បាត់​មុខ


សួស្ដី និង​សុខ​សប្បាយ​ទេ​បងប្អូន? មួយ​រយះនេះ ខ្ញុំ​មិនសូវ​បាន​ចុះ​​ផ្សាយ​អត្ថ​បទ​អ្វី​នៅ​លើ​វ៉ើត​ប្រេស​ទេ ហើយ​ក៏​មាន​អារម្មណ៌​ថា ដូច​អត់​មាន​អី​និយាយ​ចឹង។ ចុះ​បាត់​សម្ដី​ និង​វោហា​សព្ទ័​ទៅ​ណា​អស់​ទៅ? នេះ​ប្រហែល​ជា​រវល់​ពេក​ហើយ។ នឹក​បងប្អូន​យើង​ដល់​ហើយ!!!

បាត់​មុខ​មិន​សូវ​និយាយ​ស្ដី​អី​នៅ​លើ​វ៉ើត​ប្រេស​មែន តែ ក៏​ឆ្លៀត​ចូល​ទៅ​លេង​ផ្ទះ​បងប្អូន​មួយ​ចំនួន​ដើម្បី​មើល​តើ​គាត់​មាន​អ្វី​ចែក​រំលែក​ខ្លះ។ ឃើញ​ថា​មិន​សូវ​មាន​អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៌​សោះ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​សប្ដាហ៌​នោះ និយាយ​តែ​រឿង​ដែល​ ខ្ញុំ​អត់​សូវ​ចង់​ដឹង! កិកិកិ។ តែ​អ្វី​ដែល​ខ្ញុំ​សង្គេត​ឃើញ​នោះ​ក៏​ដឹង​ថា មាន​បងប្អូន​អ្នក​ភូមិ​យើង​មួយ​ចំនួន​បាន​បាត់​ខ្លួន​ពី​ភូមិ​ដែល ហាក់​ដូច​ជា​ស្ងាត់​ច្រៀប​ អត់​មាន​អ្វី​កើត​ឡើង​ចំពោះ​ជីវិត​គាត់​សោះ!!! តើ​មាន​រឿង​អ្វី​កើត​ឡើង​ទៅ? ទៅ​ណា​អស់​ហើយ? ជីវិត​របស់​បងប្អូន​អ្នក​ភូមិ​យើង​សុខ​ទុក្ខ​យ៉ាង​ណា​ដែរ?