វាជាពេលរសៀលមួយដែលរីករាយសំរាប់ខ្ញុំក្នុងការជួបជុំមិត្តភក្ដិដែលខ្ញុំមិនដែលស្គាល់មុខគេទាល់តែសោះ (ស្គាល់៥-៦នាក់ដែរ មិនមែនអត់សោះនោះទេ) នាពេលរសៀលមួយ ក្នុងតំណើរកំសាន្ដរីករាយលើទូកមួយនាក្រុងភ្នំពេញ។ នៅពេលដែលខ្ញុំទទួលដំណឹងថាមានដំណើរកំសាន្ដបែបនោះ ខ្ញុំរំភើបរួចទៅហើយ ព្រោះខ្ញុំតែងតែចង់ចំណាយពេលស្គាល់អ្នកភូមិយើងបន្ថែមទៀតនៅក្នុងភូមិវ៉ើតប្រេស និងហ្វេសប៊ុក។ នេះជាលើកតំបូងដែលខ្ញុំបាននាំប្រពន្ធរបស់ខ្ញុំទៅចូលរួម ហើយគាត់ក៏សប្បាយដែរដែលបានស្គាល់មិត្តភក្ដិថ្មីៗបន្ថែមទៀត។
សំរាប់ខ្ញុំ ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញយុវជនសម័យនេះមួយចំនួនបានប្រើប្រាស់ពេលវេលារបស់ខ្លួនអោយមានប្រយោជន៍ដល់សង្គមជាតិដុចជាមនុស្សនៅលើទូកដែលខ្ញុំបានជួបនោះដែរ។ យើងធ្លាប់តែបាននិយាយគ្នាត្រឹមការសរសេរបញ្ចេញមតិនៅលើហ្វេសប៊ុក និងនៅលើវ៉ើតប្រេសប៉ុណ្ណោះ តែនៅលើទូកយើងបានជជែកគ្នា និងផាគ្នាយ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះយើងបានជួបជាមួយនឹងបងប្រុសនៅប្រទេសបារាំង ដែលគាត់ជាអ្នកភូមិរបស់យើងដែរ គាត់បាននាំគ្រួសាររបស់គាត់មកលេងនៅស្រុកខ្មែរ ហើយយើងបានជជែកគ្នាសួរពីនេះពីនោះយ៉ាងសប្បាយរីករាយ។
ស្ដាយដែរ ដែលកាមេរ៉ាខ្ញុំនៅជាមួយ អាយហ្វូន កុំអីបានរូបចែកអោយបងប្អូនមើលបាត់ហើយ!!! តែយ៉ាងណាម៉ិញ ខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយណាស់។
ម្រាបសួបងម្តងទៀត!ង៉ាស់ង៉ាស់ង៉ាស់
ជម្រាបសួរ ភារម្យ!!!! ហិហិហិហិហិហិហិហិ
ជម្រាបសួរបង!!
ខ្ញុំពិតជារីករាយណាស់ ដែលបានជួបអ្នកភូមិវើតប្រេសទាំងអស់គ្នា នេះជាលើកដំបូងរបស់ខ្ញុំហើយ ដែលបានជួបសំណេះសំណាល់ផ្ទាល់ ។
សួស្ដីឡង់ឌី!!! បងពិតជាសប្បាយចិត្តដែលបានជួបសំណេះសំណាលជាមួយប្អូន!!! វាជាពេលវេលាដែលមិនអាចបំភ្លេចបាន!!
ចុម មើលតែជាងថតអត់នៅទីនេះអញ្ចឹង!
មានតើ! តែជាងថតហ្នឹងមិនទាន់ដាក់រូបថត ថេកអោយខ្ញុំ!!! ល្មដាក់ហើយ!!!
បើបងទើប អាក់សិប ខ្ញុំព្រឹកមិញណឹងសោះ!
មក ពីក្រផសពេកហ្នឹងណា ទើបសួរទៅ! តែអរគុណហើយដែលបានថាកអោយ!
គេផូសភ្លាមពេលមកដល់ផ្ទះសោះណឹង
កុំអោយចាំយូរ!!!
បងនៅខាងក្រៅ សង្ហាជាងក្នុងវើដប្រេសទៀត 😆
ពិតជាពេលវេលាដ៏សប្បាយរីករាយមែន តែក៏នៅស្តាយ ដែលមិនបានស្គាល់អ្នកភូមិយើងឲ្យបានទាំងអស់ បានត្រឹមតែ៦ ៧នាក់។ សង្ឃឹមថា នឹងមានលើកក្រោយទៀត!
សុផាត!! អរគុណដែលបានសរសើរ!!! វាពិតជាពេលវេលាដ៏កម្រមែន!!! សំរាប់បង វាពិតជាមានតម្លៃក្នុងការជួបជុំមនុស្សដែលមានសក្ដានុពល ដូចជាប្អូន និងអ្នកផ្សេងទៀត!!! បងតែងតែមានមោទនភាពសំរាប់ខ្លួនឯង ដែលបានស្គាល់មនុស្សដូចជាផាត និងអ្នកដទៃទៀតដែរ។
រីករាយដែលបាននិយាយជាមួយបងនៅខាងក្រៅ!
សួស្ដីឡុង!!! រីករាយដែលបានជួបដូចគ្នា!!! បងសប្បាយចិត្តណាស់ល្ងាចនោះ!!! ចឹងបងបានធ្វើការសម្រេចចិត្តត្រូវក្នុងការជួបជុំមិត្តភក្តិនៅក្នុងហ្វេសប៊ុក និងវ៉ើតប្រេស។
បើមិនបានទៅ ចប់ហើយ!
វាមិនចប់ងាយទេ!!!