នំអន្សមជ្រូក អន្សមចេក នំគោម នំបត់ នំជៀល ត្រូវបានធ្វើឡើងយ៉ាងឱឡារឹកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ! ប្រជាជនកម្ពុជាសឹងតែគ្រប់ៗគ្នា បានវេចនំទាំងនោះ សំរាប់ថ្ងៃភ្ជុំបិណ្ឌ ជាពិសេសគឺ៣ថ្ងៃមុនបិណ្ឌធំ។ មិនដឹងជាប្រវត្តិនៃការធ្វើនំនោះយ៉ាងណាទេ ហើយហេតុ អ្វីត្រូវវេចនំ អន្សមទាំងនោះទៅវិញ ម៉េចក៏មិនប្រើនំអ្វីផ្សេងមកជំនួសវិញទៅ? បើមានបងប្អូនណា ដឹងពីប្រវត្តិនៃការធ្វើនំទាំងនោះ សូមប្រាប់ផង ហេតុអ្វីមាននំច្រើនម្លេះ នៅថ្ងៃនោះ តើចាំបាច់អ្វីត្រូវវេច នំអន្សមជ្រូក នំអន្សមចេក នំគោម នំបត់ នំជៀល? ហើយនំទាំងនោះតំណាងអ្វីដែរ?