ដុត​លុយ​ដុល្លា​ចោល​រាប់​ម៉ឺន

ថ្ងៃ​នេះ​បន្ទាប់​ចេញ​ពី​ធ្វើ​ការ​​ថ្ងៃ​ត្រង់ មាន​អារម្មណ៍​ថា​ឃ្លាន​បាយ​ណាស់ ហើយ​ងុយ​ដេក​ទៀត​ផង! លុះ​ជិះ​មក​ដល់​តាម​ផ្លូវ​ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ព្រើត​ដោយ​ឃើញ​លុយ​ដុល្លា​រាប់​ម៉ឺន​ត្រូវ​រង​ឆេះ​ខ្លោច​អស់! បុរស​ម្នាក់​កំពុងតែ​នាំ​កូនតូចៗ​របស់​គាត់​យក​លុយ​ដុល្លា​ជា​ច្រើន​ម៉ឺន យក​មក​ដុត! មិន​តែ​ប៉ុណ្ណោះ​គាត់​ដុត​ទាំង​ឡាន​លុច​ស្សីស ហើយ​នឹង​​កាម៉ារី​ឆ្លាម​សេរី​ថ្មិ​របស់​គាត់​ទៀត​ផង!!

តាម​ដង​ផ្លូវ​ទៅនៅ​ម្ដុំ​ផ្សារ​អូ​ឡាំពិក មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ដុត​លុយ មាស និង គ្រឿន​សំណែន​សំរាប់​ពិធី​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន។ ឃើញ​ថា​ឆ្នាំនេះ មាន​របស់​ប្លែក​ៗ និង​ទំនើប​ទាន់​សម័យ ដុត​ជាមួយ​ផង​ដែរ!! ទូរសព្ទ័​ម៉ូដ​ថ្មី​ៗ អាយ​ហ្វូន​ម៉ូដ​ថ្មី ឡាន​សេរី​ថ្មីៗ​ទំនើប​ៗ​ប្រចាំ​ឆ្នាំ​២០១១, លុយ​ដុល្លា​ខ្មោច​រាប់​លាន, មាស​រាប់​គីឡូ ត្រូវ​បាន​ដុត​ចោល!!! កិកិកិ!!!

តាម​ផ្ទះ​នីមួយ​ៗ​ អោយ​តែ​មាន​បងប្អូន​ខ្មែរ​កាត់​ចិន គឺ​ចៀស​មិន​ផុត​ពី​ការ​ដុត​សំណែន​ទាំង​នឹង​ទេ! តែ​ក៏​សូម​អោយ​ប្រយត្ន័​ប្រយែង​ពី​រឿង​អគ្គី​ភ័យ​ផង​ណា ព្រោះ​អី ខ្ញុំ​ឃើញ​បងប្អូន​ខ្លះ​គាត់​ប្រើ​ចាន​ដែក​ដុត​ក្រដាស់​សំណែន​ទាំងនោះ បើខ្វះ​ការប្រុង​ប្រយត្ន័​តែ​បន្តិច​អាច​មាន​អគ្គីភ័យ​កើត​ឡើង​ផង​ដែរ។

 

Advertisements

15 thoughts on “ដុត​លុយ​ដុល្លា​ចោល​រាប់​ម៉ឺន

    1. ជឿ​បង​ទៅ! គ្មាន​អ្នក​ណា​មក​ដុត​លុយ​មែន​ទែន​ទេ!!! ខ្លួន​ឯង​ក្រ​សឹង​អី​ មោចង់​ដុត​លុយ​មែន​ទែន!!! យ៉ាប់​ហ្មង! ហី​ង៉ៃ​ហ្នឹង​បាន​អាំង​ប៉ាវ​នៅ? ចែក​គ្នា​ចាយ!

      1. អាម៉េច​ចឹង? ហ្អើយ!!! សួរ​អ្នក​ណា​ក៏​អត់​ទាន់​បាន​ទទួល​អាំង​ប៉ាវ​ដែរ!! សូម្បី​តែ​អាំង​ប៉ាវ​ក៏​ទទួល​វិបត្តិ​ដែរ!! កិកិកិ

  1. ចេះ​តែ​មាន​ហ្មង យូរៗ​ទៅ​ខ្ញុំ​លែង​យល់​អស់​ហើយ។ មិន​ដឹង​ថា​ឋាន​យមរាជ​ហ្នឹង​វា​យ៉ាង​ម៉េច? ជាប់​គុក​ហើយ នៅ​ជិះឡាន​បាន​យ៉ាង​ម៉េច​កើត​ទេ។ បើ​ថា​កើត​ជា​ទេវតា​ទៅ​ចុះ ហើយ​ទេវតា​ហើយ នៅ​ត្រូវការ​លុយ​ឡានធ្វើ​អី?

    យូរ​ៗទៅ​កុំថា​ឡើយ​ភព​ផែន​ដី​សម្ភារនិយម សូម្បី​តែ​ឋាន​អរូបិយ៍​ក៏​សម្ភារនិយម​ដែរ 😀

    1. ជួនកាលខ្ញុំអត់យល់ដែរហ្នឹងណា៎! ឋាននរក ប្រហែលជាមានផ្លូវថ្នល់ជាតិហើយមើលទៅ ចឹងត្រូវការបង់ពន្ធជូនលោកយមរាជហើយ! ណាមួយទៀត ប្រហែលជាមាន mallនៅហ្នឹងហើយ បានជាត្រូវការលុយចាយ សុទ្ធតែដុល្លា អត់មានលុយ ៛ ទេ! អ្នកដែលចេះរកនឹកវិធីចឹងៗ គឺសូមជូនមេដាយមួយ! ពូកែររកលុយណាស់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s