មាន​-ត្រប់ ឬ មាន-ទ្រព្យ

តាម​ប្រពៃ​ណី​ខ្មែរ​យើង នៅ​ក្នុង​ការ​រៀប​អាពាហ៌ពិពាហ៌​​មាន​ការ​រៀប​ចំ​ជា​ច្រើន​បែប​ច្រើន​យ៉ាង​ទៅ​តាមប្រ​ពៃ​ណី​របស់​ប្រជា​ជន​ខ្មែរ​យើង។ នៅ​ក្នុង​នោះ​មាន​​ទម្លាប់​មួយ​ដែល​គេ​​តែង​តែ​ធ្វើ​ ហើយ​មិន​អាច​រំលង​បាន​គឺ ពិធី​ហែរ​ជំនូន​ ដែល​កូន​កម្លោះ​ត្រូវ​ហែរ​ជំនូន​មាន​ជា​ផ្លែ​ឈើ​ នំ​ចំណី បន្លែ សាច់ និង​ភេសជ្ជះ និង​រណ្ដាប់​ជា​ច្រើន​ទៀត​ទៅ​គេហដ្ឋាន​ខាង​ស្រី​ ដើម្បី​ស្ដី​ដណ្ដឹង​ និង​សុំ​ផ្លូវ​ដើរ​ជណ្ដើរ​ឡើង ដោយ​មាន​មេបារ​ខាង​ប្រុស​ ខាង​ស្រី​ជា​អ្នក​ដែល​សាសង ពាក្យ​សព្ទ័​ ក្នុង​ការ​ស្ដី​ដណ្ដឹង។ តាម​ការ​សង្គេត​ឃើញ​ថា​នៅ​ក្នុង​ជំនូន​ផ្លែ មាន​ផ្លែ​ឈើ និង​រណ្ដាប់​ជា​ច្រើន​ទៀត​ដែល​យក​មក​ជូន តែ​ខ្ញុំ​សូម​លើក​និយាយ​បន្តិច​ចុះ​ពី​រឿង​ផ្លែ​ឈើ។
មិន​ដឹង​ជា​​វា​កើត​ឡើង​តាំង​ពី​ពេល​ណា​មក​ ដែល​គេ​យក​ផ្លែ​មៀន លាយ​ជាមួយ​និង​ផ្លែ​ត្រប់មូល ហើយ​គេ​ចាត់​ទុក​ជំនូន​នោះ​ជា​ជំនូន​បែប​ផ្លែ​ឈើ​ដែរ ដោយ​មាន​ការ​លាយ​គ្នា​ជា​ ផ្លែ​ឈើ​ លាយ​បន្លែរ។ ដល់​ពេល​ខ្ញុំ​សួរ​គេ​ទៅ​ថា ហេតុ​អ្វី​ត្រូវ​លាយ​គ្នា គេ​ថា ដោយ​សារ​តែ​ផ្លែ​មៀន ស្មើរ​និង​ពាក្យ មាន រី​ឯ​ត្រប់​ស្រដៀង​និង​ពាក្យ​ ទ្រព្យ ចឹង​ហើយ​គេ​ចាត់​ទុក​ថា ជា​ជំនូន​សំណាង ដែល​គេ​ដាក់​ទៅ​ដើម្បី​អោយ​ មាន​ទ្រព្យ ហូរ​ហៀរ​នៅ​ក្នុង​ផ្ទះ!!! វា​ដូច​​ជា​ហួស​ហេតុ​បន្តិច​ក្នុង​ការ​ដែល​រៀបចំ​មក​នេះ ព្រោះ តាំង​ពី​ដើម​មក​ មិន​ដែល​មាន​ការ​រៀប​ចំជំនូន​បែប​នេះ​ទេ ឬ​មួយ​មាន​ តែ​ខ្ញុំ​មិន​បាន​ដឹង តែ​សំរាប់​ខ្ញុំ​វា​ដូច​ជា​ហួស​ហេតុ​បន្តិច។ ជំនឿ​បែប​នេះ វា​គ្រាន់​តែ​ជា​ការ​រៀប​ចំរបស់​អ្នក​រៀប​ជំនូន​ប៉ុណ្ណោះ ហើយ​ក៏​ធ្វើ​តាម​តៗ​គ្នា​កន្លង​មក​ ដោយ​គិត​ថា វា​នឹង​មាន​ទ្រព្យ ដូច​ជា​អ្វី​ដែល​គេ​ដាក់​មៀន​ត្រប់! កិកិកិ

មាន​អ្នក​ខ្លះ​ដែល​គាត់​រៀប​ការ​ហើយ តែមិន​បាន​មា​ន​ទ្រព្យ ដូច​ជា​ជំនូន​ដែល​គេ​រៀប​មក​សោះ នោះ​ជា​ការ​កុហក់​ទាំង​ស្រុង!!! ចឹង​ធ្វើ​អ្វី​ៗ​ សូម​ពិចារណា​ផង កុំ​ចេះ​តែ​ធ្វើ​តាម​គេ ហើយ​ឃើញ​ដំរី​ជុះ ក៏​ជុះ​តាម​ដំរី យ៉ាប់​ណាស់!!! បើ​គួរ​ពុំ​គួរ​សូម​អភ័យ!!!!

Advertisements

4 thoughts on “មាន​-ត្រប់ ឬ មាន-ទ្រព្យ

  1. ខ្ញុំ​មិន​មែន​និយាយ​បង្អាប់​បន្ទាប​អ្វី​នោះ​ទេ តែ​តាម​​ការ​គិត​របស់​ខ្ញុំ​វិញ អ្នក​រៀប​ចំ​ខ្លះ (​អាចារ្យ) គឹ​​មិន​ទាំង​បាន​រៀន​សូត្រ​អំពី វប្បធម៌​​ប្រពៃ​ណី បាន​ច្បាស់​លាស់​ផង គ្រាន់​តែ​ចេះ​សូត្រ និង​រៀប​ពិធី​តិច​តួច​តែ ប៉ុណ្ណោះ​ក៏​ចាប់​យក​អាជីព​ជា អាចារ្យ​, ​យូយូ​ទៅ​គិត​ធ្វើ​អ្វី​ទៅ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន​

    1. បើ​និយាយ​ពី​អាចារ្យ វិញ ក៏​អាច​និយាយ​បាន​ថា អាចារ្យ​តែ​ថេះ!!!! ដូច​ឌី​និយាយ​ចឹង គឺ​ធ្វើ​តាម​ចិត្តគំនិត​ខ្លួន​ឯង​វិញ ហើយ​មិន​បាន​រៀន​សូត្រ​អី​ទេ គឺ​ចេះ​តៗ​គ្នា​ហ្នឹង​ណា៎! ហើយ​ម្យ៉ាង​ទៀត​ការ​គិត​គូរ​ថ្ងៃ​ខែរៀប​អាពាហ៌​ពិពាហ៌​គឺ​បុក​លុយ​ដល់​អាចារ្យ​ដាក់​ចំង៉ៃ!!! តែ សូម​ជំរាប​ថា​មិន​ទាំង​អស់​នោះ​ទេ ក៏​មាន​អាចារ្យ​ដែល​មាន​ឧត្ដម​គិតិ​ដែរ!!

    1. ចឹង​នោះ​ជា​ចិត្ត​គំនិត​របស់​មនុស្ស​ក្នុង​ការ​បង្កើត​នូវ​ជំនឿ​មួយ​ដែល​អត់​មាន​ ទ្រង់​ទ្រាយ​ដើម​ទេ!! កិកិកិ គិត​ទៅ​មនុស្ស​ចូល​ចិត្ត​បញ្ឆោទ​ចិត្ត​ខ្លួន​ឯង​ជាមួយ​នឹង​ពាក្យ​ស្រដៀង​​ណាស់!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s