ង៉ៃហ្នឹងទៅផ្សាម្ដុំភូមិយើងហ្នឹងថាទៅទិញខោអាវអោយកូនស្លៀកហែលទឹកសំរាប់ថ្ងៃកំណើត ទិញបានហើយក៏ហួសទៅទិញម្ហូបបន្តិច លុះដើរដល់កន្លែងលក់បន្លែរមួយក៏ប្រទះឃើញផ្លែព្រៃមួយប្រភេទនេះ ដែលញ៉ុមកាលពីតូចៗ ចូលចិត្តញ៉ាំណាស់។ បងប្អូនយើងនៅតាមជនបទស្រុកស្រែ ប្រហែលជាស្គាល់ផ្លែនេះ ឬក៏មិនអាចស្គាល់ក៏ថាបានដែរ។ ញ៉ុមទិញហើយ ក៏ហុចអោយប្រពន្ធសាកមើល! ហិហិហិ ខាំញ៉ាច់ ធ្វើមុខជូរហួញ ចង់យកបោះចោល តែញ៉ុមបានអោយគាត់សាករហូតដល់អស់មួយផ្លែ! អត់ចូលចិត្តសោះ! ញ៉ុមទិញកន្លះគឺឡូ ៛១៥០០ យកទៅផ្ទះដើម្បីទុកញ៉ាំ និងមកទទួលបងប្អូនយើងពេលដែលកាត់មកលេងផ្ទះញ៉ុមនៅង៉ៃនេះ។
រស់ជាតិរបស់វា នឹងធ្វើមិនអោយយើងចូលចិត្តរ៉េ ព្រោះវានឹងមានរស់ជាតិ ល្វីង ជូរ ចត់ និងពិបាកលេបបន្តិច តែនៅពេលដែលយើងញ៉ាំអស់ ពេលផឹកទឹកទៅវានឹងមានរស់ជាតិផ្អែមតាមបែបធម្មជាតិ ស្រាល ស្រទន់ និងគួរចង់អោយញ៉ាំម្ដងទៀត។ បើញ៉ាំ ផ្លែហ្នឹងត្រូវញ៉ាំជាមួយអំបិលបុកម្ទេស អោយហិរតិចបានឆ្ងាញ់។
តាមពិតផ្លែហ្នឹងមិនសូវមានគេលក់នៅតាមទីផ្សារទេ យូៗម្ដងទើបជួបប្រទះ ព្រោះវាជាផ្លែឈើព្រៃ ហើយផ្លែប៉ិនៗមេដៃ។
បរិយាយម៉ាគនរ អត់ដឹងផ្លែអីសោះ! ចឹងបងប្អូនយើងសាកអោយឈ្មោះផ្លែហ្នឹងទៅមើល! ញ៉ុមចង់ដឹងណាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ញ៉ាំផ្លែហ្នឹង ហើយស្គាល់ផ្លែហ្នឹងទៅ?