ហេតុ​អ្វិ​បាន​ជាមាន​បុណ្យ​ណូអែល-ភាគ១

បុណ្យ​ណូអែល​ត្រូវ​គេ​ប្រារព្ធ​ឡើង​ភាគ​ច្រើន​នៅ​ភាគ​ខាង​លិច​នៃ​ពិភព​លោក​ ដែល​គេ​ជ្រើស​រើស​យក​ថ្ងៃ​ទី២៥ ខែ​ធ្នូ​ ជា​ថ្ងៃ​ពិសេស​ដែល​គេ​ហៅ​ថា បុណ្យ​គ្រីស្ត​ម៉ាស់ ឬ​ភាគ​ច្រើន​គេ​និយម​ហៅ​ថា បុណ្យ​ណូអែល។ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង រាល់​ខែ​ធ្នូ​ម្ដង​ៗ​យើង​ឃើញ​មាន​ការ​តុប​តែ​ ជាភ្លើង​ពណ៌ និង​ប្រដាប់​ប្រដារតុប​តែង​ មាន​ជា​ដើម​ឈើ និងគ្រឿង​លម្អ​រ​ជា​ច្រើន​ អម​ជាមួយ​នឹង​ភ្លើង​ចំរុះ​ពណ៌​ជា​ច្រើន​ទៀត​ផង។ តើ​អ្នក​ដឹងថា ហេតុ​អ្វី​បាន​ជាគេ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ទេ?

ជា​សំនួរ​មួយ​ដែល​ប្រជា​ជន​ខ្មែរ​ភាគច្រើន​គេ​មិន​សូវ​ដឹង​ទេ ហើយ​ក៏​មិន​មាន​ចម្លើយ​អោយ​បាន​សម​រម្យ​ផង​ដែរ។ ភាគ​ច្រើន​គេ​ស្គាល់​តែ​បុណ្យ​ណូអែល​ ជា​បុណ្យ​ចែក​កាដូរ​គ្នា និង​សរសេរ​កាត​ជូន​គ្នា​ទៅ​វិញ​ទៅ​មក យក​លំនាំ​តាម តាសេនតាក្លស Santa Claus​ ដែល​ជា​មនុស្ស​ចាស់​មាន​មាឌ​ធំ ពុក​មាត់​ពណ៌​ស និង​ចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម រំលេច​ដោយ​ជាយ​ពណ៌​ស ធ្វើ​ពីរោម​សត្វ។ តើ​គាត់​ជា​មូល​ហេតុ​ដែល​នាំ​អោយ​មាន​បុណ្យ​ណូអែល​មែន​ទេ? ចុះ​ចំពោះ​ទស្សនះ​របស់​អ្នក​វិញ​យល់យ៉ាង​ណា​ដែរ​ពី​បុណ្យ​ណូអែល​មួយ​នេះ ដែល​ប្រជា​ជន ស្ទើរ​តែ​ទូ​ទាំង​សកល​លោក​ នាំ​គ្នា​ប្រារព្ធ និង​អបអរសាទរ យ៉ាង​ឱឡារឹក​ដូច​នេះ?

8 thoughts on “ហេតុ​អ្វិ​បាន​ជាមាន​បុណ្យ​ណូអែល-ភាគ១

  1. ខ្ញុំជា​ពុទ្ធ​សាសនិក ខ្ញុំ​មិន​ប្រកាន់​នឹង​ការ​ប្រារព្ធ​ពិធី​នេះ​នៅ​ប្រទេស​កម្ពុជា​ទេ បើ​ទោះ​ជា​ប្រជាជន​ខ្មែរ​ (ដែល​ភាគ​ច្រើន​អួត​ខ្លួន​ថា​​ជា​ ពុទ្ធ​សាសនិក) ប្រារព្ធ អបអរ​ បុណ្យ​នេះ​​ក៏​ដោយ ។ គ្រាន់​តែ​ចង់​ឲ្យ​មាន​សន្តិភាព​ផ្នែក​សាសនា​ សង្គម នៅ​កម្ពុជា ៕

    1. ខ្ញុំ​យល់​ស្រប​តាម​ ក្នុង​ការ​ដែល​មាន​ សន្តិ​ភាព​ផ្នែក​សាសនា នៅ​ក្នុង​កម្ពុជា​ យើង។ ខ្មែរ​យើង​ភាគ​ច្រើន​គាត់​នៅ​មិន​ទាន់​យល់​ច្បាស់ ថា​មួយ​ណា​ជាមួយ​ណា​នោះ​ទេ! អោយ​តែ​មាន​បុណ្យ​ទាន អ្វី​ក៏​បាន​ដែរ!!!

      1. ណឹងហើយបង អ្នក​ខ្លះ​ថា​ខ្លួន​ពុទ្ធ​សាសនិក សិល​៥​មិនទាំង​ស្គាល់​ផង ។ ការ​ចូលរួម​អបអរគឺ យើង​ដើម្បី​សប្បាយ​រីករាយ​ទាំង​អស់​គ្នា គ្រាន់​តែ​កុំ​ឲ្យ​ជ្រុល​ហួស​ហេតុ​ទៅ​រួច​បាត់ទៅហើយ ។

      2. បើ​ជ្រុល​ អង្ករ​ក្លាយ​ជា​បាយ​ហើយ​ ជឹង​មាន​តែ​រក​មាន់​ដុត​មក ហើយ​ញ៉ាំ​ទៅ!! ហិហិហិ ម្យ៉ាង​ដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s