រឿងញ៉ាក់សាច់មួយបានកើតឡើងចំពោះញ៉ុមកាលពីម្សិលម៉ិញប្រហែលជាម៉ោងជិត៦ល្ងាចគឺនៅ ពេលដែលញ៉ុមទៅផ្ទះចៅហ្វាយញ៉ុមនៅម្ដុំវត្តតំបូកខ្ពស់។ កំពុងតែជិះម៉ូតូឌុបប្រពន្ធ និងកូន (អត់ជិះឡានទេ) នៅតាមផ្លូវស្រាប់តែមានរឿងរ៉ាវមួយដែលធ្វើអោយញ៉ុមតក់ស្លុតមែនទែន សូម្បីតែប្រពន្ធញ៉ុមកំពុងតែ ជិះខាងក្រោយជាមួយនឹងកូនក៏មានការតក់ស្លុតដែរ។
រឿងដែលនឹកស្មានមិនដល់នោះ គឺគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងនៅពេលដែលញ៉ុមជិះម៉ូតូក្នុងភូមិ ជិតទៅ ដល់ផ្ទះ ចៅហ្វាយញ៉ុមហើយហ្នឹងណាស់ ស្រាប់តែមានក្មេងមួយរត់មកលេងកណ្ដាលផ្លូវ ហើយញ៉ុមក៏បុកក្មេងនោះស្លាប់ទៅ។ ញ៉ុមស្រែកដែរតែវាមិនចេញទៅណាសោះ មកលេងមុខម៉ូតូញ៉ុម ចឹងញ៉ុមក៏បុកស្លាប់មួយរំពេច។ ប្រពន្ធញ៉ុមបន្ទោសញ៉ុមថាជិះមិនចេះមើល! ញ៉ុមអត់បានឈប់ម៉ូតូទេ គឺបន្តជិះទៅមុខទៀតរហូតដល់ផ្ទះចៅហ្វាយញ៉ុម។ នេះមិនមែនញ៉ុមគេចខ្លួនទេ គឺជិះទៅតាហ្មង។ សំណាងដែរដែលអត់មានមនុស្សម្នារមកចោមរោមមើលសាកសពក្មេងនោះ! សូមជំរាបថា ពួកញ៉ុមអត់មានគ្រោះថ្នាក់អីទេ គឺជិះទៅធម្មតា!
ហ៉ឺម គួរអោយអាណិតកូនចាបហ្នឹងណាស់ មិនដឹងមកលេងស្អីនៅកណ្ដាលផ្លូវ កិនញ៉ាញ់ទៅនៅ អត់មានប្រកាច់ទេ គឺស្លាប់តែម្ដង! ដល់ពេលចេញមកពីផ្ទះចៅហ្វាយវិញមករកមើលសាកសពចាបនោះស្រាប់តែបាត់មិនដឹងទៅណា! សង្ស័យមានអ្នកក្លែមយកទៅ បាត់ទេ!