ក្នុងរយះពេលមួយសប្ដាហ៍នេះ ញ៉ុមបានទទួលយុវជនថៃមួយរូបមកស្នាក់នៅក្នុងផ្ទះញ៉ុម ក្នុងចំណោម១០នាក់ តាមរយះអង្គការ ICA ដែលពួកគេមកក្នុងស្រុកខ្មែរយើង ដើម្បីជួបជាមួយនិងយុវជនកម្ពុជាតាមរយះអង្គការ ICA ហ្នឹង ដើម្បីជជែកវែកញ៉ែកពីរឿង វិបត្ត កម្ពុជា ថៃ។ តុង ជាយុវជនមួយរូបអាយុ២៥ឆ្នាំស្នាក់នៅក្នុងផ្ទះញ៉ុម បាននិយាយថា មានប្រជាជនថៃជាច្រើនមិនពេញចិត្ត និងរឿងរ៉ាវដែលកើតមានឡើង ដែលបង្ករជាវិបត្តសំរាប់ប្រទេសទាំង២។ ប្រជាជនថៃភាគច្រើនមិនបានខឹងសម្បារ និងជនជាតិខ្មែរទេ ហើយក៏មិនចង់បង្កររឿងជាមួយនឹងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាង មានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នានោះទេ។ ចឹងតើបញ្ហាដែលបង្ករឡើងដែលនាំអោយមានវិបត្តិសំរាប់ប្រទេសទាំង២នោះ បង្ករឡើងដោយអ្នកណា? តុងនិយាយទៀតថា ប្រទេសកម្ពុជាមិនមានកំហុសក្នុងការបង្ករអោយបញ្ហានោះទេ គឺប្រទេសរបស់គេទៅវិញទេ ដែលនាំអោយមានបញ្ហានោះកើតឡើយ។ សំរាប់រូបគាត់ជាយុវជនថៃ មានការសោកស្ដាយណាស់ដែលមានបញ្ហាទាំងនោះកើតឡើងរវាងប្រទេសទាំង២នោះ។
សំរាប់បងប្អូនអ្នកភូមិយើង តើគិតយ៉ាងម៉េចដែរ សំរាប់ការលើកឡើងរបស់តុង ក្នុងចំណុចខាងលើនេះ?