ចំរៀង​ថ្មី “បើ​មិន​ដាក់​លុយ គេ​បិទ​លេខ​ទូរសព្ទ័”


ជាបទ​ចំរៀង​ថ្មី ផ្ញើរ​ជូន​កញ្ញា អេណា៖

Operator: លោក​អ្នក​មិន​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ហៅ​ចេញ​ទេ សូម​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង​គណនីយ​របស់​លោក​អ្នក…

 

១.         ទូរសព្ទ័អត់​លុយ ខល​ក៏​មិន​ចេញ            ដួង​ចិត្ត​ទោម្មេញ ណា​ប្រុស​ជីវ៉ា

Callបង​មិន​បាន ដួង​ចិត្ត​ឈឺ​ផ្សា           operator ថា ទូរសព្ទ័​អស់​លុយ។

 

២.         សូម​បង​កុំ​ខឹង​ បើ​អូន​មិន​call              ទៅប្រុស​និមល តាម​ពាក្យ​សន្យា

លុយ​ទិញ​ខោអាវ កាបូប​វែនតា លុយ​អូន​ដើរ​ផ្សារ អស់​ហើយ​ប្រុស​ថ្លៃ។

 

បន្ទរ៖     ឱប្រុសបង​អើយ សូម​កុំ​ខឹង​អី               ធ្វើ​ម្ដេច​រូប​ស្រី ជ្រុលដៃ​ចាយធំ

ខែ​នេះដាច់​យ៉ៃ ចិត្ត​ស្រី​ក្រៀម​ក្រំ បង​អើយ​អូន​សុំ លុយ​ចាយ​ខ្លះបានទេ…?

 

៣.        បើ​អូន​មិន​ដាក់​​ លុយក្នុង​ទូរសព្ទ័ គេ​ហ្នឹង​កាត់​ផ្ដាច់ លេខ​អូន​ហើយបង

ផ្ញើរ​លុយ​អោយ​អូន កុំ​ភ្លេច​នួន​ល្អង          ទុក​អូន​callបង call រៀង​រាល់​ថ្ងៃ

 

និពន្ធ​ដោយ៖ ហេង ពិសិដ្ឋ

០៥ មករា ២០១១

 

ម្ដាយ​ក្មេក និង​ កូន​ប្រសារ​ស្រី​ ១


មាន​ក្រុម​គ្រួសារ​មួយ​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​គួរសម ហើយ​ក្នុង​គ្រួសារ​នោះ​​ លោក និង លោក​ស្រី វ័ង មាន​តែ​កូន​ប្រុស​ទោល​ប្រចាំ​គ្រួសារ​មួយ គឺ កម្លោះ ស៊ូ វ័ង។ ស៊ូ​ វ័ង មាន​វ័យ​សង្ហា ជាទី​គាប់​ចិត្ត​ដល់​នារី​ផង​ទាំង​ពួង​ដែល​ជាកូន​អ្នក​មាន​ដូច​គ្នា​ផង​ដែរ តែ​លោក​ ស៊ូ បាន​ចាប់​ចិត្ត​ជាមួយ​នឹង​កញ្ញា លីង ដែល​ជា​កូន​កសិករ​ក្រី​ក្រ​មួយរូប។ កញ្ញា​ លីង មាន​សម្រស់​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ដែល​អាច​ទាក់​ទាញ​លោក ស៊ូ​ អោយ​ស្រឡាញ់​នាង​បាន។ ពន្លក​ស្នេហ័​របស់​ពួក​គេ​បាន​ដុះ​ចេញ​មក ហើយ​រហូត​ដល់​លោក​ ស៊ូ មិន​អាច​អត់​ទ្រាំបាន ហើយ​ក៏សុំ​អោយ​លោក​ស្រី វ័ង ជាម្ដាយ ទៅ​ដណ្ដឹង​នាង លីង មក​ជាប្រពន្ធ។

លោក​ស្រី​ វ័ង មិន​ចូល​ចិត្តនាង លីង ទាល់​តែ​សោះ ដោយ​ព្រោះ​តែ​ជីវភាពនៃ​គ្រួសាររបស់​នាង​មាន​សភាព​ក្រី​ក្រ ហើយ​មិន​សក្ដិ​សម​ជាមួយ​នឹង​កូន​របស់​លោក​ស្រី គឺ​លោក​ ស៊ូ ទាល់​តែ​សោះ! លោក​ស្រី វ័ង មិន​យល់​ព្រម​អោយ​ពួក​គេ​រៀប​ការ​ឡើយ ព្រោះលោក​ស្រី មាន​ការរើស​អើង ទៅ​លើ​កញ្ញា លីង។ លោក​ ស៊ូ បាន​អង្វរ​ លោក​ស្រី វ័ង អោយ​ចូល​ដណ្ដឹងនាង​ លីង ទាំង​លុត​ជង្គង់ ហើយ​មិន​ទទួល​ទាន​បាយ​ទឹក​អី​ទាល់​តែ​សោះ! លោក​ស្រី វ័ង ឃើញ​កូន​អង្វរ ហើយ​អត់​បាយ​អត់​ទឹក​ដូច្នេះ ក៏​សម្រេច​ចិត្ត​ស្ដី​ដណ្ដឹង​នាង​ លីង​អោយ ទៅ​លោក​ស៊ូ!

ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​បាន​រៀប​ចំ​យ៉ាង​សន្ធឹក នឹង​គគ្រឹក​គ្រេង​ខ្លាំង​ណាស់! មាន​ភ្ញៀវ​មក​ចូលរួម​ច្រើន​កុះ​ករ ចំណែក​លោក​ស្រី​វ័ង​វិញ ដូច​មិន​សូវ​សប្បាយ​ចិត្ត​នឹងកូន​ប្រសារ​ស្រី​របស់​លោក​ស្រី​ឡើយ។ អាពាហ៍​ពិពាហ៍​ក៏​បាន​បញ្ចប់ ហើយ​កញ្ញា​ លីង​របស់​យើង​បាន​ក្លាយ​ទៅ​ជាកូន​ប្រសារ​ស្រី​របស់​គ្រួសារ​ត្រកូល​វ័ង។ លោក​ ស៊ូ និង​អ្នក​ស្រី លីង វ័ង ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ស្រី​លីង បាន​បំរើ​ប្ដី​មិន​អោយ​ទាស់​ចិត្ត​ឡើយ ដោយ​ឡែក​តែ​អ្នក​ស្រី​វ័ង​ ជាម្ដាយ​ក្មេក​វិញ មិន​ចូល​ចិត្ត​ និង​ចង់​និយាយស្ដី​អី​ទៅ​កូន​ប្រសារ​ស្រី​របស់​អ្នក​ស្រី​ឡើយ ព្រោះ ឃើញ​តែ​ភាព​ក្រី​ក្រ​ដែល​មាន​នៅ​ក្នុង​ក្រ​សែរ​ភ្នែក​របស់​លោក​ស្រី​ជានិច្ច។ ពេល​លោក​ស៊ូ ចេញ​ទៅ​ធ្វើ​ការ​នៅ​ហាង​របស់​គាត់ លោក​ស្រី​វ័ង​ តែង​តែ​ប្រើ​កូន​ប្រសារ​របស់​គាត់​អោយ​ធ្វើ​ការធ្ងន់ៗ ហើយ​ប្រើ​សំដី​មិន​គួរ​សមជា​ច្រើន​ដល់​អ្នក​ស្រី​លីង។ ជា​រៀងរាល់​ថ្ងៃ ពេល​លោក​ស៊ូ​មិន​នៅ អ្នក​ស្រី​លីង រស់​ជាមួយ​នឹង​ទឹក​ភ្នែក និង​ការ​ស្ដី​បន្ទោស​ពី​ម្ដាយ​ក្មេក ទោះ​បី​នាង​ខំ​យក​ចិត្ត ម្ដាយ​របស់​នាង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ស្រី​វ័ង​នៅ​តែ​ស្អប់នាង​ដដែល និង​ប្រើប្រាស់​នាង​អោយ​ធ្វើ​ការ​ធ្ងន់​ៗ​ជា​ច្រើន ហើយ​ជួន​កាល​ម្ដាយ​ក្មេក​នាង បាន​វាយ​ធ្វើ​បាប​នាង ជះទឹក​ជូត​សម្អាត​ផ្ទះ​ដាក់​នាង ហើយ​អោយ​នាង​ទទួល​ទាន​អាហារ​ដែល​នៅ​សល់​។ នាង​លីង​មិន​ដែល​រអ៊ូ​រទាំ​ឡើយ ហើយ​ក៏​មិន​ដែល​អោយ​ប្ដី​ដឹង​ពី​ទង្វើ​រ​របស់​ម្ដាយ​នាង​ដែរ។ នាង​ខិតខំ​អត់​ធ្មត់​ សង្កត់​ចិត្ត ហើយ​ព្យាយាម​បំរើ​ម្ដាយ​ក្មេក ទោះ​បី​ជា​ម្ដាយ​ក្មេក​បានធ្វើ​បាប​នាង​យ៉ាង​ណា​ក៏​ដោយ​ចុះ។

…នៅ​មានត…