សុខ​សប្បាយ​ឬ​ទេ?

ជំរាប​សួរ​បងប្អូន​អ្នក​ភូមិ​អើយ!!! អាឡុវ​នេះ​ឃើញ​ថា​ភូមិ​យើង​ដូច​ស្ងាត់​ដល់​ហើយ មិន​សូម​មាន​រឿង​រំជើប​រំជួល​អី​កើត​ឡើង​ទេ មើល​ទៅ​បងប្អូន​យើង​រវល់​តែ​ច្រូត​កាត់​ហើយ​ ព្រោះ​អី​ពេល​ខ្លះ​មិន​សូវ​ឃើញ​នៅ​ផ្ទះ​សោះ បើក​ទ្វារ​ចោល ទៅ​ស្រែ​ចម្ការ​បាត់។

និយាយ​ ខ្ញុំ​ហ្នឹង​ក៏​រវល់​ដែរ មិន​សូវ​មាន​ពេល​មក​អឺត​ផ្ទះ​សោះ តែ​ឃើញ​តែ​ក្រដាស់​សំបុត្រ​ សារ​ទុក​ប្រាប់​ថា មាន​បងប្អូន​យើង​មក​ ខ្ចី​ប៊ីចេង ប្រហុក ខ្ទឹម យក​ទៅ​ប្រើ! តែ​មិន​អី​ទេ យក​ទៅ​ព្រោះ​ខ្ញុំ​មាន​ច្រើន​ណាស់ ទិញ​ស្តុក​ទុក ខ្លាច​ក្រែង​មាន​គ្រោះ​អាសន្ន​កើត​ឡើង!!

សូម​ជំរាប​សួរ​ និង​ផ្ដល់​ក្ដី​នឹក​រលឹក​ដល់​បងប្អូន​អ្នក​ភូមិ​វ៉ើត​ប្រេស​នេះ​ផង!

21 thoughts on “សុខ​សប្បាយ​ឬ​ទេ?

  1. បើនៅភូមិខ្ញុំវិញ ខែនេះជិតមានធ្លាក់ទឹកកកហើយ មិនសូវជាមានឃើញអ្នកណាចេញដើរឡេង សោះ។ ប្រហែលជាគេចំណាយពេលនៅផ្ទះ ជាមួយគ្រួសារប្រពន្ធកូនហើយមើលទៅ!!! លោកបងអើយឯខ្ញុំវិញ នៅតែផ្ទះ អប្សុកណាស់! ធ្វើការបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះឯង៕

    1. ឡូយ​ណាស់ បាន​លេង​លើ​ទឹក​កកទៀត!!!! ភូមិ​យើង​នេះ​កំពុង​តែ​ញ៉ាប់​ដៃ​ញ៉ាប់​ជើង ច្រូត​កាត់​ហើយ!!! បើ​នៅ​ផ្ទះ​អផ្សុក ទៅ​ដើរ​លេង​តាម​ហាង និង​បបួល​មិត្ត​ភក្ដិទៅ​មើល​កុន ឬ​ធ្វើ​អី​ទៅ​ណា កុំ​អោយ​អផ្សុក​ពេក។ អរគុណ​បាន​ចូល​មក​លេង​នៅ​ផ្ទះ​បង​ថ្ងៃ​នេះ

    1. ឧត្ដម​អើយ យ៉ាងម៉េច​ហើយ!! ហាង​មាន​លក់​ដាច់​អត់ហ្នឹង? មើល​ទៅ​កុំ​អោយ​អេណា មក​ស្រវឹង​ដោះ​ខោ​ដោះ​អាវ​គ្រវី​ទៀត ចឹង​ហ្នឹង​ភ្ញៀវ​រត់​អស់​ហើយ!!​កិកិកិកិ

    1. សួ​ស្តី​សម្បត្តិ!! ឮ​តែ​រវល់​រហូត​ហ្មង មើល​ទៅ​ច្បាស់​ជា​អត់​ពេល​រក​សង្សានឹង​គេ​ហើយ!!! កិកិកិ ប្រពន្ធ​បង​សុខ​សប្បាយ​ទេ តែ​រវល់​ដូច​សម្បត្តិ​ដែរ​ហ្នឹង​ណា ព្រោះ​ចុង​ឆ្នាំ​ហើយ ត្រូវ​បញ្ចប់​របាយការណ៍​ច្រើន​ណាស់។ ចំណែក​កូន​វិញ ក្ដៅ​ខ្លួន​ប៉ុន្មាន​ថ្ងៃ​នេះ ព្រោះ​ដុះ​ធ្មេញ​ថ្គាម​២​នៅ​ខាង​លើ ចឹង​ហើយ​គាត់​រាង​រញាំ​រញូវ​តិច​ហើយ។

      1. និយាយរឿងដុះធ្មេញ, ញ៉ុមមនុស្សធំ​ផង​ម៉េច ដុះធ្មេញថ្គាមផុត​នៅ​ក្តៅខ្លួន គ្រុនពីរង៉ៃ ទម្រាំតាកូនក្មេង! ហេសហេសហេស​អា​រឿង​សង្សារម្បាច់រករ៉េបង, រត់​មក​ឯងៗ​ហេសហេសហេស… សុទ្ធ​តា​មេគោអីហ្នឹង!

      2. ហា​ហា​ហា​ និយាយ​ដូច​ស្រួល​ណាស់!! រឿង​ដុះ​ធ្មេញ​ហ្នឹង ហ្អើយ យប់​ម៉ិញ​គ្មាន​បាន​ដេក​ពួន​អី​ទេ កូន​យំរហូត ព្រោះ​ឈឺ​ធ្មេញ​ហ្នឹង​ណា!!!

        សង្ហា​ដូច​សម្បត្តិ​ឯង​មិន​ខ្វះ​ទេ​នា​រី​ស្អាតៗ​តាម​ស្រឡាញ់​នោះ!!

    1. ភារម្យ​អើយ ម៉េច​រវល់​បង្រៀន​កូន​សិស្ស​អី? កុំ​អោយ​រវល់​ពេក​ រក​ពេល​ទៅ​កំសាន្ដ​នៅ​កោះពេជ្រ និង​ទៅ​កន្លែង​សប្បាយ​ៗ​ផ្សេងៗ​ទៀត​ផង​ទៅ ប្រយត្ន័​ជ្រុះ​សក់​អស់ ដោយ​សារ​តែ​រវល់​ហ្នឹង​ណា!

      1. អ្នកសរសេកម្មវិធីទេបង! បង្រៀនជាផ្នែកមួយក្រុមហ៊ុនតម្រូវអោយទៅទេ! គិតថារកទៅកោះពេជ្យដែរ តែដូចជាគ្មានពេលសោះ! 😉

    1. អេ បង​គិត​ថា Comet ញ៉ាំ​អស់​ហើយ​ដឹង​ទេ រឿង​ស្ក​គ្រាប់​នោះ!!! ព្រោះ​ពេល​ចេញ​ទៅ​បង​មើល​ទៅ​អត់​ឃើញ​មាន​ផង​ហ្នឹង ឃើញ​តែ​សំបក​ស្កគ្រាប់​ទេ!!! កូន​បង គឺ​អត់​អោយ​ញ៉ាំ​ស្ក​គ្រាប់​ទេ!!! កិកិកិ សុខ​សប្បាយ​យ៉ាង​ណា​ដែរ​ហ្នឹង?

  2. បាទ ជំរាប សួរ អត់ហ៊ានចូលរំខានរ៉េ ខ្លាចថាបងចូលលួច ប្រហុក ! សុខសប្បាយយ៉ាងណា យ៉ាងណី ដែរ ? ចុះ កូនអត់អីរ៉េ ? បាទ ពួកខ្ញុំអត់ថាអត់ថាអីរ៉េ យូរៗអើតម៉ាដងក៏អត់ទើសខុសអីដែរ ។ អរគុណ

    1. សួ​ស្ដី​បង​ហនុមាន!!! ប្រហែល​រវល់​ជោក​ព្រិល​ចេញ​ពី​ផ្លុវ​ហើយ បាន​ជា​មិន​សូវ​ឃើញ​ មាន​សកម្ម​ភាព​អី​ច្រើន​នោះ!! លើក​មុន​ខ្ញុំ​បាត់​ប្រហុក​មួយ​កែវ​តូច​ដែរ តែ​មិន​ដឹង​ជា​បង​យក​ឬ​អត់​ទេ? សង្ស័យ​ណាស់​ខ្ញុំ! អរគុណ​បង​បាន​មក​អឺត​ដល់​ផ្ទះ កិកិកិ!!!

      1. បាទ ជាប់រវល់ដែរ តែមិនមែនចូកព្រិលរ៉េប្អូនអើយ! អូ ម៉ាកែវតូចកាលមុនហ្នឹងអី ខ្ញុំខ្ចីសិនតើ ចាំខ្ញុំបានទៅស្រុកខ្មែរខ្ញុំយកប្រហុកអាមេរិកាំងផ្ញើរជូនវិញ ដែលញាំប្រហុកអាមេរកាំងដែរហ្អា?

      2. ស្មាន​តែ​ចូក​ព្រិល​ទៅ​ហើយ​បង​អើយ! ចឹង​បាន​ថា ឆ្ងល់​ចេះ​តែ​បាត់​កែវ​ប្រហុក​មួយ​ហ្នឹង​ ដឹង​អី​បង​ឯង​យក​សោះ! ប្រហុក​អាមេរិក​យក​តើ​បង អោយ​តែ​អោយ ឈ្មោះ​ប្រ​ហុក​ដូច​គ្នា​តើ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s