សូមជូនពរដល់មិត្តប្រុសស្រីនៅក្នុងភូមិវ៉ើតប្រេសនេះ ក្នុងឱកាសថ្ងៃណូអេលនេះ សូមអោយសេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កើតមានដល់គ្រប់ក្រុមគ្រួសារនៅក្នុងភូមិនេះ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។ សូមអោយអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គ្របដណ្ដប់លើគ្រប់ដួងចិត្តនៃមនុស្សលោក ហើយសូមអោយសន្តិភាព អំណរ និងសេចក្ដីសង្ឃឹមបានកើតមានឡើង ដោយព្រោះតែព្រះយេស៊ូជាព្រះអម្ចាស់នៃសេចក្ដីសង្ឃឹម សំរាប់មនុស្សក្នុងលោកនេះ។
ពីគ្រួសារខ្ញុំទៅកាន់គ្រួសាររបស់លោកអ្នក សូមអធិស្ឋាន អោយព្រះជាម្ចាស់នៃពិភពលោកទាំងមូលប្រទានពរដល់គ្រប់ៗគ្នា ជាមួយនឹងកម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ និងសេចក្ដីសុខចំរើនកើតមានដល់គ្រប់ៗគ្នាទាំងអស់។
សួស្ដីណូអែល និងសួស្ដីឆ្នាំ ថ្មី
ពិសិដ្ឋ, សីហា, សូហ្វីយ៉ា