កាលពីថ្ងៃអាទិត្យពេលល្ងាច ញ៉ុមនិងក្រុមគ្រួសារបានទៅលេងការតាំងពិពណ៌មួយនៅម្ដុំសួនរូបសំណាកមិត្តភាពកម្ពុជា វៀតណាម ជិតវត្តបុទុម។ ពេលទៅដល់អ្វីដែលញ៉ុមចាប់អារម្មណ៍ជាងគេ គឺបដាមួយដែលមានដាក់ចំណងជើងថា យើងអាច បញ្ចប់ភាពក្រីក្រនៅឆ្នាំ២០១៥។
ពេលឃើញភ្លាមញ៉ុមចាប់អារម្មណ៍នឹងពាក្យ បញ្ចប់ភាព ក្រីក្រនៅឆ្នាំ២០១៥ ណាស់ ហើយញ៉ុមក៏ចង់ឃើញថាតើរដ្ឋាភិបាលនឹងធ្វើអ្វីដើម្បីបញ្ចប់ភាពក្រីក្រនេះ?
តើរដ្ឋាភិបាលនឹងមានវិធានការណ៍អ្វីទៅ? ថ្មីៗនេះញ៉ុមក៏បានឃើញប្រធានបទមួយរបស់ មិត្តយើងម្នាក់ក្នុងភូមិយើងនេះ និយាយពី ការពន្លឿនភាពជោគជ័យនៃ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ហើយមែន។
ប្រសិនបើរដ្ឋាភិបាលធ្វើបានមែននោះជាជោគជ័យមួយរបស់ប្រទេសកម្ពុជាហើយ តែជាសំនួរសួរថា តើរដ្ឋាភិបាលនឹងធ្វើយ៉ាងណា ក្នុងការបញ្ចប់ភាពក្រីក្រនៅក្នុងប្រទេសយើង?