ខ្ញុំមិនដឹងថាមានពំនុះទ្រូងកាត់តាមបណ្ដោយផ្លូវថ្មីសោះ ព្រោះធ្លាប់តែឃើញមានពំនុះទ្រង់តាមបណ្ដោយវិថីនានាក្នុងទីក្រុងភ្នំពេញដែលធ្វើពីស៊ីម៉ង់ត៍ លាបពណ៌លឿងខ្មៅ ដាក់តាមបណ្ដោយផ្លូវនានា ដើម្បីកាត់បន្ថយនូវការស្ទះចរាចរណ៍ នៅក្នុងទីក្រុង។
នេះជារូបភាពដែលមានពំនុះទ្រូងដែលធ្វើពីស៊ីម៉ងត៍ លាបថ្នាំពណ៍លឿង និងខ្មៅ! តែអ្វីដែលចាប់អារម្មណ៍ជាងនោះគឺម៉ូតូទាំង២នោះ កំពុងតែជិះខុសច្បាប់ហើយ!!កិកិកិ មិននឹកស្មានសោះ! បើម្ចាស់រូបថតឃើញរូបនេះសូមកុំថាខ្ញុំជាអ្នកថតអី ព្រោះខ្ញុំយកមកពីការស្វែងរកនៅក្នុងហ្គូហ្គលទេ! កិកិកិ សុំទៅចុះណាង៉ៃក្រោយៗកុំជិះចឹងទៀត ខ្លាចប៉ូលីសផាកអស់គូថខោទៀត។
នេះជារូបភាពនៃពំនុះទ្រូងថ្មីដែលសាលាក្រុងទើបតែដាក់នៅតាមបណ្ដោយផ្លូវព្រះសីហនុ ចាប់ពីស្តុបផ្លូវមុនីវង្សទៅតាមបណ្ដោយផ្លូវព្រះសីហនុ រហូតដល់ចុងសួនខាងលិខវិមានឯករាជ្យ។ ខ្ញុំភ្ញាក់ផ្អើលតិចដែរដោយឃើញរបាំងថ្មីដែលធ្វើពីដែក លាបពណ៌ខ្មៅដដែល ហើយមានលាយពណ៌លឿងខ្លះៗ។ តែខ្ញុំឃើញមានតែមួយកំណាត់ផ្លូវនេះទេ មិនទានបាន់ឃើញនៅទីណាទៀតឡើយ ប្រសិនបើបងប្អូនដឹងសូមប្រាប់ផង ព្រោះឃើញថា សាលាក្រុងយើងយកចិត្តទុកដាក់នឹងចរាចរណ៌នេះណាស់ ដើម្បីកាត់បន្ថយការកកស្ទះ តាមដងផ្លូវ។ វាល្អសំរាប់ចរាចរណ៌តាមរថយន្ត តែពិបាកសំរាប់អ្នកថ្មើរជើងដែលត្រូវឆ្លងថ្នល់ ព្រោះត្រូវទៅរហូតដល់សួនជិតវិមានឯករាជ ឬដល់ស្តុបផ្លូវត្រសក់ផ្អែម ឬស្តុបផ្លូវមនុវង្ស។
ខ្ញុំមិនដឹងថា សាលាក្រុងនឹងមានគំរោងធ្វើផ្លូវដើរកាត់ ទទឹងថ្នល់ដូចនៅសឹង្ហបុរី, ថៃ, មាឡេស៊ី និង ឥណ្ឌូនេស៊ី ឬអត់ទេ!