បង្ការ​គ្រោះថ្នាក់


នៅ​ខែ​មេសា​ឆ្នាំ​២០១០ ខ្ញុំ​នឹង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​មិត្ត​ភក្ដិ នៅ​សហរដ្ឋ​អាមេរិក។ ពេល​ទៅ​ដល់​នៅ​ទី​នោះ អ្វី​ៗ​ខុស​ប្លែក​ពី​ប្រទេស​ខ្មែរ​យើង​ខ្លាំង​ណា ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន សួន​ច្បារ​ អាគារ ។ល។

message board - accident ahead

 

ពេល​មួយ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ល្ខោន​មួយ​ដែល​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅនៅ​ក្នុង​រដ្ឋ Philadelphia គឺ​ប្រហែល​ជា​២​ម៉ោងកន្លះ។ ពេល​មើល​ល្ខោន​ចប់​សព្វ​គ្រប់​ហើយ យើង​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ នៅ​តាម​ផ្លូវ​មាន​ភ្លៀង ហើយ​ផ្លូវ​រអិល​ណាស់ ចឹង​ហើយ​ខ្ញុំ​សង្គេត​ឃើញ​មាន​ផ្លាក​សញ្ញា​ជា​ច្រើ​ន​ដែល​រដ្ឋ​នៅ​កន្លែង​នោះ​បាន​ដាក់​បង្ការ​អោយ​អ្នក​បើក​បរ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ជៀស​វាង​ការ​មាន​គ្រោះ​ថ្នាក់​ដោយ​យថាហេតុ។

មាន​ផ្លាកសញ្ញា​ជាច្រើ​ន​បាន​ដាក់​រាយ​តាម​ផ្លូវ​ដែល​ក្រៅ​ពី​ផ្លាក​សញ្ញា​ចរាចរណ៍​ទាំង​ឡាយ ក៏​មាន​ដូច​ជា៖

  • មាន​ការ​ដ្ឋាន​នៅ​ខាង​មុខ ប្រហែល​ជា​១០០ម៉ែត្រ​ទៀត
  • ផ្លូវ​កំពុង​ជួស​ជុល​ផ្នែក​ខាង​ស្ដាំ សូម​រក្សា​ឆ្វេង ១០០ម៉ែត្រ​ខាង​មុខ
  • មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខាង​មុខ​១០០ម៉ែត្រ​ទៀត

ខ្ញុំ​ឃើញ​ដូច្នេះ​ ខ្ញុំ​ស្ញើច​ណាស់​ថា​ ការ​ទំនាក់​ទំនង​ជា​សាធារណះ​នៅ​ស្រុក​គេ​ ពី​ការ​ប្រការ​ផ្សេងៗ​គឺ​ទូលំ​ទូ​លាយ ដោយ​ឡែក​នៅ​ស្រុក​ខ្មែរ​យើងវិញ ខ្ញុំ​ជឿ​ជាក់​ថា ក៏​កំពុង​ឈាន​ទៅ​មុខ​តាម​បែប​តំណើរ​ខ្យង​ហើយ ព្រោះ​ផ្លាក​សញ្ញា​មិន​ទាន់​មាន​គ្រប់​គ្រាន់​ក្នុង​ការ​ប្រាប់​ដំណឹងដល់​ប្រជា​ជន និង​អ្នក​ធ្វើ​ដំណើរ​ពី​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ខាង​មុខ​ដែរ។ តើ​ពេល​ណា​ទៅ?

ខក​ចិត្ត​បន្តិច អន់​ចិត្ត​បន្តិច​ ជាមួយ​ NUM


ដោយ​ព្រោះ​តែ​ចង់​ដឹង​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វគ្គ​សិក្សា ផលិត​ភាព​យន្ដ ដែល​បាន​ដាក់​ប្រកាស់​លើ​ផ្ទាំង​ផ្សព្វ​ផ្សាយ​មួយ​បិទ​នៅ​លើ​របង​សាលា NUM ខ្ញុំក៏​ស្រាវ​ជ្រាវ​ទូរសព្ទ័​ទាក់​ទង​ទៅ​សាលានោះ! លុះ​បាន​ចូល​ហើយ​ សួរ​ព៍ត៌មាន​អី ក៏​អត់​បាន​ការ ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ពី​វគ្គ​សិក្សា ការ​ផលិត​ខ្សែ​ភាព​យន្ដ ដែល​មាន​នៅ​សាលា​នោះ អ្នក​ដែល​នៅ​សាលា​នោះ​គ្រាន់​តែ​ប្រាប់​ចម្លើយ​មួយ​យ៉ាង​ខ្លី​ថា សូម​មក​សួរ​នៅ​ការិយាល័យ សិក្សា​ទៅ!! បើ​ត្រូវ​ទៅ​ដដែល តើ​ចាំ​បាច់​មាន​លេខ​ទូរ​សព្ទ័​ទាក់​ទង​ធ្វើ​អី? អ្នក​ឆ្លើយ​ទូរសព្ទ័​​នៅ​សាលា​ហ្នឹង​ដូច​ជា​មិន​ដឹង​ស្អី​តា​ម៉ង!!!  បើ​ដាក់​លេខ​ទូរសព្ទ័​អោយ​គេ​ទាក់​ទង គួរ​តែ​សាលា​ហ្នឹង​ដឹង​ព័ត៌​មាន​ដែល​នៅ​ជុំ​វិញ​ខ្លួន​អោយ​បានច្រើន តែនេះ​ដូច​ជា​អត់​សោះ​ម៉ង! សេវាកម្ម​ដូច​មិន​ល្អ​សោះ! រី​ឯ​វែប​សាយ​វិញ NUM នោះអត់​មាន​ព័ត៌​មាន​អី​ច្បាស់​លាស់​ពី​កម្ម​វិធី​សិក្សា​សោះ!!!

ខ្ញុំ​ក៏​ជា​អតីត​សិស្ស​នៅ NUM ដែរ! អាឡូវ​មាន​អារម្មណ៍​ខក​ចិត្ត​មែន​ទែន!!! មានឈ្មោះ​ជា​សាលា​ល្បី​គេ​ដែរ តែ សួរ​ព័ត៌មាន​តាម​ទូរសព្ទ័ មិន​អាច​ប្រាប់​បាន ព្រោះ​អត់​ដឹង!! សួរ​មាន​លេខ​ដែល​អាច​ទាក់​ទង​ទៅ​នឹង​ការិយាល័យ​សិក្សា ក៏​អត់​ប្រាប់!!! Poor service! Not helpful! Low quality of staff! Not professional!

ពំនុះ​ទ្រូង ភ្ញាក់​ផ្អើល


ខ្ញុំ​មិន​ដឹង​ថា​មាន​ពំនុះ​ទ្រូង​កាត់​តាម​បណ្ដោយ​ផ្លូវ​ថ្មី​សោះ ព្រោះ​ធ្លាប់​តែ​ឃើញ​មាន​ពំនុះ​ទ្រង់​តាមបណ្ដោយ​វិថី​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​ធ្វើ​ពី​ស៊ី​ម៉ង់ត៍ លាប​ពណ៌​លឿង​ខ្មៅ ដាក់​តាម​បណ្ដោយ​ផ្លូវ​នា​នា ដើម្បី​កាត់​បន្ថយ​នូវ​ការ​ស្ទះ​ចរាចរណ៍ នៅ​ក្នុង​ទី​ក្រុង។

នេះ​ជា​រូប​ភាព​ដែល​មាន​ពំនុះ​ទ្រូង​​ដែល​ធ្វើ​ពី​ស៊ី​ម៉ងត៍ លាប​ថ្នាំ​ពណ៍​លឿង និង​ខ្មៅ! តែ​អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​នោះ​គឺ​ម៉ូតូ​ទាំង២​នោះ កំពុង​តែ​ជិះ​ខុស​ច្បាប់ហើយ!!​កិកិកិ មិន​នឹក​ស្មាន​សោះ! បើ​ម្ចាស់​រូប​ថត​ឃើញ​រូប​នេះ​សូម​កុំ​ថា​ខ្ញុំ​ជា​អ្នក​ថត​អី ព្រោះ​ខ្ញុំ​យក​មក​ពី​ការ​ស្វែង​រក​នៅ​ក្នុង​ហ្គូហ្គល​ទេ! កិកិកិ សុំទៅចុះណាង៉ៃ​ក្រោយៗ​កុំ​ជិះ​ចឹង​ទៀត ខ្លាច​ប៉ូលីស​ផាកអស់​គូថ​ខោ​ទៀត។

នេះ​ជា​រូប​ភាព​នៃ​ពំនុះ​ទ្រូង​ថ្មី​ដែល​សាលា​ក្រុងទើប​តែដាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ចាប់​ពី​ស្តុប​ផ្លូវ​មុនីវង្ស​​ទៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ រហូត​ដល់ចុង​សួន​ខាង​លិខ​វិមាន​ឯករាជ្យ។ ខ្ញុំ​ភ្ញាក់​ផ្អើល​តិច​ដែរ​ដោយ​ឃើញ​របាំង​ថ្មី​ដែល​ធ្វើ​ពី​ដែក លាប​ពណ៌​ខ្មៅ​ដដែល​ ហើយ​មាន​លាយ​ពណ៌​លឿង​ខ្លះ​ៗ។ តែ​ខ្ញុំ​ឃើញ​មាន​តែ​មួយ​កំណាត់​ផ្លូវ​នេះ​ទេ មិន​ទាន​បាន់​ឃើញ​នៅ​ទី​ណា​ទៀត​ឡើយ ប្រសិន​បើ​បងប្អូន​ដឹង​សូម​ប្រាប់​ផង ព្រោះ​ឃើញ​ថា សាលា​ក្រុង​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ចរាចរណ៌​នេះ​ណាស់ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ តាម​ដង​ផ្លូវ។ វា​ល្អ​សំរាប់​ចរាចរណ៌​តាម​រថ​យន្ត តែ​ពិបាក​សំរាប់​អ្នក​ថ្មើ​រ​ជើង​ដែល​ត្រូវឆ្លង​ថ្នល់ ព្រោះ​ត្រូវ​ទៅ​រហូត​ដល់​សួន​ជិត​វិមានឯករាជ ឬ​ដល់​ស្តុប​ផ្លូវ​ត្រសក់​ផ្អែម ឬ​ស្តុប​ផ្លូវ​មនុវង្ស។

ខ្ញុំ​មិន​ដឹង​ថា សាលា​ក្រុង​នឹង​មាន​គំរោង​ធ្វើ​ផ្លូវ​ដើរ​កាត់ ទទឹង​ថ្នល់​ដូច​នៅ​សឹង្ហបុរី, ថៃ, មាឡេស៊ី និង ឥណ្ឌូនេស៊ី​ ឬអត់​ទេ!

សូមអញ្ជើញ​ចូលរួម​ថ្ងៃ​ណូអែល


នៅ​កន្លែង​ខ្ញុំ​មាន​រៀប​ចំ​កម្ម​វិធី​ណូអែល ដែល​គ្រប់​គ្នា​ភាគ​ច្រើន​ស្គាល់​ នឹង​ដឹង​យ់ាង​ច្បាស់​ថា​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ជា​ថ្ងៃ​បុណ្យ​គ្រីស្ត​ម៉ាស់​មួយ​ដ៏​ធំ​នៅ​ជុំ​វិញ​ពិភព​លោក។ ចឹង​ពួក​ខ្ញុំ​ដែល​ជា​គ្រិស្ត​បរិស័ទ នៅ​ស្រុក​ខ្មែរ​នេះ ក៏​បាន​រៀប​ចំ​អប​អរ​សាទរ​ថ្ងៃ​ណូអែល ដែរ។

នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១០ យើង​ខ្ញុំ​បាន​រៀប​ចំ​កម្ម​វិធី​ណូអែល​សំរាប់​យុវជន ហើយ​កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​វេលាម៉ោង ៤៖០០-៧៖០០ យប់ នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B.

មាន​កម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​រៀប​ចំ​ជូន ព្រម​ជាមួយ​នឹង​រង្វាន់​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បណ្ដារ​អង្គ​ការ ក្រុម​ហ៊ុន និង​កន្លែង​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ។

ជាមួយ​នោះ​ផង​ដែរ​ក៏​នឹង​បាន​រីក​រាយ​ជាមួយ​ក្រុម​តន្ត្រី​របស់​ខ្ញុំ​ផ្ទាល់​ ដែល​ពួក​កាត់​សុទ្ធ​សឹង​តែ​ជា​យុវជន​គ្រិស្ត​បរិស័ទ ដែល​មាន​សមត្ថ​ភាព​​ក្នុង​ការ​លេងតន្ត្រី​ផង​ដែរ។

សូម​កុំ​ភ្លេច​ចូល​រួម​អោយ​បាន​ច្រើន​ណា ព្រោះ​មិន​ចាំ​បាច់​មាន​សំបុត្រ​ទេ គឺ​ចូល​រួម​បាន​គ្រប់​ៗ​គ្នា និង​ដោយ​សេរី! កុំ​ភ្លេច​ជួប​គ្នា​នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B វេលា​ម៉ោង ៤៖០០​ល្ងាច នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ខ្ញុំ​នៅ​ទី​នោះ​រង់​ចាំ​គ្រប់​ៗ​គ្នា!

មាន​-ត្រប់ ឬ មាន-ទ្រព្យ


តាម​ប្រពៃ​ណី​ខ្មែរ​យើង នៅ​ក្នុង​ការ​រៀប​អាពាហ៌ពិពាហ៌​​មាន​ការ​រៀប​ចំ​ជា​ច្រើន​បែប​ច្រើន​យ៉ាង​ទៅ​តាមប្រ​ពៃ​ណី​របស់​ប្រជា​ជន​ខ្មែរ​យើង។ នៅ​ក្នុង​នោះ​មាន​​ទម្លាប់​មួយ​ដែល​គេ​​តែង​តែ​ធ្វើ​ ហើយ​មិន​អាច​រំលង​បាន​គឺ ពិធី​ហែរ​ជំនូន​ ដែល​កូន​កម្លោះ​ត្រូវ​ហែរ​ជំនូន​មាន​ជា​ផ្លែ​ឈើ​ នំ​ចំណី បន្លែ សាច់ និង​ភេសជ្ជះ និង​រណ្ដាប់​ជា​ច្រើន​ទៀត​ទៅ​គេហដ្ឋាន​ខាង​ស្រី​ ដើម្បី​ស្ដី​ដណ្ដឹង​ និង​សុំ​ផ្លូវ​ដើរ​ជណ្ដើរ​ឡើង ដោយ​មាន​មេបារ​ខាង​ប្រុស​ ខាង​ស្រី​ជា​អ្នក​ដែល​សាសង ពាក្យ​សព្ទ័​ ក្នុង​ការ​ស្ដី​ដណ្ដឹង។ តាម​ការ​សង្គេត​ឃើញ​ថា​នៅ​ក្នុង​ជំនូន​ផ្លែ មាន​ផ្លែ​ឈើ និង​រណ្ដាប់​ជា​ច្រើន​ទៀត​ដែល​យក​មក​ជូន តែ​ខ្ញុំ​សូម​លើក​និយាយ​បន្តិច​ចុះ​ពី​រឿង​ផ្លែ​ឈើ។
មិន​ដឹង​ជា​​វា​កើត​ឡើង​តាំង​ពី​ពេល​ណា​មក​ ដែល​គេ​យក​ផ្លែ​មៀន លាយ​ជាមួយ​និង​ផ្លែ​ត្រប់មូល ហើយ​គេ​ចាត់​ទុក​ជំនូន​នោះ​ជា​ជំនូន​បែប​ផ្លែ​ឈើ​ដែរ ដោយ​មាន​ការ​លាយ​គ្នា​ជា​ ផ្លែ​ឈើ​ លាយ​បន្លែរ។ ដល់​ពេល​ខ្ញុំ​សួរ​គេ​ទៅ​ថា ហេតុ​អ្វី​ត្រូវ​លាយ​គ្នា គេ​ថា ដោយ​សារ​តែ​ផ្លែ​មៀន ស្មើរ​និង​ពាក្យ មាន រី​ឯ​ត្រប់​ស្រដៀង​និង​ពាក្យ​ ទ្រព្យ ចឹង​ហើយ​គេ​ចាត់​ទុក​ថា ជា​ជំនូន​សំណាង ដែល​គេ​ដាក់​ទៅ​ដើម្បី​អោយ​ មាន​ទ្រព្យ ហូរ​ហៀរ​នៅ​ក្នុង​ផ្ទះ!!! វា​ដូច​​ជា​ហួស​ហេតុ​បន្តិច​ក្នុង​ការ​ដែល​រៀបចំ​មក​នេះ ព្រោះ តាំង​ពី​ដើម​មក​ មិន​ដែល​មាន​ការ​រៀប​ចំជំនូន​បែប​នេះ​ទេ ឬ​មួយ​មាន​ តែ​ខ្ញុំ​មិន​បាន​ដឹង តែ​សំរាប់​ខ្ញុំ​វា​ដូច​ជា​ហួស​ហេតុ​បន្តិច។ ជំនឿ​បែប​នេះ វា​គ្រាន់​តែ​ជា​ការ​រៀប​ចំរបស់​អ្នក​រៀប​ជំនូន​ប៉ុណ្ណោះ ហើយ​ក៏​ធ្វើ​តាម​តៗ​គ្នា​កន្លង​មក​ ដោយ​គិត​ថា វា​នឹង​មាន​ទ្រព្យ ដូច​ជា​អ្វី​ដែល​គេ​ដាក់​មៀន​ត្រប់! កិកិកិ

មាន​អ្នក​ខ្លះ​ដែល​គាត់​រៀប​ការ​ហើយ តែមិន​បាន​មា​ន​ទ្រព្យ ដូច​ជា​ជំនូន​ដែល​គេ​រៀប​មក​សោះ នោះ​ជា​ការ​កុហក់​ទាំង​ស្រុង!!! ចឹង​ធ្វើ​អ្វី​ៗ​ សូម​ពិចារណា​ផង កុំ​ចេះ​តែ​ធ្វើ​តាម​គេ ហើយ​ឃើញ​ដំរី​ជុះ ក៏​ជុះ​តាម​ដំរី យ៉ាប់​ណាស់!!! បើ​គួរ​ពុំ​គួរ​សូម​អភ័យ!!!!

ចូល​​ភូមិ​វិញ​ហើយ!


សួ​ស្ដី និង ជំរាប​សួរ​អ្នក​ទាំង​អស់​គ្នា! ញ៉ុម​បាត់​មុខ​ម៉ា​អាទិត្យ​ពី​ភូមិ ព្រោះ​ជាប់​រវល់​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត និង​រវល់​ក្នុង​កិច្ច​ការ​របស់​ខ្ញុំ! បាត់​មុខ​ម៉ា​អាទិត្យ នឹក​ដល់​បងប្អូន​អ្នក​ភូមិ​យើង​ដល់​ហើយ! ហើយ​ក៏​ឃើញ​ថាមាន​អ្នក​ចំណូល​ថ្មី​មក​សួរ​សុខ​ទុក​ដល់​ផ្ទះ តែ​អត់​មាន​ម្ចាស់​នៅ! សូម​ទោស​ផង​ទៅ​ចុះ​ណា! ហើយ​ក៏​អរគុណ​ដល់​មិត្ត​ភក្ដិ​ចាស់​ៗ​មក​លេង​ដែរ យ៉ាង​ហោច​ណាស់​ក៏​មក​អើត​សួ​សុខ​ទុក​ខ្លះ​ដែរ​តែ​ធ្វើ​ម៉េច​បើ​ខ្ញុំ​អត់​នៅ​ តែ​ទ្វារ​ផ្ទះ​បើក​ចំហរ​ជានិច្ច​ណា!

អាឡូវ​មក​វិញ​ហើយ សង្ឃឹម​ថា​បាន​ជជែក​កំសាន្ដ និង​ទៅ​លេង​ផ្ទះ​បងប្អូន​យើង​ដើម្បី​ញ៉ាំ​ប្រហុក​ ផ្អក​តាម​ផ្ទះ​បងប្អូន​យើង! ប្រហែល​ជា​ទៅ​ផ្ទះ​បង​ស្វា លួច​យក​ប្រហុក​ម៉ា​ក្រឡ​មក​ទុក​កឋិន​ហើយ​មើល​ទៅ! កិកិកិ

ហេតុ​អ្វី​ត្រូវ​វេច​នំ​អន្សម?


នំ​អន្សម​ជ្រូក អន្សម​ចេក នំ​គោម នំបត់ នំជៀល ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារឹក​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ! ប្រជា​ជន​កម្ពុជា​សឹង​តែ​គ្រប់ៗ​គ្នា​ បាន​វេច​នំ​ទាំង​នោះ សំរាប់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ជា​ពិសេស​គឺ​៣​ថ្ងៃ​មុន​បិណ្ឌ​ធំ។ មិន​ដឹង​ជា​ប្រវត្តិ​នៃ​ការ​ធ្វើ​នំ​នោះ​យ៉ាង​ណា​ទេ ហើយ​ហេតុ អ្វី​ត្រូវ​វេច​នំ អន្សមទាំង​នោះ​ទៅ​វិញ ម៉េច​ក៏​មិន​ប្រើ​នំ​អ្វី​ផ្សេង​មក​ជំនួស​វិញ​ទៅ? បើ​មាន​បងប្អូន​ណា​ ដឹង​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​នំទាំង​នោះ សូម​ប្រាប់​ផង ហេតុ​អ្វី​មាន​នំ​ច្រើន​ម្លេះ នៅ​ថ្ងៃ​នោះ តើ​ចាំ​បាច់​អ្វី​ត្រូវ​វេច​ នំ​អន្សម​ជ្រូក នំអន្សម​ចេក នំ​គោម នំបត់ នំជៀល?​ ហើយ​នំ​ទាំង​នោះ​តំណាង​អ្វី​ដែរ?

សុំ​រិះ​គន់ បារខេម​២០១០


អ្ហែម! ង៉ៃ​នេះ​សុំ​រិះ​គន់​បារ​ខេម ដើម្បី​ស្ថាបនា ទៅ​ថ្ងៃ​ខាង​មុខ! តែ​មុន​រិះ​គន់ សូមយាយ​តិច​សិន​ដែរ! ញ៉ុម​បាន​ចុះ​ឈ្មោះ អន​ឡាញ ហើយ​សប្បាយ​ចិត្ត​នឹង​បាន​ទៅ សេចក្ដី​រំពឹង​នឹង​បាន​ជួប​មុខ​បងប្អូន​ក្នុង​ភូមិ​វ៉ើត​ប្រេស ព្រោះ​តោង​ដឹង​ថា បើ​មាន​កម្ម​វិធី​អាយធី​ផ្សេងៗ ជៀស​មិន​ផុត​ពី​ដៃ  និង​ក្រសែរ​ភ្នែក​របស់​បងប្អូន​ភូមិ​យើង​ទេ!

អូឃេ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ៖

  1. ពេល​ចូល​ទៅ​ដល់​បរិវេណ​សាលា ជា​កន្លែង​រៀប​ចំ​ហ្នឹង ពេល​ផ្ញើរ​ម៉ូតូ​ហើយ អត់​មាន​អ្នក​មក​នែនាំ​ផ្លូវ (host) អ្នក​ខ្លះ​មិន​ដែល​មក​សាលា​ហ្នឹង​ផង​ ចេះ​តែ ទៅ​តាម​គេ​ទៅរក​កន្លែង​ទៅ ដូច​ជា​ញ៉ុម​ជាដើម កិកិកិ
  2. ប្រើ​ប្រពន្ធ័​ចុះ​ឈ្មោះ អនឡាញ តែ​មិន​យក​មក​ប្រើ ព្រោះ​គ្រាន់​តែ​ចង់​បាន​ស្ថិតិលើ​អន​ឡាញ​ប៉ុណ្ណោះ
  3. ចុះឈ្មោះ​លើ​អន​ឡាញ ដាក់​ថា​ប្រើ​ពាក់​អាវ​យឺត​ទំហំ​អី? ញ៉ុម​ដាក់​ទំ​ហំ​ហើយ ដល់​ទៅ​បាន យ់ាប់​ហ្មង​ ដូច​ខ្ចី​អាវ​គេ​មក​ពាក់!
  4. ជា​បារខេម ទាក់​ទង​នឹង​ប្រពន្ធ័​បច្ចេក​វិទ្យា តែ​មិន​បាន​យក​ប្រពន្ធ័​បច្ចេក​វិទ្យា​មក​ប្រើ​ទេ
  5. ចូល​ទៅ​ដល់​កន្លែងប្រជុំ​ចាប់​ផ្ដើម អាងឹត​បន្តិច
  6. អត់មាន​កង្ហារដាក់ ញ៉ុម​បែក​ញ់ស ចង់ក្លាយ​ជា​ស្ទឹង​ហើយ
  7. មើល​មុខ​គណះកម្មការ​មិន​ឃើញ ព្រោះ​ញ៉ុម​គុយ​ឆ្ងាយ​ពេក
  8. ពិធី​ករ និយាយ​អាក់អ៊ួល ដូច​មិន​សូវ​ដឹង​ព័ត៌មាន​ច្បាស់។ ពិធី​ករ​និយាយ​ភាសារអង់​គ្លេស​មិន​សូវ​ល្អ លក់​មុខ​ណាស់​ញ៉ុម! និយាយ​អត់​សូវ​មាន​ protocol គឺ​មិន​ចេះ​ក្នុង​ការ​និយាយ​ជា​ពិធីករ ក្នុង​ចំណោម​មនុស្ស​រាប់​រយ​នាក់ ស្រែក​គំហកៗ ដាច់​ៗ អត់​ទន់​ភ្លន់។
  9. អត់​មាន​ផែន​ទី​សំរាប់​បង្ហាញ​ផ្លូវ​ពី​ទី​កន្លែង​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​ផ្សេងៗ
  10. កន្លែង​តាំង​បង្ហាញ សំរាប់​ក្រុម​ហ៊ុន​ផ្សេងៗ និង​ក្រុម​ផ្សេងៗ​តូច​ចង្អៀត បរិយាកាស​មិន​ល្អ ស្អុះ​ស្អាប់
  11. អត់​មាន​បណ្ដាញ​ភ្លើង​សំរាប់​អ្នក​ប្រើ​ប្រាស់ ឬ​យក​លេបថប់​មក​ជាមួយ! អត់​បាន​ប្រាប់​មុន​ទេ ថា​ត្រូវ​យក​ព្រី​មក​ផង!
  12. អ្វី​ដែល​ធ្វើ​អោយ​ញ៉ុម​សើច​ជាង​គេ គឺ​នៅ​ បារ​ខេម មាន​គេ​លក់​ពងមាន់! កិកិកិ
  13. មិន​ទាន់​រក​នឹក​ឃើញ​រ៉េ

ញ៉ុម​ក៏​បាន​ជួប​ជាមួយ​នឹង​ វណ្ណះ នៅ​ខ្មែរ​អូអេស ហើយ​និយាយ​ពី​ចំណុច​ខាង​លើ​នោះ​ខ្លះ​ដែរ ហើយ​គាត់​ក៏​បាន​ប្រាប់​ដែរ​ថា ដោយ​សារ​តែ​ការ​ឧបត្ថម្ភ​ដល់​កម្ម​វិធី​ មិន​មាន​គ្រប់​គ្រាន់ ចឹង​បើ​សាលា​គេ​អនុញ្ញាតិ​អោយ​ប្រើ​ហើយ ប្រើ​អាគារ​ហ្នឹង​សិន​រូវ!

ក៏​មាន​ចំណុច​ល្អ​ដែល​ញ៉ុម​បាន​ជួប​ប្រទះ

  1. បាន​ជួប​មិត្ត​ថ្មី​ៗ ជា​ពិសេស​មិត្ត​ភូមិ​វ៉ើត​ប្រេស​ហ្នឹង​ម៉ង!
  2. បាន​នំ​ញ៉ាំ និង​ទឹក​មួយ​ដប
  3. អាវ​យឺត​ហ្វ្រី​មួយ
  4. ទទួល​បទ​ពិសោធន៍​ថ្មីៗ តាម​វគ្គ​បង្ហាញ (តែ​ញ៉ុម​អត់​នៅ​ផង)
  5. ផ្ដល់​ឱកាស​ដល់​យុវជន ស្មគ្រ័​ចិត្ត​ជួយ​ចូល​រួម
  6. នឹក​មិន​ទាន់​ឃើញ

ចឹង​ទាំង​នោះគឺ​ជា​អ្វី​ដេល​ញ៉ុម​មើល​ឃើញ​ទេ បើ​គួរ​ពុំ​គួរ កុំ​ប្រកាន់​អី!

ការ​ឈឺចាប់​ដោយ​គ្មាន​ព្រំដែន


វា​មិន​មែន​ជា​ចំរៀង​មួយ​បទ​ ដែល​គេ​និពន្ធ​ឡើង​ ដើម្បី​ច្រៀង​កំដរ​អារម្មណ៍​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​​សកល​លោក​នោះ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​កំណាព្យ​មួយ​ដែល​​តែង​ឡើង​ដើម្បី​សំសាន្ដ​ចិត្ត​ ធ្វើ​និយាយ​ពី​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​បាត់​បង់នរណា​ម្នាក់​នោះ​ឡើយ ឬពើ​ប​ប្រទះ​នូវ​ហេតុ​ការណ៍​ក្នុង​ជីវិត របស់​បុគ្គល​ម្នាក់ៗ​នោះ​ឡើយ! តើ​វា​គឺ​ជា​អ្វី​ទៅ?

វា​ជា​ផ្ទាំង​គំនូរ​ដែល​បាន​បរិយាយ​ពី​ភាព​ពិត​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នី​មួយៗ ខ្ញុំ​បាន​ពើប​ប្រទះ​រូប​នេះ​នៅ​ក្នុង​រូប​ Profile ហ្វេស​ប៊ុក របស់​មិត្ត​ខ្ញុំ​ម្នាក់ ហើយ​រូប​នោះ​​វា​បាន​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ស្រាវ​ជ្រាវ​រក​រូប​បន្ថែម​ទៀត៖

អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អាព្រិក គឺ​ជន​ជាតិ​ឯង​សំលាប់​គ្នា​ឯង!

នៅ​ឥណ្ឌូនេស៊ិ ពេញ​ទៅ​ដោយ​ទឹក​ជំនន់ និង​ព្យុះ ស៊ូណាមិ

ចុះ​រូប​ចុង​ក្រោយ​នេះ​វិញ? ជា​អ្វី​ដែល​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដល់​ប្រទេស​កម្ពុជា​មែន​ទេ?

ចង់​ទៅ​មើលនៅ​ក្នុង​វែប​សាយផ្ទាល់ ចុច​ទី​នេះ

បំបាត់​ភាព​ក្រីក្រឆ្នាំ២០១៥


កាល​ពី​ថ្ងៃ​អាទិត្យ​ពេល​ល្ងាច ញ៉ុម​និង​ក្រុម​គ្រួសារ​បាន​ទៅ​លេង​ការ​តាំង​ពិពណ៌​មួយ​នៅ​ម្ដុំ​សួន​រូប​សំណាក​មិត្ត​ភាព​កម្ពុជា​ វៀត​ណាម​ ជិត​វត្ត​បុទុម។ ពេល​ទៅ​ដល់​អ្វី​ដែល​ញ៉ុម​ចាប់​អារម្មណ៍​ជាង​គេ​ គឺ​បដា​មួយ​ដែល​មាន​ដាក់​ចំណង​ជើង​ថា យើង​អាច បញ្ចប់​ភាព​ក្រី​ក្រ​នៅ​ឆ្នាំ​២០១៥

ពេល​ឃើញ​ភ្លាម​ញ៉ុម​ចាប់​អារម្មណ៍​នឹង​ពាក្យ​ បញ្ចប់​ភាព ក្រី​ក្រ​នៅ​ឆ្នាំ២០១៥​ ណាស់ ហើយ​ញ៉ុម​ក៏​ចង់​ឃើញ​​ថា​តើ​រដ្ឋា​ភិបាល​នឹង​ធ្វើ​អ្វី​ដើម្បី​បញ្ចប់​ភាព​ក្រី​ក្រ​នេះ?

តើរដ្ឋា​ភិបាល​នឹង​មាន​វិធានការណ៍​អ្វីទៅ? ថ្មី​ៗ​នេះ​ញ៉ុម​ក៏​បាន​ឃើញ​ប្រធាន​បទ​​មួយ​របស់​ មិត្ត​យើង​ម្នាក់​ក្នុង​ភូមិ​យើង​នេះ និយាយ​ពី ការ​ពន្លឿន​ភាព​ជោគ​ជ័យ​នៃ គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ហើយ​មែន​។

ប្រសិន​បើ​រដ្ឋា​ភិបាល​ធ្វើ​បាន​មែន​នោះ​ជា​ជោគ​ជ័យ​មួយ​របស់​ប្រទេស​កម្ពុជាហើយ តែ​ជា​សំនួរ​សួរ​ថា តើ​រដ្ឋា​ភិបាល​នឹង​ធ្វើ​យ៉ាង​ណា ក្នុង​ការ​បញ្ចប់​ភាព​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​យើង? បន្ត​អាន “បំបាត់​ភាព​ក្រីក្រឆ្នាំ២០១៥”

ផ្កាអី​ទៅហ្ន៎


មាន​បុគ្គលិក​ញ៉ុម​ម៉ា​ចនួន​ទៅ​លេង​នៅ​​ខេត្ត​ព្រះ​សីហនុ ហើយ​នៅ​តាម​ផ្លូវ​ពួក​គេ​ប្រទះ​ឃើញ​ផ្កា​មួយ​ចំឡែក​ហើយ​ក៏​បេះ​យក​មក​លេង និង​ចោទ​ជា​សំនួរ​មក​កាន់​គ្នា​ទៅ វិញ​ទៅមក។ ពេល​ពួក​គេ​ត្រឡប់​មក​វិញ ពួក​គេ​ក៏​យក​រូប​ភាព​ផ្កា​ហ្នឹង​មក​សួរ​ញ៉ុម​ថា​តើ​ញ៉ុម​ដឹង​ថា​ផ្កានេះ​ឈ្មោះ​អ្វី​ទេ? អ្វី​ដែល​គេ​សួរ​ញ៉ុម​ហ្នឹង​គឺ​គេ​ស្មាន​ថា​ញ៉ុម​មិន​ដឹង​! ច្រឡំ​ធំ​ហើយ​អានាង! ស្គាល់​តើ​ផ្កាហ្នឹង​នោះ ព្រោះ​ធ្លាប់​​ឃើញ​នៅ​ក្នុង​ ឌីសខោវើរី​ ឆាណែល ​។ តាម​ពិត​ពួក​គេ​សួរ​ហ្នឹង​ ព្រោះ​ពួក​គេ​គិត​ថា ញ៉ុម​នឹង​ហៅ​ឈ្មោះ​ផ្កា​ហ្នឹង​ គឺ​ផ្កា… ព្រោះ​វា​ស្រដៀង​ទៅ​នឹង​ប្រដាប់​ភេទបុរស!

ចុះ​បងប្អូន​ក្នុង​ភូមិ​យើង​វិញ មាន​ស្គាល់​ថា​ផ្កា​នេះ មាន​ឈ្មោះ​អី​រ៉េ? បើ​តាម​ញ៉ុម​ធ្លាប់​បាន​មើល​គឺ​ផ្កា​នេះ​មាន​ឈ្មោះ​ថា Bus Trapper (អន្ទាក់​សត្វ​ល្អិត)។ លក្ខណះ​នៃ​ផ្កានេះ​គឺ​វា​ជា​ផ្កា​រៀង​បំពង់ ដែល​មាន​គំរប​នៅ​ខាង​លើ (ពិត​មែន​បើ​មើល​យូ​ទៅ​វា​មាន​លក្ខណះ​ស្រដៀង​នឹង​ប្រដាប់​ភេទ​បុរស​មែន​ តែ​វា​មិន​ពិត​នោះ​ទេ) ហើយ​នៅ​ក្នុង​បំពុង​របស់​វា វា​នឹង​ដាក់​ទឹក​ប្រហែល​ជា​កន្លះ​បំពង់ លុះ​ដល់​ពេល​ដែល​មាន​សត្វ​ល្អិត​តូច​ៗ​ចុះ​មក​ផឹក​ទឹក​នៅ​ក្នុង​ផ្កា​នោះ​ វា​នឹង​បិទ គំរប ហើយ​សត្វ​ល្អិត​​តូចៗ​នោះ​មិន​អា​ច​រត់​ចេញ​បាន​រ៉េ ចង់​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​បំពង់​នោះ​ហើយ វា​នឹង​បឺត​យក​ជីវជាតិ​ពី​សត្វ​នោះ​ដើម្បី​ចិញ្ចឹម​ខ្លួន​របស់​វា។

គិត​ទៅ​ផ្កា​នេះ​ពិត​ជា​ចា​ហាវ​ណាស់! នៅ​ទ្វី​ប​អាហ្វ្រិក​ក៏​មាន​ផ្កា​ស្រដៀង​ហ្នឹង​ដែរ​ តែ វា​ធំៗ​ជាងនេះ ហើយ​វា​ស៊ី​​សត្វ​ណា​ដែល​ចូល​មកក្នុង​បំពង់​របស់​វា ដូច​ជា​ ចាប សត្វ​បក្សី និង​សត្វ​កណ្ដុរ​ ឬ​សត្វ​អ្វី​ផ្សេង​ទៀត​ដែល​មក​ផឹក​ទឹក​នៅ​ក្នុង​បំពង់​នោះ។

នេះ​ជា​អ្វី​ដែល​ញ៉ុម​ធ្លាប់​ដឹង​ធ្លាប់​លឺ ប្រសិន​បើ​បងប្អូន​ណា​ ស្គាល់​ផ្កា​នេះ ហើយ​អាច​យល់​ដឹង​ខុស​ពី​ញ៉ុម​សូម​ជួយ​ប្រាប់​ហង ក្រែង​លោរ​បាន​ដឹង​ម៉ា​ចនួន​ទៀត។

ទុក​ចិត្ត​ព័ត៌មាន​បាន​ដែរ​ឬ​ទេ?


នៅ​ក្នុង​ស្រុក​យើង​នេះ​ មាន​បណ្ដារ​សារព័ត៌មាន​ជា​ច្រើន​ ដែល​កំពុង​តែ​មាន​ចលនា​យ៉ាង​មមាញឹក​ក្នុង​ការ​ស្រូប​យក​ព័ត៌​មាន​ផ្សេង​ៗ​យក​មក​ផ្សាយ​តាម កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ័ ទូរទស្សន៍ វិទ្យុ ។ល។ ហើយ​ឃើញ​ថា អ្នក​ខ្លះ​កំពុង​តែ​ធ្វើ​ទៅ​តាម​វិជ្ជា​ជីវះ​របស់​ខ្លួន​ដែល​បាន​រៀនកន្លង​មក​ក្នុង​ការ​មាន​សីលធម៌នៃ​សារព័ត៌មាន។

កាសែតៈ ជួន​កាល​ញ៉ុម​លែង​ចង់​អាន​ព័ត៌មាន​ដែល​មាន​នៅ​តាម​កាសែត​​ មួយ​ចំនួន​ដែល​ ជួន​កាល​ព័ត៌មាន​ទាំង​នោះ​ពន្លើស​ទាំង​ស្រុង ហើយ​យក​មក​ប្រឌិត​អោយ​ទៅ​ជា​រឿង​មួយ​ដែល​គួរ​អោយចាប់​អារម្មណ៍ ដើម្បី​ទាក់​ទាញ​អ្នក​អាន​អោយ​អាន​ដំណឹង​ដែល​មិន​ពិតទាំង​នោះ​ទៅ​វិញ។ ជួន​កាល​បើ​អ្នក​អាន​គាត់​មិន​ដឹង​ទៅ​ នៅ​ពេល​ដែល​អាន​ដំណឹង​នោះ​ហើយ​ចាប់​ផ្ដើម​ មាន​គំនិត​អវិជ្ជមាន​ទៅ​លើ​បុគ្គល​ដែល​មាន​នៅ​ក្នុង​ព័ត៌មាន​នោះ ទាំង​ទទឹង​ទិស។ មាន​ព័ត៌​មាន​ខ្លះ​ហួស​ហេតុ​ពេក​ ដែល​បណ្ដាល​អោយ​រឿង​តូច​ក្លាយ​ទៅ​ជា​ធំ គឺ​ដោយ​សារ​តែ​ការ​ពន្លើស​នៃ​បុគ្គល​មួយ​រូប​ក្នុង​ការ​យក​ព័ត៌​មាន​មិនប្រាកដ​មក​ចុះ​ផ្សាយ (នោះ​ជា​ការ​កុហក់​ទាំង​ស្រុង។)។

ទស្សនាវដ្ដីៈ ជា​ព័ត៌មាន​ចេចចូច​តែ​ម្ដង និយាយ​ដើម​គ្នា! ហើយ​ចូល​ចិត្ត​ផ្សាយ​ពី​រឿង​ បែក​បាក់​គ្រួសារ ប្រុស​មាន​សាហាយ ស្រី​ផិត​ប្ដី និង​រឿង​ខ្មោច​ជា​ច្រើន​ទៀត និង​យក​រឿង​តារា​មក​បង្ខូច​លេង និង​យក​រឿង​អាស​អាភាសន៍​មក​ផ្សាយ​ជា​សាធារណះ។ មាន​អត្ថ​បទ​មាន​ប្រយោជន៍​តិច​តួច​ប៉ុណ្ណោះ! មិន​មែន​ទស្សនាវដ្ដី​ទាំង​អស់​ចឹង​ទេ!

ទូរទស្សន៍ៈ ទើប​តែ​ឃើញ​មាន​ទូរទស្សន៍​មួយ​ចំនួន​ដែល​មាន​ការ​ផ្សាយ​ មាន​ស្តង់ដារបន្តិច ហើយ​ក៏​នៅ​យ៉ាប់​ម៉ាចំនួន​ដែរ។ តែ​ទូរទស្សន៍​ក៏​ជា​ប្រភព​ទំលំទូលាយ​ជាង​គេ​ក្នុង​ការ​បំប៉ោង​រឿង​តូច​អោយ​ទៅ​ជា​ធំ។ យក​ទូរទស្សន៍​មក​ជេរ​គ្នា​លេង! មិន​ទាំង​អស់​នោះ​ទេ!

វិទ្យុៈ កំរឹត​នៃ ការ​ផ្សាយ​មាន​ការ​កៀប​សង្កត់ មិន​អាច​បញ្ចេញ​មតិ​បាន​ជា​ទូលំទូលាយ បើ​និយាយ​ប៉ះពាល់​តិច កម្ម​វិធី​ហ្នឹង​ត្រូវ​បាត់​មុខ​ភ្លាម។

ចឹង​តើ​ញ៉ុម​អាច​ទទួ​លផល​ប្រយោជន៍​ពី​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ទាំង​នោះ​បាន​ដោយ​របៀប​ណា? ទុក​ចិត្ត​បាន​ដែរ​ឬ​ទេ? ចុះ​សីលធម៌នៃ​ការ​ផ្សាយ​យ៉ាង​ណាដែរ?

បញ្ហា ខ្មែរ និង​ ថៃ ជា​កំហុស​អ្នក​ណា?


ក្នុង​រយះ​ពេល​មួយ​សប្ដាហ៍​នេះ ញ៉ុម​បាន​ទទួល​យុ​វជន​ថៃ​មួយ​រូប​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​ញ៉ុម ក្នុង​ចំណោម​១០នាក់ តាមរយះ​អង្គការ ICA ដែល​ពួក​គេ​មក​ក្នុង​ស្រុក​ខ្មែរ​យើង​ ដើម្បី​ជួប​ជាមួយ​និង​យុវជន​កម្ពុជា​តាម​រយះ​អង្គការ ICA ហ្នឹង ដើម្បី​ជជែក​វែក​ញ៉ែក​ពី​រឿង វិបត្ត​ កម្ពុជា ថៃ។ តុង ជា​យុវជន​មួយ​រូប​អាយុ២៥​ឆ្នាំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ញ៉ុម បាន​និយាយ​ថា មាន​ប្រជា​ជន​ថៃ​ជា​ច្រើន​មិន​ពេញ​ចិត្ត និង​រឿង​រ៉ាវ​ដែល​កើត​មាន​ឡើង ដែល​បង្ករ​ជា​វិបត្ត​សំរាប់​ប្រទេស​ទាំង២។  ប្រជាជន​ថៃ​ភាគ​ច្រើន​មិន​បាន​ខឹង​សម្បារ និង​ជន​ជាតិ​ខ្មែរ​ទេ ហើយ​ក៏​មិន​ចង់​បង្ករ​រឿង​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​ជិត​ខាង មាន​អរិយធម៌ និង​វប្បធម៌​ស្រដៀង​គ្នា​នោះ​ទេ។ ចឹង​តើ​បញ្ហា​ដែល​បង្ករ​ឡើង​ដែល​នាំ​អោយ​មាន​វិបត្តិ​សំរាប់​ប្រទេស​ទាំង​២​នោះ​ បង្ករ​ឡើង​ដោយ​អ្នក​ណា? តុង​និយាយ​ទៀត​ថា ប្រទេស​កម្ពុជា​មិន​មាន​កំហុស​ក្នុង​ការ​បង្ករ​អោយ​បញ្ហា​នោះ​ទេ គឺ​ប្រទេស​របស់​គេ​ទៅ​វិញ​ទេ ដែល​នាំ​អោយ​មាន​បញ្ហានោះ​កើត​ឡើយ។ សំរាប់​រូប​គាត់​ជា​យុវជន​ថៃ មាន​ការ​សោក​ស្ដាយ​ណាស់​ដែល​មាន​បញ្ហា​ទាំង​នោះ​កើត​ឡើង​រវាង​ប្រទេស​ទាំង​២នោះ​។

សំរាប់​បងប្អូន​អ្នក​ភូមិ​យើង តើ​គិត​​យ៉ាង​ម៉េច​ដែរ  សំរាប់​ការ​លើក​ឡើង​របស់​តុង ក្នុង​ចំណុច​ខាង​លើ​នេះ?

ដុតស៊ីគ្មានសល់


នៅតំបន់ញ៉ុមធ្វើការ សំបូរហាងលក់គ្រឿងញ៉ាំណាស់ព្រោះជិត ផ្សារអូឡាំពិក និងផ្សារដើមគរ។ មានហាងច្រើនលក់ បាយ មីឆា គុយទាវ បៀរហ្គាដិន ។ល។ តាមញ៉ុមសង្គេតមើលឃើញថា ហាងល់គោដុត ក៏មានប្រហែលជា ជិត១០កន្លែងដែរ ចឹងត្រូវបូកលេខនពន្តសាកមើល ក្នុងមួយខែកូនគោប៉ុន្មាន ដែលត្រូវគេយកមកដុតលក់អោយភ្ញៀវ?

ចុះមានហាងលក់កូនគោដុតប៉ុន្មាននៅក្នុងភ្នំពេញ? តើមួយខែកូនគោប៉ុន្មានត្រូវសម្លាប់! ស៊ីមេហើយ យកកូនមកដុតទៀត! តិចទៀតអស់មានគោហើយត្រូវនាំចូលវិញម្ដង។

អាយ​ហ្វូនលក់


មាន​មិត្ត​ភក្ដិ​ញ៉ុម​គាត់​មាន​អាយ​ហ្វូន​លក់ ប្រសិន​បើ​មាន​អ្នក​ចាប់​អារម្មណ៍​ទិញ សូម​ទាក់​ទង​មក​កាន់​ញ៉ុម​ផ្ទាល់។ អាច​ហ្វូន​នេះ​មិន​ថ្មី​ទេ​ គឺ​ប្រើ​មួយ​ទឹក​ហើយ គុណ​ភាព 90% ចឹង​អាច​ទុក​ចិត្ត​បាន។

Iphone 3Gs 32GB ចំនួន ៣គ្រឿង ហើយ​ក្នុង​មួយ​គ្រឿង​តម្លៃ ប្រហែល $៦០០+ ហើយ​តម្លៃ​នេះ​អាច​ចរចារ​គ្នា​បាន។ មាន​ប្រអប់​ត្រឹមត្រូវ និង accessaries របស់​អាយ​ហ្វូន​គ្រប់​គ្រាន់។ និង​បំបែក​កូដ​រួច​ហើយ អាច​ប្រើ​ប្រាស់​ជា​មួយ​និង​ប្រពន្ធ័​ទូរសព្ឬ័​ក្នុង​ស្រុក​ខ្មែរ​យើង​បាន។

អត់​បាន​កំរ៉ៃ​ជើង​សារអី​ទេ គ្រាន់​តែ​ជួយ​លក់​គ្នា​ប៉ុណ្ណោះ! ដូច្នេះ​ជា​ថ្មី​ម្ដង​ទៀត​ប្រសិន​បើ​មាន​អ្នក​ចង់​ប្រើសូម​ទាក់​ទង​មក អោយ​បានរួស​រាន់​មក​បាទ!