កាលនៅអាមេរិក ក្នុងរដ្ឋ អូក្លាហូម៉ា ខ្ញុំបានធ្វើម្ហូបមួយមុខ ដែលខ្ញុំសាកល្បងទៅ ឆ្ងាញ់ ៗ ៗ ពិតមែន ហើយក៏ចង់អោយ ប្រិយមិត្តសាកល្បងដែរ ដោយប្រើនូវវិធីងាយៗបំផុត។
គ្រឿងផ្សំ
- សាច់មាន់ផ្នែកស្លាប ៥គូរ ស្មើរ១០ស្លាប
- ប្រេងខ្យង៣ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
- ស្ករត្នោត១ស្លាបព្រាបាយកន្លះ
- ម្សៅស៊ុបខ្នរ ២ស្លាបព្រាបាយ
- និងម្ទេសបុក ១ស្លាបព្រាបាយ
របៀបធ្វើៈ
គ្រាន់តែប្រឡាក់សាច់មាន់ជាមួយនិងគ្រឿងទាំងនោះ ហើយទុករយះពេលកន្លះម៉ោង រួចហើយប្រើប្រេងសណ្ដែកក្នុងខ្ទះ រួចចៀន ដោយប្រើភ្លើងល្មម មិនខ្លាំងពេក នោះអ្នកនឹងបានរស់ជាតិសាច់មាន់ដែលឆ្ងាញ់ជាទីគាប់ចិត្ត។
ខ្ញុំបានសាករួចហើយ មិត្តរបស់ខ្ញុំជនជាតិបរទេសញ៉ាំទាល់តែលិទ្ធដៃឯណោះ!
គួរឲ្យចង់ញ៉ាំដល់ហើយ 🙂
អេ Sophia ឈ្មោះដូចកូនខ្ញុំបេះបិទ! មានអីគួរតែរៀនធ្វើសាកមើល ខ្ញុំញ៉ាំទាល់តែលិទ្ធដៃដែរហ្នឹងណា!