ពំនុះ​ទ្រូង ភ្ញាក់​ផ្អើល

ខ្ញុំ​មិន​ដឹង​ថា​មាន​ពំនុះ​ទ្រូង​កាត់​តាម​បណ្ដោយ​ផ្លូវ​ថ្មី​សោះ ព្រោះ​ធ្លាប់​តែ​ឃើញ​មាន​ពំនុះ​ទ្រង់​តាមបណ្ដោយ​វិថី​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​ធ្វើ​ពី​ស៊ី​ម៉ង់ត៍ លាប​ពណ៌​លឿង​ខ្មៅ ដាក់​តាម​បណ្ដោយ​ផ្លូវ​នា​នា ដើម្បី​កាត់​បន្ថយ​នូវ​ការ​ស្ទះ​ចរាចរណ៍ នៅ​ក្នុង​ទី​ក្រុង។

នេះ​ជា​រូប​ភាព​ដែល​មាន​ពំនុះ​ទ្រូង​​ដែល​ធ្វើ​ពី​ស៊ី​ម៉ងត៍ លាប​ថ្នាំ​ពណ៍​លឿង និង​ខ្មៅ! តែ​អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​នោះ​គឺ​ម៉ូតូ​ទាំង២​នោះ កំពុង​តែ​ជិះ​ខុស​ច្បាប់ហើយ!!​កិកិកិ មិន​នឹក​ស្មាន​សោះ! បើ​ម្ចាស់​រូប​ថត​ឃើញ​រូប​នេះ​សូម​កុំ​ថា​ខ្ញុំ​ជា​អ្នក​ថត​អី ព្រោះ​ខ្ញុំ​យក​មក​ពី​ការ​ស្វែង​រក​នៅ​ក្នុង​ហ្គូហ្គល​ទេ! កិកិកិ សុំទៅចុះណាង៉ៃ​ក្រោយៗ​កុំ​ជិះ​ចឹង​ទៀត ខ្លាច​ប៉ូលីស​ផាកអស់​គូថ​ខោ​ទៀត។

នេះ​ជា​រូប​ភាព​នៃ​ពំនុះ​ទ្រូង​ថ្មី​ដែល​សាលា​ក្រុងទើប​តែដាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ចាប់​ពី​ស្តុប​ផ្លូវ​មុនីវង្ស​​ទៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ រហូត​ដល់ចុង​សួន​ខាង​លិខ​វិមាន​ឯករាជ្យ។ ខ្ញុំ​ភ្ញាក់​ផ្អើល​តិច​ដែរ​ដោយ​ឃើញ​របាំង​ថ្មី​ដែល​ធ្វើ​ពី​ដែក លាប​ពណ៌​ខ្មៅ​ដដែល​ ហើយ​មាន​លាយ​ពណ៌​លឿង​ខ្លះ​ៗ។ តែ​ខ្ញុំ​ឃើញ​មាន​តែ​មួយ​កំណាត់​ផ្លូវ​នេះ​ទេ មិន​ទាន​បាន់​ឃើញ​នៅ​ទី​ណា​ទៀត​ឡើយ ប្រសិន​បើ​បងប្អូន​ដឹង​សូម​ប្រាប់​ផង ព្រោះ​ឃើញ​ថា សាលា​ក្រុង​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ចរាចរណ៌​នេះ​ណាស់ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ តាម​ដង​ផ្លូវ។ វា​ល្អ​សំរាប់​ចរាចរណ៌​តាម​រថ​យន្ត តែ​ពិបាក​សំរាប់​អ្នក​ថ្មើ​រ​ជើង​ដែល​ត្រូវឆ្លង​ថ្នល់ ព្រោះ​ត្រូវ​ទៅ​រហូត​ដល់​សួន​ជិត​វិមានឯករាជ ឬ​ដល់​ស្តុប​ផ្លូវ​ត្រសក់​ផ្អែម ឬ​ស្តុប​ផ្លូវ​មនុវង្ស។

ខ្ញុំ​មិន​ដឹង​ថា សាលា​ក្រុង​នឹង​មាន​គំរោង​ធ្វើ​ផ្លូវ​ដើរ​កាត់ ទទឹង​ថ្នល់​ដូច​នៅ​សឹង្ហបុរី, ថៃ, មាឡេស៊ី និង ឥណ្ឌូនេស៊ី​ ឬអត់​ទេ!

Advertisements

4 thoughts on “ពំនុះ​ទ្រូង ភ្ញាក់​ផ្អើល

    1. បង​ទើប​តែ​ដឹង​តើ!! នេះ​មកពី​រដ្ឋា​ភិបាល​អត់​បាន​តេ​មក​ប្រាប់​បង ចឹង​ហើយ​បាន​ជា​បង​ដូច​ជាភ្ញាក់​ផ្អើល​បន្តិច​ទៅ!
      ពិត​មែន​ហើយ​រឿង​ទុក​ផ្លូវ​មនុស្ស​ដើរ​ដូច​អត់​មាន​សោះ! នេះ​បិទ​ផ្លូវ​ដើរ​ទាំង​ស្រុង​ហ្មង​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s