ជួយ​ផង!!! ជួយ​ប្រាប់​ផង

ដឹង​ថា​នៅ​នេះ​សំបូរ​អ្នក​ចេះខាងអាយធី អី​តែ​ទឹកកក​ហ្នឹង​ណា ចង់​សួរ​តិច​ព្រោះ​មាន​បញ្ហា​រហូត​ក្នុង​ មី​ក្រូសូហ្វ​វ៉ើត ពេល​ដែល​ដាក់​រូប​ភាព​ឡូហ្កូ នៅ​លើ​ក្បាល​ទំព័រ​ អត់​មានចេញ​បន្ទាត់​នៅ​ខាង​ទេ តែ បន្ទាប់​ពី save ឯកសារ​ហើយ​បើ​ក​មក​វិញ មាន​បន្ទាត់​ខ្មៅ​មួយ​នៅ​ជាប់​នឹង​រូប​ភាព​ដែល​បាន​ដាក់​នោះ។

ដូច​ឃើញ​នៅ​ក្នុង​រូប​នេះ​ចឹង ពេល​ដែល​ខ្ញុំ​ដាក់​រូប​នោះ អត់​មាន​បន្ទាត់​ខ្មៅ​ទេ តែ​បន្ទាប់​ពី​save ហើយ បិទ​អត្ថបទ​នោះ ហើយ​បើក​មក​វិញ ស្រាប់​តែ​មាន​បន្ទាត់​នៅ​ខាង​ឆ្វេង​ដូច​ក្នុង​រូប​នេះ​ចឹង។ សូម​លោក​អ្នក​បងប្អូន​ជួយ​អោយ​ដំណោះ​ស្រាយ​ខ្ញុំ​ផង ព្រោះ​អត់​ចង់​ជួប​បញ្ហា​បែប​ហ្នឹង​ទៀត​ទេ។

ខ្ញុំ​ប្រើ​មីក្រូ​សូហ្វ​វ៉ើត​ ២០០៧។ អរគុណ​ទុក​ជាមុន​ដល់​បងប្អូន។

17 thoughts on “ជួយ​ផង!!! ជួយ​ប្រាប់​ផង

      1. បាទបង!សុខសប្បាយធម្មតាចុះបងវិញ!??? ញ៉ុមអត់ចេះក៏ដាក់ណូខំមិនថ៏ម្មងទៅ!!! កុំប៉ាកាន់អីបង!

      2. បង​វិញ​សុខ​ទុក្ខ​ជា​ធម្ម​តា​ទេ!​សប្បាយ​ចិត្ត​ច្រើន​ដែរ! ហ្អើយ បង​មិន​ជា​អ្នក​ប្រកាន់​អី​ទេ!

    1. បើ​ដូរជា​ PNG វា​ក៏​នៅ​តែ​បែប​នេះ​ដែរ អោយ​តែ​រូប​ភាព​ពេល​ដាក់​ចូល​ទៅ​វា​បន្ថែម​បន្ទាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​ដឹង​ជា​ហេតុ​អ្វី?

  1. មីក្រូសូវើ ស៊រីណា? ២០១០?
    សាក ចុច កណ្តុរខាងស្តាំ ជ្រើសយក text wrapping មើលៗ ក្រែងអាចជួយអីបានខ្លះ! បើមិនអីចឹងទេ គឹមកពីរូបមានគំលាតបន្តិចពីចន្លោះ សំរាប់វាយអត្ថបទ!

    1. បង​ធ្លាប់​គិត​ចឹង​ដែរ​ថា​ប្រហែល​វា​ជាប់​ Text Wrapping តែ​ដល់​ពេល​ឆែក​មើល​ទៅ​វា​អត់​មាន​សោះ!!! នេះ​កុំ​ប្រាប់​ថា​បង​ត្រូវ​ឈូស​office ចេញ​ហើយ​តម្លើង​វិញ​ម្ដង​ទៀត!!!

      1. ចេះ​តែ​មាន​ហ្មង!!! មិន​ដឹង​ជា​ច្អី? បើ​វា​ហ៊ាន​ប្លន់​ក៏​មិន​ហ៊ាន​ពាក់​ទេ ព្រោះ​បើ​ពាក់​ទៅ​នោះ​ច្បាស់​ជា​ដឹង​ហើយ ព្រោះ​ម៉ូដ​សក់​បង​មាន​តែ​មួយ​ទេ!!! កិកិកិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s