ជិតមួយអាទិត្យហើយ បន្ទាប់ពីអាយហ្វូនខ្ញុំខូចទៅ ដូចជាបាត់បងអ្វីម្យ៉ាងពីក្នុងខ្លួនខ្ញុំ!!! រាល់លេខមិត្តភក្ដិដែលមិនទាន់អាប់ឌែត, រាល់កម្មវិធីផ្សេងៗដែលចូលចិត្ត, រាល់ចំរៀងដែលធ្លាប់ស្ដាប់, រាល់វីដេអូដែលចូលចិត្តមើល! អាឡូវខ្លាយជាផេះផង់ ដោយសារតែវា error 1002។ អែរឺប្រភេទហ្នឹងគឺត្រូវជួសជុលផ្នែករឹង ដោយអស់លុយយ៉ាងហោចណាស់ពី៥០ដុល្លា ទៅ១០០ដុល្លាដែរ!
គិតទៅមានទូរសព្ធ័កាលីបប្រើហើយ លុះដល់តាវាខូច លែងចង់ប្រើទូរមិនដល់លំដាប់អាយហ្វូន!!! តែពេលនេះត្រូវទ្រាំសិនហើយ ទំរាំតែ វាត្រូវគេឆក់បេះដូងហើយសិន!!! ខុចចិត្តណាស់ខ្ញុំ!!! ខូចអីមិនខូចទៅខូច១០០២ អោយអស់លុយថែមមួយកំរឹតទៀត។
Have you checked with http://latephonenews.wordpress.com for the problem?
អត់បានឆែកផង!!!ចាំចូលទៅមើលតិចសិន
ប្រហែលអត់មានរ៉េ! ល្បងព័ត៌មានទូរស័ព្ទដាក់តែបញ្ហាផ្នែកទន់ប៉ុណ្ណោះ! ចូលរួមសោកស្តាយផងបងពិសិដ្ឋ
អត់មានមែនហ្នឹង! ព្រោះខ្ញុំទៅអឺតផ្ទះគាត់ព្រឹកម៉ិញ អត់មានចម្លើយសំរាប់ខ្ញុំទេ!!! យ៉ាប់ណាស់!!! អរគុណដែលបានចូលរួមសោកស្ដាយ!!! សុខទុក្ខយ៉ាងណាដែរក្មេងស្រែ? បាត់មុខបាត់មាត់ មិនសូវជាបាននិយាយគ្នាអីសោះ!!!
ទិញអាថ្មីទៅ ថោកជាងជួសជុល បើនៅស្រុកខ្មែរថ្លៃ ជិះកប៉ាល់ហោះ ទៅទិញនៅអាមេរិកមួទៅ ។
មួយទៀត សូមផ្តាំសួរសុខទុក្ខទៅ ពុកឈីនផង តើគាត់សុខសប្បាយយ៉ាង ណាដែរសព្វថ្ងៃនេះ ? ចង់បានលេខទូរសព្ទ តើលោកមានទេ ? បើមានសូមប្រាប់ផង ។ ពីព្រោះខ្ញុំនឹងចាប់ផ្តើម និយាយដើមគាត់ឆាប់ៗនេះ ហើយ សូមចូលមើលនៅ ម្ចាស់ប្លក់ខ្ញុំ ។ សូមអរគុណទុកជាមុន !
ថ្មីអី អត់មានលុយទិញទេ!!! ទំរាំតែបានអាមួយចាស់ហ្នឹងត្រូវទ្រាំទ្រសម្បើមណាស់។ ពុកឈឺន? អត់មានទេ
សូមស្តាប់បទសម្ភាស របស់លោកស៊ូ-កប ដោយជីវិតា នៅប៉ុសខ្ញុំដឹងហើយ ប្រាប់ពុកឈីនថា មានគេចង់ជួប ប្រាប់គាត់ថា ចាស់ហើយ ល្មមឈប់បារម្ភអីទៀតទៅ ! បើគិតមើលបែកគាត់ ឬជួបគាត់ចុងក្រោយ នៅខែមិថុនា ឆ្នាំ ១៩៧៩ នៅក្បែរបន្ទាយឡែម ស្រុកថៃ គាត់ភ្លេចហើយដឹង ?
មូលហេតុអី Error ? បើអត់ដាក់សំនួរផង អោយខ្ញុំជួយម្តេចបាន ? ខ្ញុំថាគ្មានបញ្ហាទេ ហេហេ
ខ្ញុំបានប្រាប់ហើយថា វាចេញ សារមកប្រាប់ថា error 1002។ ទូរខ្ញុំត្រូវបិទនឹងបើកជាញឹកញាប់ ហើយបាត់សេវា ព្រមទាំង វាយហ្វាយ និងប្លូធូស ទៀតផង។ ឆែកមើលក្នុង setting វាបាត់ IMEI and ICCDI ទៀត។ យ៉ាប់ណាស់!
ភ្លេចសួរមួយទៀត អាយហ្វូនេសេរីអ្វី? វើសិនប៉ុន្មាន ?
3Gs 32GB version 4.2.2
http://lockergnome.net/questions/141728/iphone-error-how-do-i-fix-this
ធ្វើតាមនេះសិន បើមិនកើតចាំខ្ញុំប្រាប់ទៀត ព្រោះមានវិធីច្រើនណាស់
ប្រពន្ធទីពីរ!
ហាហាហា! ចាំតើ
បានចូលទៅមើលព្រឹត្តិការណ៍ញាក់សាច់នៅ ? សូមចូលមើល នៅប៉ុស http://souriyavarman.wordpress.com ខ្ញុំមើលខ្ញុំស្រក់ទឹកភ្នែក !
កាលហ្នឹងផ្ទះខ្ញុំជិតផ្ទះឯកឧត្ដម ហូ សុខ រំលងតែមួយផ្ទះទេ!! ថ្ងៃប្រយុទ្ធគ្នានោះ ញាក់សាច់ដល់ក!!! ពួកម៉ាកខ្ញុំ ហូ សាវុធ ជាកូនប្រុសច្បងរបស់ហូ សុខ ត្រូវគេជម្លៀសបាត់ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំនឹកពួកម៉ាកខ្ញុំណាស់!!!
ហូ សាវុធ តើគេជម្លៀសទៅណា ? ជ្លៀសឬចាប់ជម្រុត ?
បើតាមបងប្អូនគាត់នៅក្បែរផ្ទះ អាឡូវពួកម៉ាកខ្ញុំនៅអាមេរិកឯណោះ ជាមួយម្ដាយគាត់នឹងប្អូនគាត់២នាក់ទៀត! ខ្ញុំនឹកពួកម៉ាកខ្ញុំណាស់!!!
ចូលទឹកទេដឹង 🙂 – ធ្វើតាម Redsnow ទៅ (តែមិនដឹងថាជា original unlock រឺ ប្រើ Cydia unlock) សំខាន់ថា back up សិន មុននឹងធ្វើ redsnow រឺ snowbreeze .
អត់ចូលទឹកទេ ប្រពន្ធខ្ញុំកំពុងតែឆែកហ្វេសប៊ុក សុខៗស្រាប់តែរលត់ឈឺងហ្មង! ខ្ញុំប្រើ សាយឌា អាន់ឡក់!!! អាឡូវនៅជាងជិតម៉ាអាទិត្យហើយ!
មើរបៀបធ្វើនៅ ផ្ទះខ្ញុំទៅ
ចាំខ្ញុំទៅអឺតមើលបន្តិចសិនមើល!!!
បើមិនកើតទេ យកមកធ្វើខ្លួនឯងទៅ ចាំខ្ញុំប្រាប់ក្បួន ទុកយូជាងលួចស៊ីគ្រឿងអស់ហើយ ហាហា តើជាងគេនិយាយថាខូចអីខ្លះទៅ?
មិនទាន់ដឹងទេនែក!!! កំពុងតែអោយមិត្តភក្តិទូរ សួរជាងហើយ ព្រោះថ្ងៃនេះទៅ ហើយ នៅតែ មិនទាន់បានលឺដំណឹងអីទៀត!!!