មានក្រុមគ្រួសារមួយដែលជាអ្នកមានទ្រព្យសម្បត្តិគួរសម ហើយក្នុងគ្រួសារនោះ លោក និង លោកស្រី វ័ង មានតែកូនប្រុសទោលប្រចាំគ្រួសារមួយ គឺ កម្លោះ ស៊ូ វ័ង។ ស៊ូ វ័ង មានវ័យសង្ហា ជាទីគាប់ចិត្តដល់នារីផងទាំងពួងដែលជាកូនអ្នកមានដូចគ្នាផងដែរ តែលោក ស៊ូ បានចាប់ចិត្តជាមួយនឹងកញ្ញា លីង ដែលជាកូនកសិករក្រីក្រមួយរូប។ កញ្ញា លីង មានសម្រស់ក៏មិនអន់ប៉ុន្មានដែរ ដែលអាចទាក់ទាញលោក ស៊ូ អោយស្រឡាញ់នាងបាន។ ពន្លកស្នេហ័របស់ពួកគេបានដុះចេញមក ហើយរហូតដល់លោក ស៊ូ មិនអាចអត់ទ្រាំបាន ហើយក៏សុំអោយលោកស្រី វ័ង ជាម្ដាយ ទៅដណ្ដឹងនាង លីង មកជាប្រពន្ធ។
លោកស្រី វ័ង មិនចូលចិត្តនាង លីង ទាល់តែសោះ ដោយព្រោះតែជីវភាពនៃគ្រួសាររបស់នាងមានសភាពក្រីក្រ ហើយមិនសក្ដិសមជាមួយនឹងកូនរបស់លោកស្រី គឺលោក ស៊ូ ទាល់តែសោះ! លោកស្រី វ័ង មិនយល់ព្រមអោយពួកគេរៀបការឡើយ ព្រោះលោកស្រី មានការរើសអើង ទៅលើកញ្ញា លីង។ លោក ស៊ូ បានអង្វរ លោកស្រី វ័ង អោយចូលដណ្ដឹងនាង លីង ទាំងលុតជង្គង់ ហើយមិនទទួលទានបាយទឹកអីទាល់តែសោះ! លោកស្រី វ័ង ឃើញកូនអង្វរ ហើយអត់បាយអត់ទឹកដូច្នេះ ក៏សម្រេចចិត្តស្ដីដណ្ដឹងនាង លីងអោយ ទៅលោកស៊ូ!
ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេបានរៀបចំយ៉ាងសន្ធឹក នឹងគគ្រឹកគ្រេងខ្លាំងណាស់! មានភ្ញៀវមកចូលរួមច្រើនកុះករ ចំណែកលោកស្រីវ័ងវិញ ដូចមិនសូវសប្បាយចិត្តនឹងកូនប្រសារស្រីរបស់លោកស្រីឡើយ។ អាពាហ៍ពិពាហ៍ក៏បានបញ្ចប់ ហើយកញ្ញា លីងរបស់យើងបានក្លាយទៅជាកូនប្រសារស្រីរបស់គ្រួសារត្រកូលវ័ង។ លោក ស៊ូ និងអ្នកស្រី លីង វ័ង ស្រឡាញ់គ្នាខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃ អ្នកស្រីលីង បានបំរើប្ដីមិនអោយទាស់ចិត្តឡើយ ដោយឡែកតែអ្នកស្រីវ័ង ជាម្ដាយក្មេកវិញ មិនចូលចិត្ត និងចង់និយាយស្ដីអីទៅកូនប្រសារស្រីរបស់អ្នកស្រីឡើយ ព្រោះ ឃើញតែភាពក្រីក្រដែលមាននៅក្នុងក្រសែរភ្នែករបស់លោកស្រីជានិច្ច។ ពេលលោកស៊ូ ចេញទៅធ្វើការនៅហាងរបស់គាត់ លោកស្រីវ័ង តែងតែប្រើកូនប្រសាររបស់គាត់អោយធ្វើការធ្ងន់ៗ ហើយប្រើសំដីមិនគួរសមជាច្រើនដល់អ្នកស្រីលីង។ ជារៀងរាល់ថ្ងៃ ពេលលោកស៊ូមិននៅ អ្នកស្រីលីង រស់ជាមួយនឹងទឹកភ្នែក និងការស្ដីបន្ទោសពីម្ដាយក្មេក ទោះបីនាងខំយកចិត្ត ម្ដាយរបស់នាងយ៉ាងណាក៏ដោយ ក៏អ្នកស្រីវ័ងនៅតែស្អប់នាងដដែល និងប្រើប្រាស់នាងអោយធ្វើការធ្ងន់ៗជាច្រើន ហើយជួនកាលម្ដាយក្មេកនាង បានវាយធ្វើបាបនាង ជះទឹកជូតសម្អាតផ្ទះដាក់នាង ហើយអោយនាងទទួលទានអាហារដែលនៅសល់។ នាងលីងមិនដែលរអ៊ូរទាំឡើយ ហើយក៏មិនដែលអោយប្ដីដឹងពីទង្វើររបស់ម្ដាយនាងដែរ។ នាងខិតខំអត់ធ្មត់ សង្កត់ចិត្ត ហើយព្យាយាមបំរើម្ដាយក្មេក ទោះបីជាម្ដាយក្មេកបានធ្វើបាបនាងយ៉ាងណាក៏ដោយចុះ។
…នៅមានត…
អុញ! បងឡូវចេះនិពន្ធរឿងចិនទៀត! 😀
ចេះតើ! តែមិនសូវបញ្ចេញថ្វីដៃហ្នឹងណា!!! ខ្ជិល ព្រោះអីឃើញមានអ្នកនិពន្ធច្រើនណាស់នៅក្នុងភូមិនេះ ចឹងហើយចេះតែលាក់ៗទៅ មិនចង់ចូលក្នុងពិភពគុណឡើយ! ខ្លាចខ្មាស់គេហ្នឹងណា!!! ព្រោះមិនទាន់ហាត់ដល់កំពូលនៅឡើយទេ
សួស្តីបង!
សួស្ដីភារម្យ!! យីថ្ងៃមុនបងសប្បាយចិត្តណាស់ដែលបានជួបភារម្យទល់មុខនឹងមុខ!!!
ញ៉ុមសប្បាយចិត្តដែរហ្នឹង ទំរាំហ៊ានកាត់ចិត្តទៅឆ្កិះបងឯង ខ្លាចចាឡំ! 😀
មានអី បើប្រហាក់ប្រហែល ឆ្កឹះទៅ!!! យ៉ាងអស់ណាស់បើច្រឡំ សុំជល់កែវមួយរាប់អានជាមិត្តភក្ដិទៅ!!!