ភាគទី ១ ចុចទីនេះ
ជារៀងរាល់ថ្ងៃនាង លីង ស៊ូលេបគ្រួសលេបថ្ម ទោះបីម្ដាយរបស់នាងស្អប់ខ្ពើមរូបនាងយ៉ាងណាក៏ដោយ នាងនៅតែបន្តដាក់ចិត្តថាបំរើម្ដាយមិនអោយទើសចិត្តឡើយ។ ច្រើនខែកន្លងទៅអ្នកស្រី លីង មានផ្ទៃពោះ២ខែហើយ តែនាងមិនបានជំរាបអោយប្ដីរបស់នាងដឹងឡើយ សូម្បីតែម្ដាយក្មេករបស់នាងក៏នាងមិនបានប្រាប់អំពីរឿងនេះដែរ! នាងនៅតែបន្តមិនបានជំរាបដល់ម្ដាយក្មេករបស់នាងពី រឿងនេះទៀត រហូតដល់ម្ដាយក្មេករបស់នាងវាយធ្វើបាននាង ហើយស្ដីបន្ទោសដល់នាងជាច្រើន ហើយទីបំផុតកូននោះក៏រលូតបាត់ទៅ!!! នាងលីង ទួញសោក សង្រេក ដោយព្រោះតែបាត់បង់កូនដែលនាងមិនទាំងបានឃើញមុខផង នាងមិនទទួលទានបាយ មិនផឹកទឹក ហើយមិនធ្វើការងារអ្វី ទាំងអស់។ លោក វ័ងដែលជាប្ដី មិនជាបានសូវចូលផ្ទះឡើយ ដោយព្រោះតែមុខជំនួញ លោកត្រូវធ្វើដំណើរទៅតំបន់ឆ្ងាយៗ ដោយមិនទាំងបានដឹងថាប្រពន្ធរបស់លោកមានរឿងរ៉ាវយ៉ាងណានៅក្នុងផ្ទះឡើយ!
នាងលីង បានដាក់ចិត្តស្អប់ម្ដាយក្មេករបស់នាង ហើយនាងតាំងចិត្តថានឹងសងសឹក នឹងប្រព្រឹត្តចំពោះម្ដាយក្មេករបស់នាងអោយអាក្រក់លើសពីអ្វីដែលម្ដាយក្មេករបស់នាងបានធ្វើចំពោះនាងទៅទៀត។ ពេលមួយនាងកំពុងតែជូតផ្ទះ ពេលឃើញម្ដាយក្មេករបស់នាងដើរចូលមក នាងក៏ជះទឹកក្នុងធុងជូតផ្ទះនោះ ទៅលើឥដ្ឋ បានធ្វើអោយអ្នកស្រីវ័ងរអិលជើងដួលទៅនឹងឥដ្ឋ ពេលនោះអ្នកស្រីវ័ងដួលចុះ ហើយចុកចាប់ជាពន់ប្រមាណ ក៏បានចាត់អោយអ្នកបំរើប្រុសៗចាប់នាងលីង ហើយទះកំផ្លៀងជាច្រើនផង ដោយឆ្លើយតបទៅនឹងទង្វើរដែលនាងលីងបានធ្វើចំពោះអ្នកស្រី។ នាងលីងត្រូវគេទះកំផ្លៀងយ៉ាងច្រើន នាងមិនបានយំទេ តែក្រសែរភ្នែករបស់នាងបានបង្កប់ទៅដោយគំនុំ នឹងការសងសឹកជាច្រើន។ ដោយព្រោះតែគំនុំនោះ មិនបានអោយនាងទទួលការឈឺចាប់ពីការទះកំផ្លៀងរបស់ពួកអ្នកបំរើនោះឡើយ។ នាងត្រូវម្ដាយក្មេកយកទៅ ឃុំនៅកន្លែងដាក់ឱស និងដាក់ឥវ៉ាន់ និងបង្អត់អាហារជាច្រើនថ្ងៃ។ រីឯអ្នកស្រីវ័ងវិញ បន្ទាប់ពីបានស្រាកស្រានពីការឈឺចាប់ដោយការដួលនោះហើយ ក៏បានអោយគេដោះលែងនាងលីង ហើយក៏បង្ខិតបង្ខំអោយនាងលីងធ្វើការធ្ងន់លើសមុនទៅទៀត។
ថ្ងៃមួយពេលដែលនាងទៅផ្សារទិញម្ហូប នាងក៏បានចូលទៅផ្ទះលោកគ្រូពេទ្យ ឈិន សុំអោយលោកគ្រូពេទ្យ ឈិនផ្សំថ្នាំបំពុល សំរាប់បំពុលម្ដាយក្មេករបស់នាង។ លោកគ្រូពេទ្យ ឈិន មិនចង់ធ្វើការទាំងនោះទេ តែ នាងលីងបាននិយាយពីការឈឺចាប់ នឹងរឿងរ៉ាវទាំងប៉ុន្មានពី ទង្វើដែលម្ដាយក្មេករបស់នាងបានធ្វើមកដល់នាង ដល់លោកគ្រូពេទ្យ ឈិន ស្ដាប់។ លោកគ្រូពេទ្យ ឈិន បានស្ដាប់ហើយ ក៏យល់ព្រមធ្វើតាមនាងលីង! លោកបានចូលទៅខាងក្នុងបន្ទប់របស់លោក មួយសន្ទុះក្រោយមក លោកក៏ចេញមកវិញទាំងកាន់កូនដបតូចមួយមកជាមួយផង។ លោកប្រាប់ដល់នាងលីងថា “នេះ ជាថ្នាំពុលឥតក្លិន! វានឹងជ្រាបចូលទៅក្នុងរាងកាយអ្នកដែលបានទទួលទាន ហើយវានឹងសំលាប់កោសិកាក្នុងខ្លួន បន្តិចម្ដងៗ ដោយមិនមានការឈឺចាប់ នឹងដឹងទាល់តែសោះ! នាងត្រូវលាយនឹងអាហារអោយម្ដាយក្មេករបស់នាងទទួលទាន! ក្នុងមួយថ្ងៃយ៉ាងហោចណាស់៣ដងដែរ”។ នាងលីងមានចិត្តត្រេកអរជាពន់ប្រមាណ! តែលោកគ្រូពេទ្យឈិនបានបន្តទៀតថា “នាងត្រូវប្រព្រឹត្តល្អបន្តិចដាក់ម្ដាយនាង ត្រូវចេះយកចិត្ត យកគាប់យកគួរ បើមិនអីចឹងទេ ម្ដាយក្មេករបស់នាងនឹងមិនហ៊ានទទួលទានអាហារពីនាងឡើយ!”។ នាងលីងតបទៅវិញថា នាងដឹងថានឹងត្រូវធ្វើយ៉ងម៉េចហើយ!
…តទៅភាគបញ្ចប់!
ប៉ាម៉ានភាគបង?
គិតថាសរសេរតែ ៣ភាគទេ!!! ភាគចុងក្រោយនេះជាភាគបញ្ចប់ហើយ! ព្រោះសាច់រឿងបងសង្ខេបច្រើនណាស់ ដើម្បីអោយមានន័យងាយស្រួលអាន នឹងយល់។
ងៃំណាដាក់អាបញ្ចប់?
មិនទាន់ដឹងផង ប្រហែលជាសប្ដាហ៍ក្រោយមិនដឹង!!!
ចាំមើល 😀
អរគុណ!!! បងនឹងសរសេរអោយឆាប់ចប់!!!