បាត់​មុខ

សួស្ដី និង​សុខ​សប្បាយ​ទេ​បងប្អូន? មួយ​រយះនេះ ខ្ញុំ​មិនសូវ​បាន​ចុះ​​ផ្សាយ​អត្ថ​បទ​អ្វី​នៅ​លើ​វ៉ើត​ប្រេស​ទេ ហើយ​ក៏​មាន​អារម្មណ៌​ថា ដូច​អត់​មាន​អី​និយាយ​ចឹង។ ចុះ​បាត់​សម្ដី​ និង​វោហា​សព្ទ័​ទៅ​ណា​អស់​ទៅ? នេះ​ប្រហែល​ជា​រវល់​ពេក​ហើយ។ នឹក​បងប្អូន​យើង​ដល់​ហើយ!!!

បាត់​មុខ​មិន​សូវ​និយាយ​ស្ដី​អី​នៅ​លើ​វ៉ើត​ប្រេស​មែន តែ ក៏​ឆ្លៀត​ចូល​ទៅ​លេង​ផ្ទះ​បងប្អូន​មួយ​ចំនួន​ដើម្បី​មើល​តើ​គាត់​មាន​អ្វី​ចែក​រំលែក​ខ្លះ។ ឃើញ​ថា​មិន​សូវ​មាន​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៌​សោះ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៌​នោះ និយាយ​តែ​រឿង​ដែល​ ខ្ញុំ​អត់​សូវ​ចង់​ដឹង! កិកិកិ។ តែ​អ្វី​ដែល​ខ្ញុំ​សង្គេត​ឃើញ​នោះ​ក៏​ដឹង​ថា មាន​បងប្អូន​អ្នក​ភូមិ​យើង​មួយ​ចំនួន​បាន​បាត់​ខ្លួន​ពី​ភូមិ​ដែល ហាក់​ដូច​ជា​ស្ងាត់​ច្រៀប​ អត់​មាន​អ្វី​កើត​ឡើង​ចំពោះ​ជីវិត​គាត់​សោះ!!! តើ​មាន​រឿង​អ្វី​កើត​ឡើង​ទៅ? ទៅ​ណា​អស់​ហើយ? ជីវិត​របស់​បងប្អូន​អ្នក​ភូមិ​យើង​សុខ​ទុក្ខ​យ៉ាង​ណា​ដែរ?

Advertisements

17 thoughts on “បាត់​មុខ

  1. ស្តាយណាស់ ដោយប្អូននៅមានការពិបាកក្នុងដើរលេងផ្ទះបងប្អូនយើង ។ មិនចាំបាច់និយាយអីច្រើនប្អូន ​គ្រាន់តែ​Hi and Bye នោះពួកយើងអរណាស់ទៅហើយ !

      1. បាទ ជំរាបសួរ ! បាត់មុខ យូរ ខ្ញុំស្មានតែមានការមិនស្រួល មានជម្ងឺ ឬ ក៏ កូនមិនស្រួលអីរ៉េ បើបានសេចក្តី សុខសប្បាយនោះ ខ្ញុំអរណាស់ទៅហើយ ! ងៃក្រោយ កុំអើតតាមបង្អួច ប្រយ័ត្នគេច្រឡំ ថាលួចថត គេកំពុងផលិតអីៗដាក់យូធូប ក្រែងគេប្រើអាវុធសម្ងាត់ ក្បាច់ស្បែកជើងហោះ ! 😀 សូមស្វាគមន៍សាជាថ្មី !

      2. សួ​ស្ដី​បង​ហនុមាន
        ទេ អត់​ឈឺ​ទេ សព្វ​ថ្ងៃ​នេះ កំពុង​តែ​ឡើង​គី​ឡូ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ហើយ!!! កូន​ទៀត​សោត​ក៏​ចាប់​ផ្ដើម​ធំ​ធាត់​ទៅ ហើយ​ចេះ​ដើរ​ពេញ​ផ្ទះ​ហើយ ចាប់​មិន​ឈ្នះ​ទេ!! កិកិកិ

        មិន​ធានា​ដែរ​បង ក្រែង​លោ​អ្នក​ណា​ភ្លេច​ខ្លួន​កំពុង​តែ កិកិកិ ខ្ញុំ​ទៅ​អឺត​តាម​បង្អួច​ទៅ​បើ​ឃើញ​ចេះ​តែ​ថត​ទុក​ជា​ឯង​សារ​ទៅ។ តែ​បើ​មាន​របស់​ញ៉ាំ​វិញ​ ចូល​ទៅ​ទាំង​មិន​បាច់​អញ្ជើញ!!!

      3. ឡើងគីឡូ មិនអីរ៉េ នោះគឺមានន័យថា មានសុខភាពល្អ កុំអោយតែស្គមវិញនោះ គួរអោយព្រួយបារម្ភ ។ មានក្តីត្រេកអរ ដែលមានក្តីសុខសប្បាយ !

  2. ជម្រាបសួរបង បងសុខសប្បាយជាទេ? ខ្ញុំសុខ និងទុក្ខគឺថាប្រហាក់​ប្រហែល​គ្នាណាបង​ ។ ខ្ញុំពេលមួយរយះនេះក៏អត់ដឹងថាចែករំលែកពីអ្វីដែរ ព្រោះថារវល់តែខកចិត្ត តូចចិត្ត ពិបាកចិត្ត ស្អិតចិត្ត …ហិហិហិ..!!
    សូមជម្រាលបងៗ ទាំងអស់គ្នា សូមជូនពរបងៗអោយមានសុខភាពល្អ.!!

    1. សួ​ស្ដី វណ្ណ​ពិសិដ្ឋ
      យ៉ាង​ម៉េច​ក៏​ជីវិត​ទៅ​ជា​ចឹង ហី​រវល់​ការ​ងារ​ណាស់​អី បាន​ជា​សុខ​នឹង​ទុក្ខ​ប្រហាក់​ប្រហែល​គ្នាចឹង? ហី​ពិបាក​ចិត្ត​ស្អិត​ទ្រូង​រឿង​អី​ហ្នឹង?

      1. អី​យូយ!!! ទុក​មុខ​ ទុក​មាត់​អោយ​ផង​មោ!!! គ្នា​រក​ស៊ី​បាន​តែ​នឹង​មាត់​ហ្នឹង​ហើយ!!! បើ​ប្រាប់​គេ​ពេញ​ភូមិ​ចឹង បង​រក​ស៊ី​លែង​បាន​ហើយ!!!,

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s