ជាងប៉ុន្មានខែមកនេះ ផ្ទះខ្ញុំចាក់សោរចោល អត់សូវបានមកបោសសំអាតអីសោះ!! ដល់មកដល់ មានអីផ្ទះនៅស្អាតតើ អត់មានសំរាម ឬសំបុកពីងពាងអីមកព័ទ្ធទេ។ ដើរចោលម៉ានខែសោះ! ម៉ាង៉ៃៗ ដើរអឺតតែផ្ទះគេ!!! យូរៗទៅលែងមានអីមកជជែកលេងជាមួយបងប្អូនអ្នកភូមិផងរបងជាមួយហើយ!! ចឹងមានតែដើរអឺតៗ តិចៗ ទៅក្រែងលោរកន្លែងណាចាប់អារម្មណ៍ទៅអឺតតិចទៅ!!!
ចាំមានពេលបន្តិចនឹងមកតុបតែងផ្ទះបន្តិចសិនហើយ ព្រោះចង់ផ្លាស់ប្ដូរបរិយាកាសថ្មី ព្រោះអត់ចង់នៅដដែលទេ!!!
រវល់តែនិយាយ អូភ្លេចជំរាបសួរបងប្អូនប្រុសស្រី អ្នកចាស់អ្នកថ្មីអីហ្នឹង!!!! សុខទុក្ខយ៉ាងណាដែរ?
មានណាហ៊ានម៉ោទះបងទេ ព្រោះឮថាផ្តាសាយអស់ម៉ាទះ 😀
ពួកបងជាខ្លះៗ ហើយតើ!!! មានតូវឈឺ អីទៀតណា យី….
សុខសប្បាយជាធម្មតាទេបង! ហើយម៉េចហើយឃើញដូចជាឈឺម៉ាផ្ទះហី?
ជាខ្លះៗហើយ លែងឈឺហើយ! អរគុណដែលបានមកលេងបងង៉ៃនេះ តែអត់មានទឹកកកអីទទួលទេ ព្រោះទើបតែមកអឺតផ្ទះបងង៉ៃហ្នឹង! ចឹងបោសដីគុយលេងទៅណា!
សួស្តីឆ្នាំថ្មី