នៅក្នុងស្រុកយើងនេះ មានបណ្ដារសារព័ត៌មានជាច្រើន ដែលកំពុងតែមានចលនាយ៉ាងមមាញឹកក្នុងការស្រូបយកព័ត៌មានផ្សេងៗយកមកផ្សាយតាម កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ័ ទូរទស្សន៍ វិទ្យុ ។ល។ ហើយឃើញថា អ្នកខ្លះកំពុងតែធ្វើទៅតាមវិជ្ជាជីវះរបស់ខ្លួនដែលបានរៀនកន្លងមកក្នុងការមានសីលធម៌នៃសារព័ត៌មាន។
កាសែតៈ ជួនកាលញ៉ុមលែងចង់អានព័ត៌មានដែលមាននៅតាមកាសែត មួយចំនួនដែល ជួនកាលព័ត៌មានទាំងនោះពន្លើសទាំងស្រុង ហើយយកមកប្រឌិតអោយទៅជារឿងមួយដែលគួរអោយចាប់អារម្មណ៍ ដើម្បីទាក់ទាញអ្នកអានអោយអានដំណឹងដែលមិនពិតទាំងនោះទៅវិញ។ ជួនកាលបើអ្នកអានគាត់មិនដឹងទៅ នៅពេលដែលអានដំណឹងនោះហើយចាប់ផ្ដើម មានគំនិតអវិជ្ជមានទៅលើបុគ្គលដែលមាននៅក្នុងព័ត៌មាននោះ ទាំងទទឹងទិស។ មានព័ត៌មានខ្លះហួសហេតុពេក ដែលបណ្ដាលអោយរឿងតូចក្លាយទៅជាធំ គឺដោយសារតែការពន្លើសនៃបុគ្គលមួយរូបក្នុងការយកព័ត៌មានមិនប្រាកដមកចុះផ្សាយ (នោះជាការកុហក់ទាំងស្រុង។)។
ទស្សនាវដ្ដីៈ ជាព័ត៌មានចេចចូចតែម្ដង និយាយដើមគ្នា! ហើយចូលចិត្តផ្សាយពីរឿង បែកបាក់គ្រួសារ ប្រុសមានសាហាយ ស្រីផិតប្ដី និងរឿងខ្មោចជាច្រើនទៀត និងយករឿងតារាមកបង្ខូចលេង និងយករឿងអាសអាភាសន៍មកផ្សាយជាសាធារណះ។ មានអត្ថបទមានប្រយោជន៍តិចតួចប៉ុណ្ណោះ! មិនមែនទស្សនាវដ្ដីទាំងអស់ចឹងទេ!
ទូរទស្សន៍ៈ ទើបតែឃើញមានទូរទស្សន៍មួយចំនួនដែលមានការផ្សាយ មានស្តង់ដារបន្តិច ហើយក៏នៅយ៉ាប់ម៉ាចំនួនដែរ។ តែទូរទស្សន៍ក៏ជាប្រភពទំលំទូលាយជាងគេក្នុងការបំប៉ោងរឿងតូចអោយទៅជាធំ។ យកទូរទស្សន៍មកជេរគ្នាលេង! មិនទាំងអស់នោះទេ!
វិទ្យុៈ កំរឹតនៃ ការផ្សាយមានការកៀបសង្កត់ មិនអាចបញ្ចេញមតិបានជាទូលំទូលាយ បើនិយាយប៉ះពាល់តិច កម្មវិធីហ្នឹងត្រូវបាត់មុខភ្លាម។
ចឹងតើញ៉ុមអាចទទួលផលប្រយោជន៍ពីប្រពន្ធ័ផ្សព្វផ្សាយទាំងនោះបានដោយរបៀបណា? ទុកចិត្តបានដែរឬទេ? ចុះសីលធម៌នៃការផ្សាយយ៉ាងណាដែរ?