កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង ៨៖០០ព្រឹក ខ្ញុំចេញដំណើរទីកាន់ការប្រជុំក្រុមជំនុំ នៅម្ដុំទួលសង្កែរ។ ធ្វើដំណើរមកតាមផ្លូវត្រង់ចំណុច ភ្លើងស្តុប សណ្ឋាគារណានជីង ផ្លូវកម្ពុជាក្រោម ខ្ញុំបានឈប់ដោយព្រោះមានភ្លើងស្តុបពណ៌ក្រហម។ ឈប់បានមួយសន្ទុះមានពូប៉ូលីសមួយដើរក្រឡឹងជុំវិញខ្ញុំ ហើយគាត់បានគោះស្មារខ្ញុំថា “សុំឡើងលើបន្តិច!” ខ្ញុំមានអារម្មណ៍ឆ្ងល់ ម៉េចបានជាហៅខ្ញុំឡើងលើទៅជួបមេគាត់ ព្រោះខ្ញុំមិនបានធ្វើអីខុសផងហ្នឹង? ខ្ញុំពាក់មួកការពារ, មានកញ្ចក់ត្រឹមត្រូវ, អត់មានបើកភ្លើងអីទេ! តើខ្ញុំខុសអី?
ខ្ញុំបានសួរគាត់ថាខ្ញុំខុសអី? គាត់ថា ម៉ូតូរបស់ខ្ញុំផ្លាកលេខអត់ត្រឹមត្រូវ ដោយកឹបជាមួយនឹងខ្ចៅ មិនបានកឹបត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់ក្រសួង។ គាត់សង្ស័យថាខ្ញុំលួចផ្លាកលេខរបស់គេមកកឹបលើម៉ូតូខ្ញុំ!! ខ្ញុំអស់សំណើច ហើយប្រាប់គាត់ពីសេចក្ដីពិតដែលខ្ញុំត្រូវប្រើខ្ចៅប្រភេទនេះ! កាលពី៤ឆ្នាំមុន ម៉ូតូរបស់ខ្ញុំត្រូវបានគេបុកចំកន្ទុយផ្នែកខាងក្រោយ ហើយបាក់កាតាប៊ូខាងក្រោយអស់។ ចឹងខ្ញុំដូរកាតាប៊ូចេញ ហើយត្រូវបើខ្ចៅកឹបលើផ្លាកលេខ។ គាត់អត់ជឿទេ គាត់បែជាថាខ្ញុំត្រូវទទួលការផាកពិន័យ។ គាត់បានលើកច្បាប់ចរាចរណ៍ប្រាប់ខ្ញុំពីមាត្រាទី៨៨ ចំណុចទី១៤ (និយាយបណ្ដើរគាត់បើកសៀវភៅច្បាប់ចរាចរណ៍បណ្ដើរ តែគាត់រកមាត្រាទី៨៨អត់ឃើញ គាត់ថា ចុះអាណាហែកមាត្រាហ្នឹងទៅណាទៅ? ខ្ញុំសើច ហើយប្រាប់គាត់ថា នេះនៅត្រង់នេះ ពូបើកហួសហើយ) យីចំមែនពូនេះ! ពូប៉ូលីសបានទាមទាររកកាតគ្រីខ្ញុំ ហើយថា បើមានកាតគ្រីត្រូវផាក៦០០០រៀល បើអតើមានត្រូវផាកច្រើនជាងនេះ!! ខ្ញុំព្យាយាមទូរ.ទៅកាន់មិត្តរបស់ខ្ញុំ គាត់ឃើញដូច្នេះ ពួប៉ូលីសក៏ទារលុយត្រង់ៗម៉ងទៅ ១០០០០រៀល! ខ្ញុំមិនចង់តថ្លៃយូរ ទោះខំនិយាយយ៉ាងម៉េចក៏ដោយ ទោះមានកាតគ្រី ឬមិនមានក៏ត្រូវបង់លុយដែរ! ខ្ញុំបានបើកកាបូបយក២ដុល្លាហុចអោយគាត់ហើយបណ្ដើរម៉ូតូចេញទៅ! គាត់ទទួលយកដោយមិនស្ដីអីមួយម៉ាត់ទេ!!!
ពេលខ្ញុំបណ្ដើរម៉ូតូចេញគាត់ហៅខ្ញុំសួរមួយសំនួរទៀត!! តើខ្ញុំមកពី សៀមរាបមែន? ខ្ញុំថា អត់ទេ! គាត់តបទៀតថា ម៉េចក៏ខ្ញុំនិយាយខ្មែរមិនច្បាស់!!!! ខ្ញុំសើចហើយដើរចេញទៅ!!!
អាង៉ាស់ង៉ាស់ង៉ាស់ង៉ាស់
នែ មកសើចចំអកអី!!! តិចផាកអាឡូវ!
I like your text.
Thanks
ចាត់ទុកជាថ្ងៃសយទៅចុះ
ហាហាហា មែនហើយ!!!
ស្មានតែបងឯងអនិកជនមកពីស្រុកក្រៅ!
នេះបើជាអានិកជនមែន តើគាត់នឹងទារលុយប៉ុន្មានទៅហ្ន៎?
ដប់តុលា
ច្រើនពេកហើយ!!! បរទេសមិនមែនមានលុយគ្រប់គ្នានោះទេ!!!
😀
កាលពីមុនលឺតែ សុភក្រ្ត័ ត្រូវប៉ូលីសផាក អាឡូវខ្ញុំម្ដង!!! សើចទៅ!!!
😆
ម៉េចមិនសុំគាត់ថត១ប៉ុស្តិ៍ទុកធ្វើអនុស្សាវរីយ៍បង!! 😀
ភ្លេចអោយឈឹងទៅ ណឹងណា!!! មានកាមេរ៉ាក្នុងកែបម៉ូតូដែរ!
បើបងពិសិដ្ឋកាត់សក់ចេញ ប្រហែលជាគាត់អាចកែប្រែចិត្តផ្សឹង … អស់ប្រាក់ប៉ុណ្ណឹង ប៉ុន្តែមានន័យថាជិតខ្លាចជាបរទេសពេញទំហឹង ហើយមើលទៅ !! ហា ហា ហា…
ហាហាហា!!! អត់ទាន់ចង់កាត់សក់ទេ!! ហើយបងក៏មិនចង់ក្លាយជាបរទេសដែរ!!! ព្រោះនៅស្រុកខ្មែរបរទេស រដ្ឋទារលុយថ្លៃជាង!!!
ពិតណាស់ ក្មួយខ្ញុំមួយទៅលេងស្រុកខ្មែរ គេស្មានតែវាជនជាតិជប៉ុន គ្រាន់តែគ្នាចុះពីកបាល់ហោះទាគ្នា ៤០ ដុល្លា គ្រាន់តែបោះត្រ វីស្សា កុំបានប្រពន្ធវានៅស្រុកខ្មែរ កុំអីអស់លោកឈ្លើងសមុទ្រកោរឆៅតាហ្មង ! 😀
ហ្អើយស្ដាប់ទៅកំសត់ណាស់!!! ល្អហើយ មានឧបករណ៍ការពារឈ្លើង!!!
អស្ចារ្យណាស់ អ្នកលួចម៉ូតូ អ្នកជួញគ្រឿងញាន អ្នកលួចដីជនស្មោះត្រង់ អត់មើលឃើញ ទៅឃើញខ្ចៅម៉ូតូបិុនម្ជុល ទៅវិញ ហ្នឹងបានហៅថាលោកប៉លីសមែន ! មេចប្អូនសុខសប្បសយរ៉េ ដូចបាត់មុខបាត់មាត់ឈឹងតាហ្មង !
សួរស្ដី បងហនុមាន ខ្ញុំសុខសប្បាយណាស់បង ព្រោះ ទើបមកពីហូលីដេនៅក្រៅប្រទេសជាមួយប្រពន្ធកូនសប្ដាហ៍មុន! មួយរយះនេះ មិនសូវមកអើតក្នុងភូមិប៉ុន្មានទេ ព្រោះតែមិនសូវមានពេលវេលា!
ជាការពិតមែនហើយ លោកបងប៉ូលីសហ្នឹង ពូកែរសម្លឹង រកកំហុសណាស់!! អាតិចតួចហ្នឹងមើលឃើញមែនទែន!!!
ហាស់ ហាស់ ចុះបើមុខរបរគ្នាតែប៉ុណ្ណឆងទៅហើយហ្នឹង ! ប្រសើរណាស់អាចឹង រវល់គ្រប់គ្នា ស្មានតែរត់ចោលភូមិបាត់ហើយ ! 😀
តែបានចូលហើយ ដាក់លុយសិនទើបចេញបាន។
គឺត្រូវតែបែបហ្នឹង!!! បើបានចូលហើយ លុយត្រូវតែបាន!!! តើពេលណាទៅ??????
ហាហា.. នឹកឃើញកាលល្បងប៉ូលីសគាត់ផាកញ៉ុមនៅស្តុបទេពផន ញ៉ុមជិះម៉ូតូឌុបប្ហូនញ៉ុមទឹសដៅពីផ្សារដើមគរទៅទៅសន្ធមុកលើផ្លូវម៉ោសេទុង ហើយក៏ឈប់ស្តុប ព្រោះភ្លើងក្រហម ស្រាប់តែល្បងប៉ូលីសគាត់ហៅញ៉ុមចូល ហើយសួររកកាតគ្រី បើគ្មានទេ ត្រូវផាក៥០០០៛ ញ៉ុមថា កាតគ្រីញ៉ុមនៅផ្ទះ។ គាត់ថា ចឹងផាក៥០០០៛។ ពេលនុងប្អូនស្រីញ៉ុមក៏ស្រែកឡើងខ្លាំងៗថា “ប៉ូលីសចរាចរបែបដាច់យ៉ៃខ្លាំង គ្មានអីចាប់ លេងក្បាច់សួររកកាតគ្រី អាឡូវញ៉ុមជួយចាប់ ចាំមើអ្នកឈប់ស្តុបទាំងអស់ មានអ្នកណាយកាតគ្រីតាមខ្លួនខ្លះ” 😀
ហី ប៉ូលីសថាម៉េចដែរ ដល់ពេលដែលប្អូនស្រីស្រែកចឹង? សង្ស័យតែផាកថែមព្រោះបំពានដល់ប៉ូលីស!!!
ប៉ូលីសចរាចរណ៍ជាសត្រូវសួរពូជរបស់ខ្ញុំ!
អីក៏ដល់ថ្នាក់ហ្នឹងម៉េះ ដារ៉ា?
ហេហេ ល្បងប៉ូលីសបានត្រឹមតែសើច 😀
តាចឹង លោកបងប៉ូលីសអស់ហ្នឹង!!!
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
AGAIN! Keep doing excellence job i strongly support you!
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN. AGAIN! Keep doing excellence job i strongly support you!