តើ​ជីវិត​មាន​តែ​ប៉ុណ្ណឹង?

pisit&Seihaនៅ​ក្នុង​លោក​យើង​នេះ​ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​កើត​មាន​ឡើង​ ជារៀង​រាល់វិនាទី ហើយ​រឿង​រ៉ាវ​ទាំង​នោះ​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​ទៅ​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ល្អៗ​ក្នុង​ជីវិត​របស់​គាត់ ហើយ​អ្នក​ខ្លះ​ទៀត​រឿង​រ៉ាវ​ជីវិត​ហាក់​ដូច​ជា​ពិបាក​សំរាប់​គាត់​ណាស់ និង​មនុស្ស​មួយ​ចំនួន​ទៀត​ រឿង​រ៉ាវ​ក្នុង​ជីវិត​របស់​គាត់ ជួន​ទៅ​គាប់​ប្រសើរ និង​ជួន​កាល​ទៀត​ទៅ​ក៏​ស្រេច​ទៅ​តាម​ជោក​វាសនា​ទៅ។ អ្នក​ដែល​មាន​រឿង​រ៉ាវ​ក្នុង​ជីវិត​ដែល​ល្អៗ តែង​តែ​រស់​នៅ​ពោរពេញ​ដោយ​ស្នាម​ញញឹម រី​ឯ​អ្នក​ដែល​មាន​រឿង​រ៉ាវ​មិន​សូវ​ល្អ​វិញ ជីវិត​ហាក់​ដូច​ជា​ជំងឺ​មហារីក​ ដែល​រង់​ចាំ​តែ​ថ្ងៃ​កំណត់​មក​ដល់ រស់​គ្មាន​ក្ដី​សង្ឃឹម មួយ​ថ្ងៃ​ៗ​ជួប​តែ​ទុក្ខ​លំបាក និង​ទឹក​ភ្នែក​តែ​ប៉ុណ្ណោះ! តើ​ជីវិត​មាន​តែ​ប៉ុណ្ណឹង​ទេ​អី?

នេះ​គ្រាន់​តែ​ជា​សំនួរសំរាប់​ អ្នក​ដែល​មាន​ជីវិត​លំបាក និង​គ្រាំ​គ្រា។ បើ​និយាយ​ពី​ជីវិត​ដែល​លំបាក​វិញ វា​មាន​ច្រើន​ប្រភេទ អ្នក​ខ្លះ​លំបាក​ដោយ​សារ​តែ​គាត់​មាន​ជំងឺ អ្នក​ខ្លះទៀត​មាន​វិប្បដិសារី​​តាម​ជេរ​ស្ដី​ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ អ្នក​ខ្លះ​ទៀត​ត្រូវ​ខូចចិត្ត​ និង​គ្រាំ​គ្រាចិត្ត ក៏​មាន​អ្នក​ខ្លះ​ទៀត​វេទនា​ដោយ​សារ​តែ​ភាព​ក្រី​ក្រ!

យើង​ចង់​ចែក​រំលែក​នូវ​ជីវិត​ដែល​រស់​ដោយ​មាន​សេចក្ដី​សង្ឃឹម​ មាន​ភាព​រីក​រាយ មាន​សុភមង្គល និង​ជីវិត​ដែល​មាន​អនាគត​ និង​ការ​ថ្លឺង​ថ្លែង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ល្អ និង​អាក្រក់។

1 thoughts on “តើ​ជីវិត​មាន​តែ​ប៉ុណ្ណឹង?

  1. Hmm! មិន​ថា​អ្នក​មាន​អ្នក​ក្រ គឺ​សុទ្ធ​តែ​ពិបាក​ដូច​គ្នា។ ចុះ​អ្នក​ពិបាក​រឿង​អ្វី?
    កុំ​ថាឡើយ​ស្តេច​ សូម្បី​តែ​តាតា​ធាក់់​ស៊ីក្លូ​ក៏​រអ៊ូ​អញ្ជឹង​ដែរ។

    គ្រាន់​តែ​មនុស្ស​ខ្លះ​ចេះ​រក​វិធី​មក​បំបាត់​ ឬ​ន្ថយ​ភាព​តាន​តឹង​តាម​វិធី​រៀងៗខ្លួន។​

    តើ​អ្វី​អាច​ធ្វើ​អោយ​យើ​ងស្ងប់​ចិត្ត​បាន​ទៅ​ហ្ន? តាមបទពិសោធ​របស់​ខ្ញុំ គឺ​មាន​តែ​ព្រះ​ ដែល​អាច​អោយ​យើង​ស្កប់ និង​​រស់​នៅ​ក្នុង​ក្តី សង្ឃឹម។

បញ្ចេញមតិ