ទៅ​បោះ​ជំរំ​នៅ​គិរី​រម្យ

នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក អក​អំបុក និង​សំពះ​លោក​ខែ ខាង​មុខ​នេះ នឹង​មាន​មនុស្ស​ជាង​២លាន​នាក់​ នឹង​សំរុក​មក​ទី​ក្រុង​ភ្នំពេញ នោះ​ទី​ក្រុង​ភ្នំ​ពេញ នឹង​មាន​សភាព​អ៊ូ​អរ​ខ្លាំង​ណាស់! ដោយ​មិន​ចង់​នៅ​ភ្នំពេញ​ក្នុង​កំឡុង​ពេល​នោះ ខ្ញុំ​និង​ក្រុម​ការងារ​មួយ​ចំនួន​សម្រេច​ចិត្ត​ថា នឹង​ទៅ​បោះ​តង់ បោះ​ជំរំ នៅ​សួន​ឧទ្យាន​ជាតិ​គិរីរម្យ​វិញ។

គ្នា​ខ្ញុំ​ប្រមាណ​ ជិត​៣០នាក់ នឹង​ទៅ​បោះ​តង់​នៅ​ក្នុង​ព្រៃ​គិរី​រម្យ​ក្នុង​រយះ​ពេល​៣​ថ្ងៃ ហើយ​យើង​នឹង​ចំណាយ​ពេល​សប្បាយ​ជាមួយ​គ្នា និង​ផ្សង​ព្រេង​ ជាមួយ​គ្នា​ក្នុង​ព្រៃ​នោះ!!  តើ​មាន​អ្នក​ធ្លាប់​ធ្វើ​ដូច​ពួក​យើង​ទេ ? យើង​ធ្លាប់​បាន​ធ្វើ​ការ​បោះ​ជំរំ​នោះ ២​ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៧ និង ២០០៨។ សប្បាយ​ណាស់ ប្លែក ហើយ​មាន​អារម្មណ៍​ថា បទ​ពិសោធន៌​ថ្មី​នៃ​ការ​ រស់​នៅ ការ​ហូប​ចុក និង​ការ​សប្បាយ។ យើង​នឹង​រៀប​ចំអាហារ​សំរាប់​ពេល​៣​ថ្ងៃ ប្រើ​ប្រាស់​បង្គន់ ធម្ម​ជាតិ និង ផ្សង​ព្រេង​ក្នុង​ព្រៃ។

សូម​ប្រាប់​ថា​ សប្បាយ​ម្យ៉ាង​ដែរ!!! យើង​មិន​បាន​ភ័យ​ខ្លាច​ទេ ទោះ​ក្នុង​ព្រៃ​នោះ​មាន​សត្វ​ក៏​ដោយ!!! កិកិកិ ចង់​ទៅ​អត់?

Advertisements

41 thoughts on “ទៅ​បោះ​ជំរំ​នៅ​គិរី​រម្យ

    1. ហេ! យកល្អ សូមលប់ពាក្យសំពះព្រះខែ ចេញទៅ…
      ម៉្យាងទៀតពេលប្រើបង្គន់ធមជាតិសូមជីកដីលប់ផងណា ពីព្រោះឥឡូវនេះ ផ្នែកសុខាភិបាលកំពុងយកចិត្ដទុកដាក់រឿងបង្គន់អនាម័យណាស់ គេព្យាយាមបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល។

      ខ្ញុំនឹកចង់មានឱកាសដូចនេះដែរ។

      1. អុញ ម៉េច​ក៏​អោយ​ទៅ​លប់​ពាក្យ​ហ្នឹង​វិញ? ខ្ញុំ​ដឹង​ថា​ថ្ងៃ​នោះ​គេ​នឹង​សំពះ​លោក​ខែ ចឹង​ចេះ​តែ ដាក់​ទៅ ព្រោះ​អី​ស្រុក​យើង សូម្បី​តែ​លោក​ខែ​ក៏​ជាព្រះ​ដែរ!!!

        រឿង​បង្គន់​នោះ អូ​មិន​ជា​បញ្ហា​ទេ ព្រោះ​អី​ប្រើ​ប្រាស់​ចបកាប់​ គាស់​ដី​តើ ធ្វើ​អីៗ​ហើយ​លុប​វិញ​ហ្នឹង​ មាន​ទៅ ប៉ះ​ពាល់​បរិស្ថាន​ណា!! មាន​អី​ង៉ៃ​ណា​មាន​ឱកាស​មក​ចូល​រួម​មោ!

      1. ទៅ​រូវ!!! ទៅ​ដើរ​លេង​តាម​ភ្នំ មុជ​ទឹក​ជ្រោះ ទឹក​ធ្លាក់ បាយ​កញ្ចប់ ដេក​ក្នុង​តង់ រីក​រាយ​នឹង​ធម្ម​ជាតិ!! ដេក​គង​ថ្ងាស​អោយ​កាម៉ាប់​ទៅ!!!

      2. នៅក្នុងព្រៃមានបង្គន់អនាម័យអត់? ហើយមានភោជនីយដ្ឋានស្អាតៗអត់? ហើយមានស្រីៗស្អាតៗងូតទឹកតាមជ្រោះហ្នឹងអត់? …. អត់?

      3. អត់​មាន​បង្គ់ន​ទេ ត្រូវ​ប្រើ​ចប់​ជីក ចូល​ព្រៃ!!! ភោជនីយដ្ឋាន​ក៏​អត់​ដែរ ត្រូវ​ញ៉ាំ​អ្វី​ៗ​ ដែល​ងាយ​ស្រួល​ មិន​ប្រើ​ទឹក​ ច្រើន​ពេក។ រ៉ង​ស្រី​ស្អាត​ងូត ទឺក​ជ្រោះ​នោះ​មិន​ខ្វះ​ទេ!!!

      4. ក្រែងគេធ្វើផ្ទះទុកដេកហេបង? ចឹងបងឯងលក់ដីលក់ផ្ទះទៅនៅ​ក្នុង​ព្រៃរ៉ូវ? ហិហិ (សួរបែបឈ្លើយ)
        ឧត្តម ៖ នៅសល់សំណួរមួយទៀត…ហើយនៅនុះមានលក់​ណាំបឺវ័នះត់?

      5. យ៉ងៗ​មាឌូ គ្មាន​អី​ទេ!!! កាល​ពី​មុន​ធ្លាប់​រស់​នៅ​ក្នុង​ព្រៃ​ជាង​១០​ឆ្នាំ​ហើយ ចឹង​មិន​ចង់​ទៅ​ទៀត​ទេ! អារឿង​ណាំ​បឺវ័ន​នោះ កិកិកិ​ អត់​មាន​ទេ !!!! ចង់​ណាស់ ដាក់​ទៅ​ខ្លួន​ឯង​ទៅ (មុខឌឺ)

      6. សង្ស័យ​តែ​វិកល​ចរឹត​ដឹង​ទេនែក!! មើល​ជួយ​មើល​គ្នា​ផង ង៉ៃ​មុន​បង​ឃើញ​ស្រាត​ខោ​ស្រាត​អាវ​នៅ​តៀម​ឧត្ដម​ឯង!! អ្ហើយ ក្មេង​សម័យ​អាឡូវ សាវឹង​អាក្រក់ចឹង​ណ៎!

  1. បងពិសិដ្ឋ ហ៊ានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមេបក្សញុមផង! នេះពិតជាមិនឃើញ​ក្តាមប្រៃមិនស្រក់ទឹកភ្នែកមែន! លោកមេបក្សចាត់ការគាត់ទៅ កុំខ្លាចត្រឹមតាំងតោប៉ុន្នឹង! យ៉ាងណាក៏ញុមមិនឈរមើលដែរ (រត់មុន)! ចូល…..

    1. ចូល​ក្នុង​ពិភព​គុណ​ហើយ​មិន​ខ្លាច​ទេ! កាល​ណា​បើ​ដក​ដាវ​ហើយ ត្រូវ​តែ​មាន​អ្នក​ស្រក់​ទឹក​មាត់!!! នេះ​ជាច្បាប់​ពិភពគុណ!!! ហឹះ អាង​គ្នា​ច្រើន​ធ្វើ​បាប​គ្នា​តិច!!! មិន​អី​ទេ កូនប្រុស​៤០​ឆ្នាំ​ទៀត​សង​សឹក​ក៏​មិន​ហួស​ពេល​ដែរ!!!​ ចាំ​តែ​មើល​ទៅ អោយ​តែ​នៅ​ម្នាក់​ឯង​ ច្បាស់​ជា​រត់​មិន​រួច​ទេ បើ​មិន​ burger ក៏ hotdog ឬ Pizza ដែរ!!!!

      1. ហាហាហា ញ៉ុមអេណារស់នៅមិនខ្លាចមេឃមិន​ខ្លាចដី​(ខ្លាច​តែ​សម្រស់ប្រុសស្អាត ហិហិ) បើហ៊ានឈ្លោះគឺហ៊ានវ៉ៃគ្នាហើយ

  2. គួរ​អោយ​ចាប់​អារម្មណ៍ ណាស់​នៀក ប៉ុន្តែ​គួគិត​ពីបញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​ផង ។
    ថ្ងៃ​ក្រោយ​ខ្ញុំ​សុំ​ទៅ​ដែរ​បើ​ពេល​វេលា​អំណោយ​ផល ។

  3. អូ​រ !មិន​ដូច​ជា​គំ​រោង​ដែល​បង​ពិ​សិទ្ធ​ប្រាប់​ញ៉ុម​កាល​ពី​មុន​ទេ​! កាល​លើក​មុន​ប្រាប់​ថា​ចង់​ទៅ​សង់​ទី​ម៉ែត​ជា​មួយ​នឹង​ប្រ​ពន្ធ​កូន​ ផង​! ហាហហា ហើយ​បាន​សំ​រេច​នៅ​ហ្អា​បង?! ថា​លេង​ទេ តែ​ពី​មុន​ធ្លាប់​ប្រាប់​មែន​! សុខ​សប្បាយ​ទេ​បង​ប្រុស! ខាន​ជួប​យូ​ហើយ​! ហើយ​ខាន​បាន​មក​លេង​ដល់​ផ្ទះ​ទៀត​! 🙂

    1. យី​បង​និយាយ​អី​ជា​មួយ​វឌ្ឍនះ? អត់​ចាំ​ហង!!! តែ​យ៉ាង​ណា​ម៉ិញ បង​យក​ប្រពន្ធ​និង​កូន​ទៅ​ជាមួយ​ដែរ​តើ!!! ហ្នឹង​ហើយ​បង​ខាន​ជួប​យូរ​ដែរ​ហ្នឹង​ណា និយាយ​ចឹង​ការ​បោះជំរំ​មិត្ត​ភាព​ជិត​ដល់​ហើយ មាន​នែនាំ​មិត្ត​ភក្ដិ​ណា​អោយ​ទៅ​ចូល​រួម​អត់? បើក​មើល http://www.friendshipcamp.wordpress.com ទៅ​ដើម្បី​ដឹង​ពី​ព័ត៌មាន​ច្បាស់។

    1. ហា​ហា​ មាន​អី!!! សាក​ទៅ ញ៉ុម​អត់​ដែល​សាក​ហង បុរិន្ទ​សាក​សិន​ទៅ​ចាំ​ប្រាប់​ហង ថាតើ​មាន​លក្ខណះ​យ៉ាង​ម៉េច​ដែរ? ហើយ​ទឹក​ឃ្មុំ​ក្នុង​ព្រៃ​យ៉ាង​ម៉េច​ដែរ?

      1. ខ្ញុំលឺគេថា ទៅដល់ព្រៃអញ្ចឹងទឹកឃ្មុំសុទ្ធល្អណាស់ ភ្លក់ហើយឆ្ងាញ់ជាប់មាត់មិនខានឡើយ។
        ប្រធានបទខាងលើ បងជាអ្នកណែនាំ ដូច្នោះបងគួសាកល្បងមុនខ្ញុំ តែខ្ញុំសូមផ្តាំថា ប្រយ័ត្នស្រមោចខាំ ព្រោះស្រមោចក៏ចូលចិត្តទឹកឃុំដែរ។

      2. ប្រហែល​ជា​ចឹង​ហើយ​មើល​ទៅ! ទឹក​ឃ្មុំ​នៅ​ក្នុង​ព្រៃ​ច្បាស់​ជា​សុទ្ធ ហើយ​ផ្លឹត​ទឹក​ធំ​ទៀត។ អេ បង​មាន​បាន​និយាយ​ថា​បង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ហ្នឹង​ណា? គ្រាន់​តែ​ទៅ​ដើរ​លេង​ទេ! ង៉ៃ​ក្រោយ​បើ​បុរិន្ទ​ទៅ​ ប្រាប់​បង​ផង​ ចាំ​បង​អោយ​ខ្ចី​តង់​សំរាប់​ក្រេប​ទឹក​ឃ្មុំ!! កិកិកិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s