សួស្ដីមិត្តទាំងអស់គ្នា! ថ្ងៃស្អែកជាថ្ងៃទី២៥ខែធ្នូ ហើយជាថ្ងៃដែលពិភពលោកបានរៀបចំពិធីបុណ្យណូអែលដ៏ ធំជាងគេសំរាប់ឆ្នាំនេះដែរ។ ដោយឡែកសំរាប់ខ្ញុំហើយនឹងក្រុមរបស់ខ្ញុំក៏បានរៀបចំពិធីបុណ្យណូអែលមួយនៅកោះពេជ្រសំរាប់ថ្ងៃទី ២៥នេះដែរ។ សូមអញ្ជើញមិត្តទាំងអស់គ្នាមកចូលរួមកុំបីខាន អត់ត្រូវការទិញសំបុត្រទេ គឺចូលហ្វ្រីៗ ហ្មង! មានរង្វាន់ ច្រើនណាស់កំពុងរង់ចាំអ្នក។
អ្នករាល់គ្នានឹងបានដឹងពីអត្ថន័យពិតពីថ្ងៃបុណ្យណូអែល សូមមកចូលរួមមក នោះអ្នករាល់គ្នានឹងមិនខកបំណងឡើយ!!! ខ្ញុំនឹងបកស្រាយយ៉ាងច្បាស់ពីអត្ថន័យពិតប្រាកដពីថ្ងៃ ណូអែលជូនដល់បងប្អូនយើងដែលមិនសូវបានដឹងច្បាស់ថាហេតុអ្វីបានជាយើងធ្វើណូអែល ព្រោះតែឃើញគេធ្វើក៏ធ្វើតាម នេះគេហៅថាផ្អើលតាមគេហ្នឹងណា! ចឹងហើយសូមមកស្វែងយល់ពីអត្ថន័យពិតអោយបានគ្រប់ៗគ្នា។
ថ្ងៃសៅរ ទី២៥ ខែធ្នូ ឆ្នាំ២០១០ នៅទីក្រុងកោះពេជ្រ អាគារ ប៊ី វេលាម៉ោង ៤៖០០-៧៖០០ល្ងាច