ទៅ Countdown នៅ​ណា?

សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​២០១០ នឹង​មិន​ដែល​វិល​ត្រឡប់​មក​​ក្នុង​ពិភព​លោក​នេះ​ទៀត​ឡើយ ហើយ​ឆ្នាំ​២០១១ បាន​តែង​ខ្លួន​ជា​ស្រេច នឹង​រៀប​ខ្លួន​ចូល​មក​កាន់​ដំណែង​ថ្មី!

ថ្ងៃ​សុក្រ​ទី​៣១ គឺ​ជា​វេលា​ចុង​ក្រោយ​បំផុត​សំរាប់​ឆ្នាំ​២០១០ ដូច្នេះ ចង់​សួរ​បងប្អូនអ្នក​ភូមិ​យើង​នេះ មាន​បាន​រៀប​គំរោង​ទៅ​ណាណី អត់ហ្នឹង? ហើយ​មាន​ជប់លៀង​អី​ទៀត​ទេ! បើ​មាន​ទៅ​ណា​ណី​អី​កុំ​ភ្លេច​ប្រាប់​អ្នក​ភូមិ​យើង​ផង ក្រែង​លោរ​បាន​ទៅ​លេង​នឹង​គេ។ ហើយ​មាន​ដាច់​យប់​ដើម្បី​អប​អរ​សាទរ​ឆ្នាំ​ថ្មី​អត់​ហ្នឹង? ញ៉ុម​ដូច​ជា​មិន​ទាន់​ដឹង​ច្បាស់​ពិត​ប្រាកដ​នៅ​ឡើយ​ថា​នឹង​ទៅ​ណា​ទេ ព្រោះ​អី​ដូច​មិន​មាន​គំរោង​អី​សោះ ចឹង​ចេះ​តែ​សាក​សួរ​មើល​ក្រែង​លោ​មាន​បងប្អូន​ណា​ គាត់​បាន​រៀប​គំរោង​រួច​ហើយ​ ចឹង​ចង់​ទៅចូល​រួម​នឹងគេ​ ក្រែប​បាន​សប្បាយ​ និង​បាន​ស្វាគមន៍​ឆ្នាំ២០១១។

14 thoughts on “ទៅ Countdown នៅ​ណា?

      1. ខ្ញុំ​​មិន​ទាន់​ដឹង​ដែរ​ហ្នឹង​ណា! តែ កាល​ឆ្នាំ​ទៅ​មិញ​នេះ ខ្ញុំ​ទៅ​​ដើរ​លេង​​តាំង​ពី មុខ​វាំង​រហូត​មក​ដល់​ផ្សា​រាត្រី ហើយ​នាំ​គ្នា Countdown នៅ​វត្ត​ភ្នំ​ព្រោះ​មាន ខនសឺត​១​កន្លែង​ទល់​មុខ រ៉ា​អាទាសភ្លើង គេ​មាន​បាញ់​កាំជ្រូច Countdown ដែរ

      1. ផឹកទៀតហ្មង! ផឹកល្មមៗបានហើយ! ហលយឈប់ដោះខោ ដោះអាវគ្រវីពេញហាងទៀត ខ្លាចប៉ូលីសចាប់ពីបទ អនាធិបតេយ្យក្នុងផាប់!

      2. ហ្នឹង​ហើយ!​តិចៗ បាន​ល្អ ព្រោះ​នៅ​មាន​ស្មារតី​ខ្លះ តែបើ​ជោក​ជាំ​ហើយ! ជួយ​មិន​បាន​ទេ!!

    1. ព្រោះ​តែ​ស្ងាត់​ស្ងៀម​ហ្នឹង​ហើយ​បាន​ជា ចេះ​តែ​បបួល​គ្នា​ទៅ​ហ្នឹង​ណា! ចឹង​យប់​នេះ​ប្រហែល​ជា​ទៅ​មើល​កាំ​ជ្រួច​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s