បុណ្យណូអែលត្រូវគេប្រារព្ធឡើងភាគច្រើននៅភាគខាងលិចនៃពិភពលោក ដែលគេជ្រើសរើសយកថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃពិសេសដែលគេហៅថា បុណ្យគ្រីស្តម៉ាស់ ឬភាគច្រើនគេនិយមហៅថា បុណ្យណូអែល។ នៅក្នុងប្រទេសកម្ពុជាយើង រាល់ខែធ្នូម្ដងៗយើងឃើញមានការតុបតែ ជាភ្លើងពណ៌ និងប្រដាប់ប្រដារតុបតែង មានជាដើមឈើ និងគ្រឿងលម្អរជាច្រើន អមជាមួយនឹងភ្លើងចំរុះពណ៌ជាច្រើនទៀតផង។ តើអ្នកដឹងថា ហេតុអ្វីបានជាគេប្រារព្ធពិធីបុណ្យណូអែលទេ?
ជាសំនួរមួយដែលប្រជាជនខ្មែរភាគច្រើនគេមិនសូវដឹងទេ ហើយក៏មិនមានចម្លើយអោយបានសមរម្យផងដែរ។ ភាគច្រើនគេស្គាល់តែបុណ្យណូអែល ជាបុណ្យចែកកាដូរគ្នា និងសរសេរកាតជូនគ្នាទៅវិញទៅមក យកលំនាំតាម តាសេនតាក្លស Santa Claus ដែលជាមនុស្សចាស់មានមាឌធំ ពុកមាត់ពណ៌ស និងចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ក្រហម រំលេចដោយជាយពណ៌ស ធ្វើពីរោមសត្វ។ តើគាត់ជាមូលហេតុដែលនាំអោយមានបុណ្យណូអែលមែនទេ? ចុះចំពោះទស្សនះរបស់អ្នកវិញយល់យ៉ាងណាដែរពីបុណ្យណូអែលមួយនេះ ដែលប្រជាជន ស្ទើរតែទូទាំងសកលលោក នាំគ្នាប្រារព្ធ និងអបអរសាទរ យ៉ាងឱឡារឹកដូចនេះ?