ដោយព្រោះតែចង់ដឹងពីព័ត៌មានមួយចំនួនទាក់ទងទៅនឹងវគ្គសិក្សា ផលិតភាពយន្ដ ដែលបានដាក់ប្រកាស់លើផ្ទាំងផ្សព្វផ្សាយមួយបិទនៅលើរបងសាលា NUM ខ្ញុំក៏ស្រាវជ្រាវទូរសព្ទ័ទាក់ទងទៅសាលានោះ! លុះបានចូលហើយ សួរព៍ត៌មានអី ក៏អត់បានការ ខ្ញុំគ្រាន់តែចង់ដឹងពីវគ្គសិក្សា ការផលិតខ្សែភាពយន្ដ ដែលមាននៅសាលានោះ អ្នកដែលនៅសាលានោះគ្រាន់តែប្រាប់ចម្លើយមួយយ៉ាងខ្លីថា សូមមកសួរនៅការិយាល័យ សិក្សាទៅ!! បើត្រូវទៅដដែល តើចាំបាច់មានលេខទូរសព្ទ័ទាក់ទងធ្វើអី? អ្នកឆ្លើយទូរសព្ទ័នៅសាលាហ្នឹងដូចជាមិនដឹងស្អីតាម៉ង!!! បើដាក់លេខទូរសព្ទ័អោយគេទាក់ទង គួរតែសាលាហ្នឹងដឹងព័ត៌មានដែលនៅជុំវិញខ្លួនអោយបានច្រើន តែនេះដូចជាអត់សោះម៉ង! សេវាកម្មដូចមិនល្អសោះ! រីឯវែបសាយវិញ NUM នោះអត់មានព័ត៌មានអីច្បាស់លាស់ពីកម្មវិធីសិក្សាសោះ!!!
ខ្ញុំក៏ជាអតីតសិស្សនៅ NUM ដែរ! អាឡូវមានអារម្មណ៍ខកចិត្តមែនទែន!!! មានឈ្មោះជាសាលាល្បីគេដែរ តែ សួរព័ត៌មានតាមទូរសព្ទ័ មិនអាចប្រាប់បាន ព្រោះអត់ដឹង!! សួរមានលេខដែលអាចទាក់ទងទៅនឹងការិយាល័យសិក្សា ក៏អត់ប្រាប់!!! Poor service! Not helpful! Low quality of staff! Not professional!
សេវាកាពិៗ ជាងគេគឺសេវាផ្នែកអប់រំនុងហើយ! មហាអន់ជាងគេគឺ ន័រតុន តុ កៅអីរៀន កុំព្យូទ៍រ អី អ្ហើយយ៉ាប់ណាស់ (គុយស្រួលមិនស្រួល ដួលប៉ាកាច់)…
ចុម! ក្រែងថា សាលាន័រតុន កំពុងតែសាងសង់ថ្មី ម៉េចអាលូវក៏ទៅជាអន់បែបហ្នឹងចឹង?!!! មិនចង់ថាទេ ទាក់ទងជាមួយនឹង ផ្នែកទទួលភ្ញៀវ (Receptionist) គឺយ៉ាប់តាម៉ង គ្រប់សាលា!!!! អ្នកទទួលភ្ញៀវអត់មានប្រូហ្វេសសិនណលអីសោះ!!! និយាយទៅកាន់ភ្ញៀវដូចគេមកខ្ចីលុយចឹង!!!! អ្នកផ្ដល់ព័ត៌មានគួរតែចេះរាក់ទាក់ នឹងរួសរាយដាក់ភ្ញៀវមិនមែននិយាយមកអត់ដឹងសាច់រឿងអីចឹងទេ!!! បើអត់ចេះ office skill មករៀនកន្លែងញ៉ុមទៅ!!!
ខ្ញុំធ្លាប់រៀននៅសាលាហ្នុងមួយឆ្នាំដែរណាបង! អត់ល្អទេ!
បងរៀនបានជិត២ឆ្នាំដែរ!!! ហើយត្រូវដូរសាលាវិញ!!! ល្អហើយចឹង!!! អាលូវគិតថាចង់រៀន ផលិតភាពយន្ដនៅហ្នឹង មិនដឹងគិតត្រូវឬអត់ទេនែក!
កុំទៅរៀនទីនោះអីបង នាំស្តាយក្រោយ!
មែនឬ អី? តើមានសាលាណាផ្សេងដែលបង្រៀនវគ្គ័ខ្លីពីផលិតភាពយន្ដទេ? បើដឹងជួយប្រាប់ផង!!!
អ្នកផ្តល់ព័ត៌មានតាមទូរស័ព្ទ ភាគច្រើនមិនសូវយល់ច្បាស់ពីអ្វីដែលគាត់គួរតែដឹងទេ! វាជារឿងញយដង មិនថាតែសាលា សេវាផ្សេងៗ ក្រុមហ៊ុនទូរស័ព្ទដែលខ្ញុំធ្លាប់ជួបជារឿយៗ ។ ហើយអ្វីដែលរឹតតែធ្វើអោយក្តៅទៀតនោះ គឺអត់ចេះហើយធ្វើចេះ ។ ឯងខំស្រាវជ្រាវម៉ាគគោកមុននឹងទៅសួរកុំអោយខ្មាស់គេ ដល់ទៅសួរគាត់ បែរជាគាត់ឆ្លើយមកឆ្កុយ ខុសពីអ្វីដែលជាការពិតទៅវិញ ។ យ៉ាហ៊ី!!!!
មែនហើយ បងក៏គិតចឹងដែរ!!!! ង៉ៃនេះបងដាក់ចិត្តគំនិត ខំស្រាវជ្រាវលេខទូរ.សាលា លុះដល់បានហើយ ខកចិត្ត ខកបំណងអស់!!! សង្ឃឹមថានឹងបានចម្លើយមួយដែលគួរទទួលយកបាន តែបែជាបែបនេះទៅវិញ។ ឱ Professionalism អើយ អ្នកនៅទីណា ក្នុងប្រទេសកម្ពុជា? សាលាលំដាប់ល្បីចឹងហើយ អត់មានអ្នកឆ្លើយទូរ.ដែលមានគរុកោសល្យចឹង!!!
អញ្ចឹងហើយ ទើបសិស្សដែលរៀនចប់អស់ថ្នាក់ពីស្រុកខ្មែរ (បាក់ឌុប បរិញ្ញា អនុបណ្ឌិត បណ្ឌិត) ពេលទៅស្រុកគេ ហើយអួតបង្ហាញសញ្ញាប័ត្រគេ ដើម្បីធ្វើការ ឬដើម្បីរៀនបន្ដ គេធ្វើមិនដឹង គឺមិនរវល់តហ្មង!
កុំយកទៅបង្ហាញអី នាំខ្មាស់គេ? ញ៉ុមចប់បរិញ្ញា ខាងផ្នែកអាយធី ដែរតែមិនហ៊ានបញ្ចេញអោយគេដឹងទេ ខ្លាចគេលស់ព្រលឹង!
បាត់បងយូ! មកភូមិវិញបញ្ចេញកំហឹងតែម្តង!!!
ហិហិហិ ចង់បញ្ចេញខ្លះៗហ្នឹងណា! សុខសប្បាយអតប្អូនប្រុស?
ខានមកលេងយូ អាឡូវប្តូរ ហេដឺ ស្អាតហ្មង
អរគុណដែលបានចូលមកលេង! សុខទុក្ខយ៉ាងណាដែរ បុរិន្ទ? ញ៉ុមទើបតែដូរ ហេដឺ ព្រឹកម៉ិញហ្នឹង ចង់តុបតែងផ្ទះបន្តិច!
ខ្ញុំចូលចិត្តសាលា RUPP វិញត្រូវតេអាភឿន បូរិន្ទ ចាំអត់?
តើសាលាហ្នឹងមានវគ្គសិក្សា ការផលិតភាពយន្តអត់?
NIM ធ្លាក់គូទទៅជា NUM
វិចារណ៌បានល្អ លោកតា!
និយាយរួមទៅ តាមគំនិតផ្ទាល់ខ្លួនខ្ញំុ សាលាភាគច្រេីន នៅស្រុកខ្មែរ គឺមិនអាក្រក់ប៉ុន្នាន ទេប៉ុន្តែកំរិត និង សេវាកម្មអន់ណាស់។
វាជាការពិតណាស់!!! ខ្ញុំនិយាយគឺសំដៅទៅលើសេវាកម្មក្នុងការបំរើអតិថិជននោះឯង! អត់មានជំនាញក្នុងការទទួលភ្ញៀវ ទោះបីតាមទូរសព្ទ័ក៏ដោយ!!!