សួស្ដី​ណូអែល និង​រីករាយឆ្នាំ​ថ្មី​២០១១


សួស្ដី​ណូអែល​បងប្អូន​ប្រុស​ស្រី សូម​ជូន​ពរជ័យ​ដល់​គ្រប់ៗ​គ្នា
ជួប​តែ​ក្ដី​សុខ​កុំ​បី​ឃ្លាត​ឃ្លា គ្រប់ប្រាណ​អង្គា​សុខភាពប្រពៃ។

សូមអោយ​​គ្រួសារ​បាន​សុខ​ក្សេម​ក្សាន្ត  កិច្ច​ការ​អ្នក​បាន​ជោក​ជ័យ​គ្រប់​ពេល
ឡើង​បុណ្យ​ឡើង​សក្ដិ​ប្រាក់​ខែឡើង​ទ្វេរ  ឡើង​ធ្វើ​ជា​មេ​ជា​manager។

ឯការ​សិក្សា​អ្នក​បាន​សម្រេច  រៀន​ចាំ​មិន​ភ្លេច​ចំណេះ​ពេញ​ខ្លួន
បាន​ដល់​ទី​ត្រើយ​​ត្រេក​អរនឹម​នួន ជូន​ដល់​បងប្អូន​ក្នុង​ថ្ងៃ​ដ៏​ល្អ។