ថ្ងៃនេះជាលើកទី១ហើយក្នុងរយះពេលជាង៣ខែកន្លងមកនេះ ដែលខ្ញុំមិនដែលនឹងនាំប្រពន្ធទៅញ៉ាំអាហារពេលព្រឹកនៅខាងក្រៅទេ ព្រោះគ្រប់ពេលយើងរវល់តែរៀងៗខ្លួន ងើបពីគេងរៀបចំខ្លួនអោយកូន ហើយរៀបចំខ្លួនឯង បន្ទាប់មកទៅធ្វើការ។ តែព្រឹកនេះ សុំច្បាប់ចៅហ្វាយក្នុងការទៅធ្វើការយឺតបន្តិច ព្រោះចង់នាំ ប្រពន្ធទៅ Breakfast Dating។ មានអារម្មណ៍ថាមានសេចក្ដីសុខ ដែលយើងបានជជែកគ្នាពីនេះ ពីនោះ នៅក្នុងទំនាក់ទំនងយើងទាំងពីរនាក់ តែចៃដន្យអីមាន ទូរសព្ទ័មករំខាន ហើយខ្ញុំក៏មិនអាចបដិសេធក្នុងការមិនលើកបានដែរ។ មានអារម្មណ៍ថាមានអីមកកាត់ផ្ដាច់មនោសញ្ចេតនារបស់យើងទាំងពីរនាក់ហ្មង! តែយ៉ាងណាក៏បានសុំទោសប្រពន្ធរួចហើយ ថែមទាំងសន្យាថា ថ្ងៃ ក្រោយនឹងមិនអោយមានអ្វីមករារាំងក្នុងការ ទទួលទាន Breakfast Dating របស់យើងបានឡើយ។