ចំរៀង​ថ្មី “បើ​មិន​ដាក់​លុយ គេ​បិទ​លេខ​ទូរសព្ទ័”

ជាបទ​ចំរៀង​ថ្មី ផ្ញើរ​ជូន​កញ្ញា អេណា៖

Operator: លោក​អ្នក​មិន​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​ហៅ​ចេញ​ទេ សូម​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង​គណនីយ​របស់​លោក​អ្នក…

 

១.         ទូរសព្ទ័អត់​លុយ ខល​ក៏​មិន​ចេញ            ដួង​ចិត្ត​ទោម្មេញ ណា​ប្រុស​ជីវ៉ា

Callបង​មិន​បាន ដួង​ចិត្ត​ឈឺ​ផ្សា           operator ថា ទូរសព្ទ័​អស់​លុយ។

 

២.         សូម​បង​កុំ​ខឹង​ បើ​អូន​មិន​call              ទៅប្រុស​និមល តាម​ពាក្យ​សន្យា

លុយ​ទិញ​ខោអាវ កាបូប​វែនតា លុយ​អូន​ដើរ​ផ្សារ អស់​ហើយ​ប្រុស​ថ្លៃ។

 

បន្ទរ៖     ឱប្រុសបង​អើយ សូម​កុំ​ខឹង​អី               ធ្វើ​ម្ដេច​រូប​ស្រី ជ្រុលដៃ​ចាយធំ

ខែ​នេះដាច់​យ៉ៃ ចិត្ត​ស្រី​ក្រៀម​ក្រំ បង​អើយ​អូន​សុំ លុយ​ចាយ​ខ្លះបានទេ…?

 

៣.        បើ​អូន​មិន​ដាក់​​ លុយក្នុង​ទូរសព្ទ័ គេ​ហ្នឹង​កាត់​ផ្ដាច់ លេខ​អូន​ហើយបង

ផ្ញើរ​លុយ​អោយ​អូន កុំ​ភ្លេច​នួន​ល្អង          ទុក​អូន​callបង call រៀង​រាល់​ថ្ងៃ

 

និពន្ធ​ដោយ៖ ហេង ពិសិដ្ឋ

០៥ មករា ២០១១

 

49 thoughts on “ចំរៀង​ថ្មី “បើ​មិន​ដាក់​លុយ គេ​បិទ​លេខ​ទូរសព្ទ័”

      1. មិន​ទាន់​ដឹង​ថា​ ត្រូវ​ថត​ការាអូខេអត់ផង ចង់​ថត​ចំរៀង​សិន បើ​ចង់​មែន ចាំ​បង​ណាត់​គ្នា​យើង​ថត​ការ៉ា​អូខេ​ម៉ាបទ​លេង ទុក​ជាអនុស្សាវរីយ៍​សំរាប់​គ្នា​យើង ហើយ​មាន​ភារម្យ​ឯង មានអេណា (តួស្រីចាយ​លុយ) កិកិកិ ហើយ​មាន​ឧត្ដម!! ចុះ​មាន​អ្នក​ណា​ទៀត​ចង់​ដើរ​តួ​ទេ?

    1. សួ​ស្ដី​បុរិន្ទ៖
      បង​មិន​ទាន់​បាន​តែង​ចេញ​ជាទំនុក​ច្រៀង​ទេ ទើប​ចេញ​ជា​បទ​ភ្លេង​ព្រឹក​ម៉ិញ​ហ្នឹង ចឹង​ត្រូវ​ចាំ​បន្តិច ត្រូវ​រក​ប៉ារូល​ច្រៀង​អោយ​ពីរោះ​តែ​ម្ដង ហើយ​នឹង​ដាក់​ជូន​ដោនឡូដ​តាមតំរូវ​ការ​ហើយ!! សូម​អត់​ធ្មត់​តិច​ទៅ ណា​មួយ​កូន​ចៅ​បង​ដែល​នៅ​ផ្នែក​ស្ទូឌី​យ៉ោ​នោះ ថ្ងៃ​នេះ​អត់​មក​ធ្វើ​ការ​ទេ ព្រោះ​មាន​ជំងឺ​រាករូស!!!

    1. អរគុណ​ច្រើន ខ្ញុំ​សង្ឃឹម​ថា​ នៅ​ពេល​ដែល​ចេញ​ជា​បទ​ចំរៀង​ហើយ បងប្អូន​ក្នុង​ភូមិ​យើង​នឹង​បាន​ស្ដាប់​ជាមិន​ខាន។

      1. មិន​ដឹង​ថា ក្មេង​ស្រែ​ក្លាយ​ទៅ​ជា​អ្នក​ក្លាហាន​របស់​អេណា​តាំង​ពី​អង្កាល់​មក​ទេ!!! ឥឡូវ​គេ​មាន​អ្នក​ក្លាហាន​ហើយ!!!! កិកិកិ

      2. ប្រៀបនឹងឧត្តមមិនបានទេខ្ញុំនោះ, មាន​តែ​ឧត្តម​មួយ​ប៉ុណ្ណោះក្នុង​ចិត្ត​អេនណា…. ញ៉ុមជាអ្នកក្លាហាន តែឧត្តមជាវីរៈបុរស! ហេសហេសហេស

      3. ចឹង​មាន​ន័យ​ថា អេណា មាន​វីរៈបុរស​ក្នុង​ចិត្ត​ហើយ!!! តើ​អ្នក​ក្លាហានឯង​ ហ៊ាន​ប្រឈម​មុខ​នឹង​វីរៈបុរស​ទេ? កិកិកិ

      4. អើ សុំ​ទោស​ទៅ​ចុះ បើ​ប៉ះពាល់​ផ្លូវ​ចិត្ត យ៉ាង​ច្រើន​ណាស់ អេណា ឯង​ផឹក ម៉ា​សាវឹង​ប៉ុណ្ណឹង!!! កិកិកិ អ្ហើយ មិន​ចង់​បំផ្លាញ​អី​ទេណា!!!

បញ្ចេញមតិ