ចំរៀង​ថ្មី “បើ​មិន​ដាក់​លុយ គេ​បិទ​លេខ​ទូរសព្ទ័”


ជាបទ​ចំរៀង​ថ្មី ផ្ញើរ​ជូន​កញ្ញា អេណា៖

Operator: លោក​អ្នក​មិន​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ហៅ​ចេញ​ទេ សូម​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង​គណនីយ​របស់​លោក​អ្នក…

 

១.         ទូរសព្ទ័អត់​លុយ ខល​ក៏​មិន​ចេញ            ដួង​ចិត្ត​ទោម្មេញ ណា​ប្រុស​ជីវ៉ា

Callបង​មិន​បាន ដួង​ចិត្ត​ឈឺ​ផ្សា           operator ថា ទូរសព្ទ័​អស់​លុយ។

 

២.         សូម​បង​កុំ​ខឹង​ បើ​អូន​មិន​call              ទៅប្រុស​និមល តាម​ពាក្យ​សន្យា

លុយ​ទិញ​ខោអាវ កាបូប​វែនតា លុយ​អូន​ដើរ​ផ្សារ អស់​ហើយ​ប្រុស​ថ្លៃ។

 

បន្ទរ៖     ឱប្រុសបង​អើយ សូម​កុំ​ខឹង​អី               ធ្វើ​ម្ដេច​រូប​ស្រី ជ្រុលដៃ​ចាយធំ

ខែ​នេះដាច់​យ៉ៃ ចិត្ត​ស្រី​ក្រៀម​ក្រំ បង​អើយ​អូន​សុំ លុយ​ចាយ​ខ្លះបានទេ…?

 

៣.        បើ​អូន​មិន​ដាក់​​ លុយក្នុង​ទូរសព្ទ័ គេ​ហ្នឹង​កាត់​ផ្ដាច់ លេខ​អូន​ហើយបង

ផ្ញើរ​លុយ​អោយ​អូន កុំ​ភ្លេច​នួន​ល្អង          ទុក​អូន​callបង call រៀង​រាល់​ថ្ងៃ

 

និពន្ធ​ដោយ៖ ហេង ពិសិដ្ឋ

០៥ មករា ២០១១

 

វ៉ុលទី៤


នេះ​ជា​វ៉ុល​ទី៤​របស់​ពូក​ខ្ញុំ​ ជិត​ចេញ​លក់​ហើយ តែ​មិន​បាន​លក់​ចេញ​ទូលំទូលាយ​នៅ​លើ​ទី​ផ្សា​ធម្មតា​ទេ ព្រោះ​អី​ជា​ស៊ីឌី​ចម្រៀង​គ្រិស្ត​បរិស័ទ អាចឹង​មាន​តែ​លក់​នៅ​បណ្ណាគារ​គ្រិស្ត​បរិស័ទ​ទេ។

ភាគ​ច្រើន​នៃ​បទ​ចំរៀង​គឺ​និពន្ធ​ទំនុក និង​បទភ្លេង​ដោយ​ក្រុម​ខ្ញុំ​តែ​ម្ដង មិន​បាន​ចម្លង​ចេញ​ពី​ផលិត​កម្ម​ណា ឬ​ក្រុម​ចម្រៀង​ណាមួយ​ឡើយ។ គ្រប់​បទ គឺ​សុទ្ធ សឹង​តែ ចេញ​មក​ពី​បទ​ពិសោធន៍​ពិត​ប្រាកដរបស់​ក្រុម​ខ្ញុំ​ជាមួយ​នឹង​ព្រះជាម្ចាស់ ហើយ​គ្រប់​បទ​នីមួយៗ​គឺ​និពន្ធ​ឡើង​ក្នុង​គោល​បំណង តម្កើង​ដល់​ព្រះ​របស់​យើង​ដែរ។

ខ្ញុំ​ក៏​ជឿ​ថា​បទ​នីមួយ​ៗ​បាន​ប្រាប់​ពី​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​របស់​មនុស្ស​នឹង​ព្រះ​ ហើយ ជា​ទំនាក់​ទំនង​ដែល​គ្មាន​ការ​ប្រេះ​ស្រាំ។

ក្នុង​ចំណោម​បទ​ទាំង​នោះ​មាន​ជាង​ពាក់​កណ្ដាល​ដែល​ខ្ញុំ​បាន​និពន្ធ និង​ច្រៀង​ផ្ទាល់ ហើយ​បទ​ខ្លះ​ក៏​និពន្ធ​ជាង​៥​ឆ្នាំ​ហើយ​ តែ​មិន​ដែល​យក​មក​ច្រៀង​ទេ ព្រោះ​មិន​មាន​អារម្មណ៍​ថា​ដល់​ពេល​កំណត់​ដែល​ត្រូវ​ច្រៀង។

ប្រសិន​បើ ជា​គ្រិស្ត​បរិស័ទ សូម​ទៅ​រក​មើល​នៅ​បណ្ណាគារ​គ្រួសារ ព្រោះ​មាន​ដាក់​លក់​នៅ​ទី​នោះ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ!

បទ​ចំរៀង​របស់​ខ្ញុំ


ទើប​តែ​រៀន​សាក​ដាក់បទ​ចំរៀង​លើ​ វ៉ើត​ប្រេស​នេះ តាម​ការ​នែ​នាំ របស់​វណ្ណ​ពិសិដ្ឋ

http://www.box.net/shared/u5kggvdrej

នេះ​ជា​បទ​ចំរៀង​ដែល​ខ្ញុំ​បាន​ថត​សាកល្បង មិន​ទាន់​បាន​១០០​ភាគរយ​ទេ ព្រោះ​ត្រូវ​កែកុន​បន្ថែម​ទៀត សង្ឃឹម​ថា​នឹង​បាន​ល្អ​ជា​ង​នេះ។

ចូល​ស្ទូឌីយ៉ោ


ថ្ងៃ​នេះ​ឆ្លៀត​បន្ទាប់​ពី​សរសេរ​ចម្រៀង​ចប់ ក៏​សម្រេច​ចិត្ត​ទៅ​ធ្វើ​សាច់​ភ្លេង និង​ទំនុក​ច្រៀង​ជាមួយ​បុគ្គលិក​របស់​ខ្ញុំ។ យើង​បានចំណាយ​ពេល​តាំង ពីម្សិល​ម៉ិញ ដើម្បី​អារង់​ស៊ីម៉ង់​ Arrangement បទ​ចម្រៀង​អោយ​មាន​ឃ្លា មាន​បន្ទរ។

ព្រឹក​ម៉ិញ​នេះ​ចំណាយ​ពេល​ម៉ា​ព្រឹក​គ្រាន់​តែ​ធ្វើ​ ស្គរ ឃីប៊ត និង​បាស់ បន្ទាប់​មក​ពេល​រសៀល​ក៏​ឆ្លៀង​ដាក់​សំលេង​បន្ត​ទៀត។

មាន​អី​បន្ទាប់​ពី​ថត​ហើយ យើង​ក៏​យក​មក​ចាក់​សាក​ស្ដាប់​ទៅ ពីរោះ​ដែរ​តើ! ហើយ​សូម​និយាយ​ថា ជា​មោទ​នះភាព​មួយ​របស់​ខ្ញុំ​ និង​បុគ្គលិក​របស់​ខ្ញុំ​ដែល​បាន​សំរេច​បទ​ចម្រៀង​នេះ ទោះ​បី​វា​មិន​បាន​១០០ភាគរយ​ក៏​ដោយ​ តែ​យើង​នឹង​បញ្ចប់​វា​ នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។ អ្វី​ដែល​ពិសេស​ជាង​នោះ​គឺ​បទ​ចម្រៀង​នេះ យើង​មិន​បាន​ចម្លង​ពី​អ្នក​ណា ហើយ​យក​សាច់​ភ្លេង ពីអ្នក​ណា​ឡើយ​ យើង​បាន​បង្កើត​ថ្មី ស្រស់ៗ។

ខ្ញុំ​ចង់​ចែក​រំលែក​អោយ​អ្នក​ភូមិ​វ៉ើត​ប្រេស​បាន​ស្ដាប់​ដែរ​ តែ​វើត​ប្រេស​មិន​អនុញ្ញាតិ​អោយ​ខ្ញុំ​ដាក់​ចម្រៀង​បាន​សោះ មិន​ដឹង​ជាមូល​ហេតុ​អ្វី ឬ​មួយ​វិជ្ជាគុណ​ខាង​ផ្នែក​វ៉ើត​ប្រេស​របស់​ខ្ញុំ​វា​មិន​ពូ​កែរ ឬ​ត្រូវ​ការ​អ្វី​មួយ​ទៀត​ជា​ជំនួយ​ក្នុង​ការ​ដាក់​ចម្រៀង​នៅ​ក្នុង​វ៉ើត​ប្រេស​នេះ។ ប្រសិន​បើ​បងប្អូន​អ្នក​ជិត​ខាង​បាន​ដឹង​ក៏​ជួយ​ប្រាប់​ខ្ញុំ​ផង ដើម្បី​អោយ​ខ្ញុំ​អាច​មាន​ឱកាស​ល្បី​នឹង​គេ​តាម​រយះបទ​ចម្រៀង​នេះ។ ហើយ​ក៏​សូម​ជួយ​គាំ​ទ្រ​ផង។

ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់


នេះ​ជាបទ​ចំរៀង​ដែល​ខ្ញុំ​បាន​សរសេរ៖

Intro:       E

​             E                                   A                                       E                 B

១.        ព្រះ​អើយ​ខ្ញុំ​ចូល​មក​រក​ទ្រង់             ទាំង​ដួង​ចិត្តខ្ញុំបន្ទាបចុះ

E             F#m                               A                     E

ក្រោម​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់         ដែល​មាន​ចំពោះ​ខ្ញុំរាល់​ថ្ងៃ

E                                      A                                    E                     B

២.        ខ្ញុំ​ចូល​មក​ទាំង​ចិត្ត​ខ្ទេច​ខ្ទាំ             សារភាព​ថា​ព្រះ​អង្គជា​ព្រះ​

E                     F#m                                     A             B             E  B

ទោះ​បី​ជាខ្ញុំ​ជាប់មាន​បាប              តែ​ទ្រង់​បាន​អត់​ទោសដល់​ខ្ញុំ

G#m                                C#m              A                               B

បន្ទរ​មុន៖           ទ្រង់ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់         លះបង់ព្រះជន្ម​ លោះបាបខ្ញុំ

G#m                          C#m                    A                                      B

ព្រះ​គុណ​ទ្រង់​ធំ​ជាង​ភ្នំ                  អោយ​ទូល​បង្គំ​មាន​សេរីភាព

C#m                                                  G#m

បន្ទរ      សូមព្រះអង្គ​ទ្រង់​បាន​អត់​ទោស      រាល់​កំហុស​ខ្ញុំ​បាន​ប្រព្រឹត្ត

A                                                                        B

សូម​ទ្រង់​នាំ​ខ្ញុំ​ចូល​ទៅ​ជិត              ព្រះ​ទ័យ​ស្នេហ៍ស្និទ្ធ និងព្រះគុណ

C#m                                                       G#m

សូមទ្រង់​សណ្ដោសប្រោសប្រណី   វិញ្ញាណខ្ញុំ​​ក្ស័យបើគ្មាន​ព្រះអង្គ

A                                                          B                                             C#m  |  G#m  |  A  |  B

សូម​យាង​គង់​ក្នុង​ជីវិតខ្ញុំ                ចិត្តទូលបង្គំ​ខ្ញុំ​ថ្វាយ​ទ្រង់​ហើយ

ស្ពាន​ចម្លង៖

C#m                                       G#m

ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់    ទ្រង់​ស្រឡាញ់​ខ្ញុំ​ណាស់

A                                             B

ព្រះទ័យ​មិន​ប្រែផ្លាស់        ទ្រង់​ស្រឡាញ់ខ្ញុំ។

បទភ្លេងៈ ហេង​ពិសិដ្ឋ

ទំនុក​ច្រៀងៈ ហេង ពិសិដ្ឋ / ឌន ប៊ុន​ថន

២៩ កក្កដា ២០១០

បាន​សម្រេច​ហើយ!


ពីរ​បី​ថ្ងៃ​នេះ ថា​នឹង​សរសេរ​ចម្រៀង​អោយ​បាន តែ​ពី​ម្សិល​ម៉ិញ​ហ្នឹង​អារម្មណ៍​មិន​ល្អ តែ​ថ្ងៃ​នេះ​ មាន​អារម្មណ៍​រាង​ភ្លឺថ្លា​បន្តិច ចឹង​ក៏​បន្ត​សរសេរ​បទ​ចម្រៀង​ដែល​ខ្ញុំ​នឹង​ត្រូវ​ប្រើ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា “He Loves Me So Much” ជា​បទ​មួយ​ដែល​និយាយ​ពី​សេចក្ដី​ស្រឡាញ់​សំរាប់​មនុស្សដែល​មិន​ល្អ ដែល​មាន​បាប​កម្ម ហើយ​ជីវិត​ត្រូវ​ការ​ព្រះជា​ចាំ​បាច់!

ស្អែក​ចូល​ស្ទូ​ឌីយ៉ោ​ថត​ចម្រៀង​ហ្នឹង​ហើយ! ទី​បំផុត បាន​សម្រេច​ហើយ!

បទ​ចម្រៀង​ខ្មែរ​ខ្លីៗ និង​អាហ្គរ័


សំរាប់​អស់​អ្នក​ដែល​ចង់​បាន​បទ​ចំរៀង​ខ្មែរ​ពី​ដើមៗ ខ្លីៗ និង​អាហ្គរ័ សូម​ប្រាប់​អ៊ី​ម៉ែល ខ្ញុំ​នឹង​ផ្ញើរ​ទៅ​ជូន​ទាំង​ថាស​តែ​ម្ដង។ សូម​អ៊ី​ម៉ែល​មក​កាន់​ខ្ញុំ pisit@nlfcambodia.org ​ប្រសិន​បើ​ចង់​មាន ព្រោះ​ខ្ញុំ​មិន​សូវ​ពូ​កែ​ខាង​ IT និង​មិន​ទាន់​ចេះ​ដាក់​អោយ​ ដោន​ឡូដ​ទេ!