ធ្វើ​នំ​អោយ​កូន


កាល​ពី​ថ្ងៃ​សៅ រវល់​សឹង​បែក​ជើង​ហើយ ព្រោះ​ជា​ថ្ងៃ​ដែល​ធ្វើ​ខួប​អោយ​កូន​គំរប់​អាយុ​ម៉ាឆ្នាំ​គត់! កិកិកិ ធ្មេច​បើ​ៗ កូន​ធំ​ហើយ គិត​ទៅ​ពេល​វេលា​រត់​លឿន​មែន​ទែន។ តែ​បន្តិច​ទៀត នឹង​ត្រូវ​ដើរ រត់ ទៅ​រៀន ! វ៉ូវ! ច្រើន​ណាស់! តែ​ចង់​យាយ​តិច​ដែរ! ហើយ​ក៏​មិន​អួត​ទេ ព្រោះ​អី ​អ្វី​ដែល​ចេះគឺ​យក​មក​ប្រើ​ការ​ទាំង​អស់! នំទាំង​នេះ ធ្វើ​ដោយ​ខ្លួ​ន​ឯង​ទេ!

នំ​គុគី​សូកូឡា (ឆីប)


ង៉ៃ​ហ្នឹង​មកលេង​ផ្ទះ​ញ៉ុម អត់​មាន​អី​ទទួល​ទេ ចឹង​មាន​តែ​នំ​នេះ​ឯង​។

គ្រឿង​ផ្សំ និងរបៀប​ធ្វើ

ប័រស                  ១ពែង

ស្ករពណ៌ត្នោត​       ៣/៤ ពែង

ស្ករស                 ៣/៤​ ពែង

លាយ​គ្រឿង​ទាំង៣​មុខ​នឹង​បញ្ចូល​គ្នា និង​កូរ​អោយសព្វ រួច​បន្ថែម

ស៊ុត                   ២គ្រាប់

ម្សៅបេឃិងសូដា    ១ស្លាបព្រាតែ

អំបីល                ១ចិប

ទឹកវ៉ានីឡា           ២ស្លាបព្រាតែ

ប្រើ​ម៉ាស៊ីន​វាយ​នំ វាយ​គ្រឿង​ទាំង​ឡាយ​ខាង​លើ​​អោយ​បានសព្វ​រួច​បន្ថែម

ម្សៅមី                 ២ពែង ថែម ១/៤ពែង​

ប្រើស្លាបព្រា​លាយ​បញ្ចូល​គ្នា​រហូត​ទាល់​តែ​ម្សៅ​នាំ​ចូល​គ្នា​សព្វ​ហើយ បន្ថែម​ដុំ​សូកូឡា (ឆីប) ចូល​ទៅ​ក្នុង​ម្សៅ​ហើយប្រើ​ស្លាប​ព្រា​បាយ​ដួស​មួយ​ស្លាប​ព្រា​ដាក់​ក្នុង​ថាស​ដុត​នំ រួច​ដាក់​នំ​​ដុត​ក្នុង​ចង្រ្កាន​ដុត​នំ​ក្នុង​កំដៅ ៣៧០F ឬ ១៣០អ.ស ក្នុង​រយះពេល ៨-១០នាទី រួច​យក​មក​ដាក់​អោយ​ត្រជាក់​ហើយ​ជា​ការ​ស្រេច។

ញ៉ុម​ដឹង​ថា​ពេល​ដែល​ឃើញ​រូប​ហ្នឹង​តំបូង បងប្អូន​ខ្លះ​ប្រហែល​ជា​គិត​ពី អ្វី​ម្យ៉ាង​ហើយ! ហិហិហិ