សូមអញ្ជើញ​ចូលរួម​ថ្ងៃ​ណូអែល

នៅ​កន្លែង​ខ្ញុំ​មាន​រៀប​ចំ​កម្ម​វិធី​ណូអែល ដែល​គ្រប់​គ្នា​ភាគ​ច្រើន​ស្គាល់​ នឹង​ដឹង​យ់ាង​ច្បាស់​ថា​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ជា​ថ្ងៃ​បុណ្យ​គ្រីស្ត​ម៉ាស់​មួយ​ដ៏​ធំ​នៅ​ជុំ​វិញ​ពិភព​លោក។ ចឹង​ពួក​ខ្ញុំ​ដែល​ជា​គ្រិស្ត​បរិស័ទ នៅ​ស្រុក​ខ្មែរ​នេះ ក៏​បាន​រៀប​ចំ​អប​អរ​សាទរ​ថ្ងៃ​ណូអែល ដែរ។

នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​២០១០ យើង​ខ្ញុំ​បាន​រៀប​ចំ​កម្ម​វិធី​ណូអែល​សំរាប់​យុវជន ហើយ​កម្ម​វិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​វេលាម៉ោង ៤៖០០-៧៖០០ យប់ នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B.

មាន​កម្ម​វិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​រៀប​ចំ​ជូន ព្រម​ជាមួយ​នឹង​រង្វាន់​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បណ្ដារ​អង្គ​ការ ក្រុម​ហ៊ុន និង​កន្លែង​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ។

ជាមួយ​នោះ​ផង​ដែរ​ក៏​នឹង​បាន​រីក​រាយ​ជាមួយ​ក្រុម​តន្ត្រី​របស់​ខ្ញុំ​ផ្ទាល់​ ដែល​ពួក​កាត់​សុទ្ធ​សឹង​តែ​ជា​យុវជន​គ្រិស្ត​បរិស័ទ ដែល​មាន​សមត្ថ​ភាព​​ក្នុង​ការ​លេងតន្ត្រី​ផង​ដែរ។

សូម​កុំ​ភ្លេច​ចូល​រួម​អោយ​បាន​ច្រើន​ណា ព្រោះ​មិន​ចាំ​បាច់​មាន​សំបុត្រ​ទេ គឺ​ចូល​រួម​បាន​គ្រប់​ៗ​គ្នា និង​ដោយ​សេរី! កុំ​ភ្លេច​ជួប​គ្នា​នៅ​ទី​ក្រុង​កោះ​ពេជ្រ អាគារ B វេលា​ម៉ោង ៤៖០០​ល្ងាច នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ។ ខ្ញុំ​នៅ​ទី​នោះ​រង់​ចាំ​គ្រប់​ៗ​គ្នា!

14 thoughts on “សូមអញ្ជើញ​ចូលរួម​ថ្ងៃ​ណូអែល

  1. ចំណែក​ខ្ញុំ​វិញ នឹង​ទៅ​ចូល​រួម​ណូអែល​នៅ​មហោស្រម​ ចេនឡា ថ្ងៃ​២៣/១២/២០១០ ព្រោះ​មាន​សំបុត្រ​១ (​៤​ដុល្លារ) សម្រាប់​ញាំ​អាហារ ហើយ​នៅ​ថ្ងៃ​ទី ២៦ ក្រុម​ខ្ញុំ​​នឹង​ទៅ​ប្រគុំ​តន្រ្តី​នៅ ម្ដុំ​ព្រៃ​សរ ចំការ​ដូង ១​ថ្ងៃ​ពេញ។

    1. ឡូយ​ណាស់​បាន​ទៅ​ចូល​រួម​នៅ​ចេនឡា ហើយ​បាន​ដើរ​លេង​នៅ​ព្រៃ​សរ​ទៀត ង៉ៃ​ក្រោយ​ប្រាប់​បង​ហង ក្រែង​លោ​បាន​ទៅ​លេង​នឹង​គេ​ដែរ!

  2. ខ្ញុំធ្វើម៉េចបានទៅអត់់ទិញសំបុត្រចូលមែន។
    ប៉ុន្តែខ្ញុំត្រូវទិញសំបុត្រកាប៉ា់ល់់ហោះ 😀
    ដើម្បីហោះម៉ោស្រុកខ្មែរ។
    រីករាយបុណ្យណូអែល និងបុណ្យចូលឆ្នាំសាកល២០១១!
    MerRy Christmas and Happy New Year everybody!

      1. 😀
        បោកកូនជ្រូកអត់់បែកទេ!
        កូនជ្រូករបស់់ខ្ញុំធ្វើពីជ័រ ! 😀
        គួរអោយចង់់មកលេងស្រុកណាស់់ ប្អូន!ខ្ញុំខានមកលេងជាយូរហើយ
        ស្រុកខ្មែរយើងពិតជាសប្បាយជាងស្រុកគេ!!
        ស្រុកគេសុខហើយតែមិនសប្បាយ។
        ស្រុកខ្មែរយើងសប្បាយតែមិនសូវសុខ 😀 ព្រោះអត់់លុយចាយ!

      2. កុំ​ថា​កូន​ជ្រូក​ជ័រ កិកិកិ ទូរ​ដែក​ដាក់​លុយ​គេ​នៅ​គាស់​បាន ចុះ​បង​សម្បត្តិឯង​ង៉ៃ​ណា​នឹង​មក​លេង​នៅ​ស្រុក​ខ្មែរ​ទៅ? កុំ​នៅ​ស្រុក​គេ​យូរ​ពេក ប្រយត្ន័​ភ្លេច​រស់​ជាតិ​ទឹក​ត្នោត​ខ្មែរ​ណា! ដល់​ពេល​ត្រូវ​ខ្វៃកូន​ជ្រូក​ជ័រ មក​លេង​ស្រុក​ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s