ្លាច
ភូមិ ហេហេហ …!!
ខ្ញូំអត់មានអីបញ្ចេញជាយោបល់អីទេ គ្រាន់តែសង្ឃឹមថាបាខេមលើកក្រោយ
នឹងមានលក្ខណះល្អប្រសើរជាងនេះ ។ រិះគន់ដើម្បីស្ថាបនា ស្ថាបនាដើម្បី
ប្រជាជនខ្មែរទាំងអស់គ្នា….!!
សូមជំរាបលាបង ពិសិដ្ឋ និងបងប្អូនក្នុងភូមិទាំងអស់
ជូនពរសុខភាពល្អគ្រប់ៗគ្នា….!!
អេ! សួស្ដី វណ្ណពិសិដ្ឋ! យីមកលេងម្ដង ចង់ភ្ញាក់បះដៃជើង! ហីខ្យល់អីបក់វណ្ណពិសិដ្ឋ មកដល់ផ្ទះញ៉ុមង៉ៃនេះ! កុំខ្លាចអ្នកភូមិយើងអី គាត់មានទៅចិត្តអាក្រក់ណា។
បារខេម លើកក្រោយញ៉ុមសង្ឃឹមថា នឹងបានប្រសើរជាងនេះ ប្រសិនបើគេធ្វើការស្ទង់មតិរបស់អ្នកចូលរួម ដើម្បីវាយតំលៃនូវអ្វីដែលគេបានធ្វើកន្លងមក។
បាទបងគឺខ្យល់នៃសេចក្តីនឹករលឹកនឹងណា…!!!
ខ្ញុំរវល់ពេក ធ្វើសារណារួចហើយ ខ្ញុំគិតថាគួរត្រូវទៅលំហែរ ម្តងហើយ បងអើយខ្ញុំ…ជិតជ្រុះសក់អស់ហើយខ្ញុំហេហេហ
ខ្ញុំក៏សង្ឃឹមថាលោកបងចាត់ការបាខេមនឹង គាត់នឹងធ្វើការ ស្ថាបនាអោយល្អជានេះទៀតទៅចុះ…!!
សូមអរគុណបង….ជំរាបលា វេវ…..!!ប្រាយ…!!
ខ្យល់នឹករលឹក! ម្យ៉ាងដែរតើ! មានអីពួកយើងក៏នឹកបងប្អូនអ្នកភូមិយើងហ្នឹងដែរណា បងប្អូនយើងច្រើនណាស់ដូចមិនសូវឃើញមុខចូលភូមិម៉ានរ៉េ មិនដឹងពួកគាត់រវល់ម៉េចទេណ៎។
កិកិកិ កុំរវល់ពេក ពិសិដ្ឋ អើយ តិចលោជ្រុះសក់ដូចយាយមែន!
ជំរាបសួរ…មិនមែនជំរាបទទេ..ហេហេហ…!!
អ្នកចាត់់តែងបារខេម មានមកអានការរិះគន់់របស់់ប្អូនទេ សូមកអាន
ដើម្បីកែលំអខ្លួនថ្ងៃក្រោយ!
ញ៉ុមអត់ដឹងរ៉េបងអើយ! ប្រសិនបើគេមកអានហើយ សង្ឃឹមថាគេមិនដុតផ្ទះញ៉ុមចោលរ៉េ!
សូមចូលទៅផ្ទះ http://groups.google.com/group/barcampphnompenh?pli=1
បានអានហើយ! វាចាររបស់ពិសិដ្ឋសីហាល្អណាស់! ឆ្នាំនេះមានចំណុចខ្វះខាតច្រើន។
*****ពេលចូលទៅដល់បរិវេណសាលា ជាកន្លែងរៀបចំហ្នឹង ពេលផ្ញើរម៉ូតូហើយ អត់មានអ្នកមកនែនាំផ្លូវ (host) អ្នកខ្លះមិនដែលមកសាលាហ្នឹងផង ចេះតែ ទៅតាមគេទៅរកកន្លែងទៅ ដូចជាញ៉ុមជាដើម កិកិកិ
+++++ខាងអ្នកនាំភ្ញៀវប្រហែលដេកមិនទាន់ក្រោកហើយមើលទៅ (ព្រោះបានចាត់ចែងឲ្យនៅមើលទាំងខ្លោងទ្វារសាលាសងខាងហើយ)
*****ប្រើប្រពន្ធ័ចុះឈ្មោះ អនឡាញ តែមិនយកមកប្រើ ព្រោះគ្រាន់តែចង់បានស្ថិតិលើអនឡាញប៉ុណ្ណោះ
+++++ត្រឹមត្រូវហើយដើម្បីប៉ាន់ស្មានមើលស្រួលរៀបចំ និងជ្រើសរើសចំនួនទំហំអាវយឺត
*****ចុះឈ្មោះលើអនឡាញ ដាក់ថាប្រើពាក់អាវយឺតទំហំអី? ញ៉ុមដាក់ទំហំហើយ ដល់ទៅបាន យ់ាប់ហ្មង ដូចខ្ចីអាវគេមកពាក់!
+++++ដាក់ទំហំអាវយឺតដើម្បីស្រួល Estimate ទំហំ (ដឹងទេប្រកាសចុះឈ្មោះម៉ោង៨ តែគាត់នាំគ្នាមកតាំងពីម៉ោង ៧ យ៉ាងសន្ធឹក….គិតមើលទៅបានអីនៅសល់)
*****ជាបារខេម ទាក់ទងនឹងប្រពន្ធ័បច្ចេកវិទ្យា តែមិនបានយកប្រពន្ធ័បច្ចេកវិទ្យាមកប្រើទេ
+++++ខ្វះអ្នកស្ម័គ្រចិត្ត ធ្វើនិងបង្កើតកម្មវិធីផ្ទៀងផ្ទាត់ចុះឈ្មោះស្វ័យប្រវត្តិ ដោយទាញយកពី Online មកប្រើ
*****ចូលទៅដល់កន្លែងប្រជុំចាប់ផ្ដើម អាងឹតបន្តិច
+++++ភ្លេចគិតថាមានភ្លៀង ក៏អត់បានជួលភ្លើងហ្វាមកដាក់
*****អត់មានកង្ហារដាក់ ញ៉ុមបែកញ់ស ចង់ក្លាយជាស្ទឹងហើយ
+++++បានសួររកជួលកង្ហារដែរតែ កង្ហារមួយ ម៉ាថ្ងៃ ៣០$ រកអាថោកជាងហ្នឹងមិនបានក៏អត់បានជួលទៅ (Conference Hall សាលាខាងលើជាន់ទី៣ មាន AIR-CON តែជួសជុលមិនទាន់ អាចដាក់បាន២៥០នាក់ ដូច្នេះកៀកថ្ងៃកម្មវិធីហើយក៏សម្រេចយកកន្លែង Hall ជាន់ទី២ហ្នឹងទៅ)
*****មើលមុខគណះកម្មការមិនឃើញ ព្រោះញ៉ុមគុយឆ្ងាយពេក
+++++ហ៎ាសហា!
*****ពិធីករ និយាយអាក់អ៊ួល ដូចមិនសូវដឹងព័ត៌មានច្បាស់។ ពិធីករនិយាយភាសារអង់គ្លេសមិនសូវល្អ លក់មុខណាស់ញ៉ុម! និយាយអត់សូវមាន protocol គឺមិនចេះក្នុងការនិយាយជាពិធីករ ក្នុងចំណោមមនុស្សរាប់រយនាក់ ស្រែកគំហកៗ ដាច់ៗ អត់ទន់ភ្លន់។
+++++ត្រឹមត្រូវ នឹងរកអ្នកស្ម័គ្រចិត្តដែលមានអាជីពជាពិធីការិនី
*****អត់មានផែនទីសំរាប់បង្ហាញផ្លូវពីទីកន្លែងដែលនឹងត្រូវធ្វើបទបង្ហាញរបស់ក្រុមផ្សេងៗ
+++++មានផែនទីបិទនៅខាងក្រោម ហើយមានក្ដារខៀន Topic ដែរតើ (តែយើងបិទមិនបានទូលំទូលាយ នឹងកែលម្អ)
*****កន្លែងតាំងបង្ហាញ សំរាប់ក្រុមហ៊ុនផ្សេងៗ និងក្រុមផ្សេងៗតូចចង្អៀត បរិយាកាសមិនល្អ ស្អុះស្អាប់
+++++សាលាបានផ្ដល់ទីតាំងដោយឥតគិតថ្លៃ កន្លែងតាំងហ្នឹងប្រសើរជាងគេហើយ យើងព្យាយាមសម្របសម្រួលជាមួយក្រុមហ៊ុននិងទីកន្លែង បើគាត់មានអីចង់តាំងបង្ហាញ។
*****អត់មានបណ្ដាញភ្លើងសំរាប់អ្នកប្រើប្រាស់ ឬយកលេបថប់មកជាមួយ! អត់បានប្រាប់មុនទេ ថាត្រូវយកព្រីមកផង!
++++សង្ស័យពិសិដ្ឋសីហាឥតបានអាន http://barcampphnompenh.org/badges/
*****អ្វីដែលធ្វើអោយញ៉ុមសើចជាងគេ គឺនៅ បារខេម មានគេលក់ពងមាន់! កិកិកិ
+++++អូ! ជារបស់សាលាបានដាក់តាំងទេ
សួស្ដីបងចន្ត្រា! កិកិកិ មកដល់ផ្ទះហើយ ទីបំផុត! សប្បាយចិត្តណាស់ដែលមានបងមកបកស្រាយប្រាប់យើងពីមូលហេតុទាំងនេះ ដែលអាចជួយអោយយើងអាចយល់ដឹង និងសិក្សាថែមទៀតពីកិច្ចការដែលពួកបងបានធ្វើកន្លងមក។ តែតំបូងសូមប្រាប់ថា ខ្ញុំឈ្មោះ ពិសិដ្ឋ ចំណែកឯ សីហា នោះជាឈ្មោះរបស់ប្រពន្ធ ខ្ញុំទេ។
តាមពិតខ្ញុំសូមនិយាយពីចិត្តរបស់ខ្ញុំបន្តិច ប្រហែលជាខ្ញុំជាមនុស្សដែលទាមទារខ្ពស់បន្តិច ក្នុងការធ្វើកិច្ចការអ្វីមួយ! សូម្បីតែនៅពេលខ្ញុំរៀបចំព្រឹត្តិការណ៍អ្វីមួយ ខ្ញុំតែងតែមានចិត្តចង់បាន Professionalism, creativity, និង high quality។ ចឹងហើយបានជាខ្ញុំសូមរិះគន់តិចទៅ ដើម្បីពួកបងអាចធ្វើការបានប្រសើរជាងមុន! ប្រហែលជាលើកក្រោយខ្ញុំសូមស្មគ្រ័ចិត្តដែរហើយ អោយខ្ញុំយាមទ្វារ! កិកិកិ។ ដូចនៅក្នុងប្រកាសរបស់ខ្ញុំដែលបានដាក់ហើយ គឺខ្ញុំក៏បានដឹងអំពីបញ្ហា គំរោងថវិការតិចតួចដែរ តែបងអើយមានគំនិតនិយាយរិះគន់ចេះតែនិយាយទៅ អោយបានធូទ្រូង! ចំណែកទីកន្លែងគឺត្រូវបានសាលាផ្ដល់អោយឥតគិតថ្លៃទេ! ខ្ញុំសូមនិយាយតិចទៅចុះ បើគេសុំកន្លែងខ្ញុំធ្វើ គឺខ្ញុំនឹងផ្ដល់នូវ ភាពងាយស្រួល និងសេវាកម្មដែលល្អបំផុត ទោះបីជាការឧបត្ថម្ភក៏ដោយចុះ! តែកន្លែងខ្ញុំមិនមែនជាសាលាធំអីផង!
រឿងដែលភាគច្រើនអ្នកចូលរួមនិយាយច្រើនគឺ ពិធីករហ្នឹងតែម្ដង! សូមជំរាបថា ពិធីករ ជាតំណាងនៃ ព្រឹត្តិការណ័ទាំងមូល ប្រសិនបើពិធីករ មាន professionalism នោះកម្មវិធីនឹងរំភើប ហើយអ្នកចូលរួមនឹងមានអារម្មណ៍ថា wow! ចឹងហើយ បើជ្រើសរើសពិធីករថ្ងៃក្រោយ សូមជ្រើសរើសមនុស្សដែលនិយាយភាសាអង់គ្លេសច្បាស់ ល្អ ចំណែកពិធីករជាភាសាខ្មែរវិញ កុំប្រើ អិ អឺ ច្រើនពេក នោះបង្ហាញថា យើងអត់ដឹងអីត្រូវនិយាយ! មិនមែនថាខ្ញុំពូកែរអីទេ តែក៏អាចនិយាយបានថា ដឹងច្រើនពីរឿង ពិធីការនេះ! ការនិយាយស្ដី ត្រូវចេះស្គាល់ពី audience របស់គាត់ តើគេស្ថិតនៅក្នុងលំដាប់អាយុណា តួនាទីអ្វី ឋានះអ្វី ចឹងគាត់ត្រូវចេះរៀបពាក្យអោយបានត្រូវ និងសមស្របតាមលក្ខណះរបស់មនុស្សទាំងនោះ!
កុំថាខ្ញុំនិយាយច្រើនពេកអី នោះគ្រាន់តែជាអ្វីដែលខ្ញុំបានមើលឃើញតែប៉ុណ្ណោះ! អរគុណបងដែលបានមកលេងនៅផ្ទះរបស់ខ្ញុំ។
នោះបងពិសិដ្ឋនោះ! គេមកវ៉ៃដល់ផ្ទះតាម្រ៉ង! ម៉េចឈឺហេហ? ហាសហាសហាស
បងគិតថាបងស៊ាំទៅហើយ! កិកិកិ
ក្រុម Blogger ខ្មែរគួរឈប់សរសេរភាសានិយាយទៀតទៅ សូមប្រើតែពាក្យដែលមានក្នុង វចនានុក្រមទៅបានហើយ!
កុំអោយគេថាខ្យោយខ្មែរខ្មាស់គេ!
ក្នុងនាមជាអ្នកស្រឡាញ់ និងចូលរួមអភិរក្សអក្សរសាស្រ្តខ្មែរ១រូប, ខ្ញុំគាំទ្រនូវគំនិតរបស់លោក(កញ្ញា, លោកស្រី) ដែលបានព្យាយាមប្រាប់ពួកយើងខ្ញុំទាំងអស់គ្នា ។ យើងក៏ចាប់អារម្មណ៍ផ្នែកនេះដែរ, ដូចអ្វីដែលខ្ញុំធ្លាប់បាននិយាយរួចម្តងទៅហើយ, ការសរសេរមិនប្រាកដនិយម, ការសរសេរបែបនិយាយ អាចធ្វើអោយមានការយល់ច្រឡំ និងយកទៅប្រើប្រាស់ខុសគោលដៅ, ក៏ប៉ុន្តែ, ការសរសេរបែបនេះក៏បានផ្តល់នូវភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងរវៀងពួកយើងទាំងអស់គ្នា, ដោយសារប្រកាស១នេះ ក៏ដូចជាប្រកាសផ្សេងៗដែលពុំមានទាក់ទងនឹងអក្សរសាស្រ្ត ប្រវត្តិសាស្រ្ត, ដូចនេះយើងចេះតែសរសេរទៅ, ប្រសិនបើប្រកាស១ណានោះ មានទំនាក់ទំនងនឹងការបកប្រែ, អក្សរសាស្រ្ត, ប្រវត្តិសាស្រ្ត, នោះពួកយើងមិនលេងសើចទេ ។
ជាចុងក្រោយនៅតែអរគុណ ។
គាំទ្រនូវអ្វីដែលក្មេងស្រែនិយាយ! ហើយក៏អរគុណដល់ King ដែលបានរំលឹកយើង!